អគ្គស្នងការរងនគរបាលជាតិ ផ្តល់មតិមួយចំនួនដល់មន្រ្តីនគរបាល ទើបបញ្ចប់វគ្គបណ្តុះបណ្តាលបឋម

2022/09/21 07:53:31 pm        809

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ បានផ្តល់មតិមួយចំនួន​ដល់​មន្រ្តី នគរបាលដែលទើបបញ្ចប់វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរ ដើម្បីធ្វើយ៉ាងណា​បង្ការ​ទប់ស្កាត់ និងបង្រ្កាបបទល្មើសនានាសំដៅរក្សាឲ្យបានគត់មត់នូវសន្តិសុខជាតិ សណ្តាប់ធ្នាប់​របៀបរៀបរយសង្គម ក្នុងចរន្តនៃសាកលភាវូបនីយកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ។

ក្នុងឱកាសអញ្ជើញជាអធិបតីភាពពិធីបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី៦ ចំនួន២៥៧នាក់ ក្រោយពីពួកគេបានសិក្សាអស់រយៈពេលបីខែនៅសាលានគរបាលមិត្តភាពកម្ពុជា-វៀតណាម ដែលស្ថិតនៅខេត្តកំពង់ស្ពឺ នៅថ្ងៃទី​២១ ខែកញ្ញានេះ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានលើកឡើងថា ជាគោលការណ៍យើងត្រូវបន្តខិតខំពង្រឹងនគរបាលជាតិគ្រប់ថ្នាក់គ្រប់ផ្នែក ដែល​ជា​កម្លាំង​អនុវត្តច្បាប់​ឲ្យមានជំនាញវិជ្ជាជីវៈខ្ពស់ ​ជាមួយការគោរពឲ្យបានត្រឹមត្រូវ​នូវ​ច្បាប់របស់រដ្ឋ លើ​កម្ពស់ការ​គោរព​សិទ្ធិមនុស្ស​ការគោរពសិទ្ធិសេរីភាព​របស់ប្រជាពលរដ្ឋដោយត្រូវការគោរព​ឲ្យ​បាន​ម៉ឺងម៉ាត់​នូ​វ​ក្រមសីលធម៌​វិជ្ជាជីវៈ​ ត្រូវមានភាពស្មោះត្រង់​ក្នុងវិជ្ជាជីវៈរបស់ខ្លួន ត្រូវ​ប្រកាន់ខ្ជាប់​នូវវិន័យ សេចក្តីថ្លៃថ្នូរ ​និងភាពស្អាតស្អំក្នុងការ​ បម្រើប្រជាពលរដ្ឋដោយស្មើភាព ហើយត្រូវ​ខិតខំ​ពុះពាររួមគ្នាក្នុងការលុបបំបាត់នូវបាតុភាពអសកម្មផ្សេងៗ​ ក្នុងជូរនគរបាលជាតិដើម្បីរក្សា និង​លើក​កម្ពស់ជាប្រចាំនូវជំនឿរបស់ប្រជាពលរដ្ឋមកលើកម្លាំង ​នគរបាលជាតិ សំដៅធានា​ឲ្យ​មានការ​ចូលរួម​របស់​ប្រជាពលរដ្ឋ​ក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់របៀប រៀបរយសង្គម​ប្រកប​ដោយ​ប្រសិទ្ធភាព។

ទន្ទឹមនឹងការជម្រុញអនុវត្តគោលនយោបាយ«ភូមិ-ឃុំមានសុវត្ថិភាព»ដើម្បីពង្រឹងឲ្យបានកាន់តែ រឹងមាំ​ថែមទៀតនូវសន្តិសុខ សុវត្ថិភាព ​សណ្តាប់ធ្នាប់សាធារណៈ និងគោរពច្បាប់សំដៅ​ជម្រុញ​ឲ្យបាន​ខ្លាំងក្លា​នូវការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាពរយៈពេលវែងជាបន្តទៀត និង​ដើម្បីផ្តល់ភាពកក់ក្តៅ ជូនប្រជាជន និងសង្គមទាំងមូល រាជរដ្ឋាភិបាលនឹងកំពុង​អនុវត្តនូវយុទ្ធនាការ​ព្រមៗគ្នាទូទាំងប្រទេស ​ដើម្បីបង្ការ ទប់ស្កាត់ បង្រ្កាបបទល្មើស រួមមានការប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន ល្បែង​ស៊ីសងខុសច្បាប់ ​អំពើលួចប្លន់ ​និងបទល្មើសគ្រប់ប្រភេទទៀត។

ឧត្តមសេនីយ៍ឯក ​ឆាយ គឹមខឿន​ បានប្រាប់​ដល់សិក្ខាកាម​ទាំងអស់ត្រូវ​ដាក់ចេញនូវវិធានការ ​បង្ការ ទប់​ស្កាត់ជាមុន​ និងចាត់ចែងប្រើប្រាស់គ្រប់​មធ្យោបាយ​ដើម្បី​បង្រ្កាបឲ្យបានទាន់ពេលវេលា ​និងមាន ប្រសិទ្ធភាព​ចំពោះហេតុការណ៍ដែលកើតឡើងក្នុងមូលដ្ឋានរបស់ខ្លួន ​ជាពិសេសអំពើលួចប្លន់ និង​បទល្មើសផ្សេងៗទៀត។

បន្តខិតខំរៀបចំសណ្តាប់ធ្នាប់​សាធារណៈឲ្យកាន់តែល្អប្រសើរស្របតាមការវិវត្តន៍ រីកចំរើនរបស់​ប្រទេសជាតិ។ ​ក្នុងនោះបញ្ហាដែលត្រូវយកចិត្តទុកដាក់ ​គឺសណ្តាប់ធ្នាប់ចរាចរណ៍ ដែលនៅតែ ជា​បញ្ហាប្រឈមដ៏​ធ្ងន់ធ្ងរ​បណ្តាលឲ្យមានគ្រោះថ្នាក់ដល់​អាយុជីវិត ​និងទ្រព្យសម្បត្តិប្រជាពលរដ្ឋ​ជារៀងរាល់ថ្ងៃនោះ។

ដើម្បីលើកកម្ពស់ប្រសិទ្ធភាពខ្ពស់​ក្នុងការអនុវត្តភារកិច្ចខាងលើនេះ ត្រូវបន្តធ្វើ ការកែ​ទម្រង់​នគរបាល​ជាតិ​ឲ្យបានស៊ីជម្រៅ​ ដោយខិតខំបង្កើនការបណ្តុះបណ្តាល ​កសាងសមត្ថភាពកង កម្លាំង​នគរបាលជាតិគ្រប់ថ្នាក់ដើរទន្ទឹមនឹងការលើកម្ពស់មនសិការវិជ្ជាជីវៈការគោរពវិន័យសីលធម៌ ដើម្បីលើកកម្ពស់ គុណភាព សមត្ថភាពនគរបាល​ ក្នុងការបម្រើ និងផ្តល់សន្តិសុខជូនពលរដ្ឋ ប្រកប​ដោយស្មោះត្រង់និងទាន់ពេលវេលា។

ឧត្តមសេនីយ៍ឯកអគ្គស្នងការរងនគរបាលជាតិ បានលើកឡើងទៀតថា ចំពោះការងារ​បណ្តុះ​បណ្តាល និងបំប៉នជំនាញដល់មន្រ្តីនគរបាលជាតិ សេនាធិការដ្ឋានត្រូវបន្តកិច្ចសហការជាមួយ​អង្គភាពជំនាញពាក់ព័ន្ធនានា​ដើម្បីរៀបចំកម្មវិធីសិក្សា​ និងខ្លឹមសារបង្ហាត់បង្រៀន​ឲ្យ​ស្រប​តាមសភាពការណ៍វិវត្តន៍ថ្មីៗ​ របស់សង្គមជាតិ​ ក្នុងនោះមុខវិជ្ជាជីវៈ ​បច្ចេកទេសព័ត៌មានវិទ្យា ក៏​ជាមុខវិជ្ជាសំខាន់មួយដែលត្រូវផ្តោត ការយកចិត្តទុកដាក់​បណ្តុះបណ្តាល​និងបំប៉នដល់កងកម្លាំង​នគរបាលជាតិផងដែរ ​ដើម្បីធ្វើយ៉ាងណា ​បង្កើនសមត្ថភាពដល់​នគរបាល់គ្រប់កម្រិតឲ្យ​កាន់​តែល្អប្រសើ​បន្ថែមទៀត៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm