លោកជំទាវ មិថុនា ភូថង សុំការអធ្យាស្រ័យពីពលរដ្ឋធ្វើដំណើរតាមផ្លូវជាតិលេខ៤៨ ខណៈចំណុចមួយចំនួនរងការខូចខាតខ្លាំង

2022/09/21 08:14:21 pm        937

កោះកុង៖ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង សុំការអធ្យាស្រ័យពីប្រជាពលរដ្ឋ និង​អ្នកទេសចរ​ដែលធ្វើដំណើរឆ្លងកាត់តាមបណ្តោយផ្លូវជាតិលេខ៤៨ ខណៈចំណុចមួយចំនួន​រងការខូចខាតខ្លាំង។

កាលពីពេលថ្មីៗនេះ លោកជំទាវ មិថុនា ភូថង អះអាងថា រដ្ឋបាលខេត្តកោះកុង មិនព្រងើយកន្តើយ​នឹងការលំបាកធ្វើចរាចរណ៍តាមកំណាត់ផ្លូវជាតិលេខ៤៨ របស់បងប្អូនប្រជាពលរដ្ឋ និង​អ្នកទេសចរនោះទេ អំឡុងខែវស្សា។

លោកជំទាវ តែង​ក្ដោបក្ដាប់​ព័ត៌មានពីស្ថានភាពការផ្លូវជាតិលេខ៤៨ ដែលកំពុងអនុវត្ត​គម្រោង​ស្ថាបនា​ជាប្រចាំជាមួយនឹងតំណាងក្រុមហ៊ុនសាងសង់ ដើម្បី​សម្របសម្រួល​ដោះស្រាយ​ជួសជុល​ថែទាំ​បន្ទាន់​លើចំណុចដែលរងការខាតខូចខ្លាំង ដោយសារតែរដូវវស្សាមាន​ភ្លៀង​ធ្លាក់ខ្លាំង​ដែល​ជាហេតុធ្វើឱ្យលំបាកក្នុងការជួសជុល។

លោកជំទាវ អភិបាលខេត្តកោះកុង បានបន្ដទៀតថា ទោះបីបែប​នេះក្តី ក្រុមហ៊ុនសាងសង់ ក៏ប្រឹងប្រែងយកចិត្តទុកដាក់​ជួសជុល​ខ្លាំងណាស់ ហើយនៅដើមរដូវប្រាំង ក្រុមហ៊ុនសាងសង់ នឹង​ពន្លឿនការស្ថាបនា និងជួសជុលឱ្យបានឆាប់រហ័ស។​ ជាសុវត្ថិភាពរាល់ការធ្វើចរាចរណ៍ មេត្តា​បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះការបើកបរលើផ្លូវដែលមានស្ថានភាពរអិលផងដែរ។

ដោយឡែក ​លោក អន ដាវុធ ប្រធានមន្ទីរសាធារណការ ​និង​ដឹក​ជញ្ជូន​ខេត្តកោះកុង លើកឡើង​នៅម៉ោង១២ថ្ងៃទី២១ ​ខែកញ្ញានេះថា គម្រោងអភិវឌ្ឍន៍​ស្ថាបនាផ្លូវជាតិលេខ៤៨សព្វថ្ងៃមិនស្ថិតនៅ​ក្រោម​ការគ្រប់គ្រងរបស់លោកនោះទេ ​ដោយក្រុមហ៊ុនម៉ៅ​ការសងសង់ជាអនុវត្ត។​ ផ្លូវជាតិលេខ៤៨ ត្រូវបានចាត់ទុកថា​ ផ្លូវហួសសុពលភាពប្រើប្រាស់ ​ដូច្នេះវាប្រឈមនឹងភាពខូចខាត ពិសេសអំឡុង​ពេលភ្លៀងធ្លាក់ជោគជាំ។

បែបនេះក្តី លោក អន ដាវុធ អះអាងថា នៅពេលមេឃរាំងភ្លៀងតិច​ ក្រុមហ៊ុនអនុវត្តគម្រោង​នឹង​ពិនិត្យ និង​ជួសជុល​ជាលក្ខណៈបណ្តោះអាសន្នសម្រួល​ដល់​ការធ្វើដំណើរប្រជាពលរដ្ឋ ជាពិសេស​អ្នកទេសចរដែលមកលេងកម្សាន្តនៅខេត្តកោះកុង​ នារដូវបុណ្យភ្ជុំបិណ្ឌ៕ អត្ថបទ៖ ឈឹម មករា

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm