អ៊ុយក្រែន៖ លោកប្រធានាធិបតី Vladimir Zelensky បានជំរុញកងកម្លាំងរបស់លោកឱ្យរុលទៅមុខឲ្យកាន់តែលឿន ដើម្បីស្តារឲ្យមានប្រក្រតីភាពឡើងវិញនៅក្នុងតំបន់ដែលត្រូវបានរុស្ស៊ីចូលកាន់កាប់ នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ ខណៈដែលលោកនិយាយថា នឹងថ្លែងទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ ដើម្បីអំពាវនាវជាថ្មីម្តងទៀតសម្រាប់ការផ្តល់អាវុធ និងជំនួយឲ្យបានកាន់តែលឿន។

មេបញ្ជាការយោធាទីក្រុង Lugansk លោក Sergey Gaidai បាននិយាយតាមបណ្តាញ Telegram ថានឹងមានការប្រយុទ្ធគ្នាគ្រប់សង់ទីម៉ែត្រទាំងអស់។ សត្រូវកំពុងត្រៀមការពារ ដូច្នេះយើងនឹងមិនអាចដើរចូលដោយងាយស្រួលនោះទេ។ សាធារណរដ្ឋប្រជាមានិត Donetsk និង Lugansk បានអំពាវនាវឱ្យមានការបោះឆ្នោតប្រជាមតិជុំវិញការក្លាយទៅជាសហព័ន្ធរុស្ស៊ី ដោយទីក្រុងគីវបានអះអាងថា កងទ័ពរបស់ខ្លួនដណ្តើមយកបានមកវិញនូវមូលដ្ឋានដ៏សំខាន់នៅក្នុងតំបន់ Donbas និងនៅភាគខាងត្បូង៕
អត្ថបទ៖ ប៊ុនថន