ការបោសសម្អាតមីននៅក្នុងខេត្តចំនួន៥ ក្នុងគម្រោងសម្តេចតេជោ នឹងបញ្ចប់មុនផែនការ

2022/09/21 08:40:21 pm        1.1 K

ភ្នំពេញ៖ តាមការគ្រោងខេត្តចំនួន៥ ដែលអង្គភាពស៊ីម៉ាក់ទទួលបន្ទុកធ្វើការបោសសម្អាតមីន ក្នុងគម្រោងសម្តេចតេជោ សម្រាប់សកម្មភាពមីន នឹងបញ្ចប់មុនផែនការ ខណៈបច្ចុប្បន្នមានមួយខេត្តបានបញ្ចប់។

ក្នុងពិធីត្រួតពិនិត្យមុខសញ្ញាយោធិនចូលនិវត្តន៍ ដែលជាអតីតមន្រ្តី-បុគ្គលិក នៃមជ្ឈមណ្ឌសកម្ម ភាពកម្ចាត់មីនកម្ពុជា នៅថ្ងៃទី២១ ខែកញ្ញានេះ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានប្រាប់អ្នក​សារព័ត៌មានថា បច្ចុប្បន្ន ការងារបោសសម្អាតមីននៅខេត្តចំនួន៥​ ដំណើការយ៉ាងរលូន ដែល​តាម​ផែនការ ​ការបោសសម្អាតមីនក្នុង ខេត្តតាកែវ កំពង់ចាម និងខេត្តកំពង់ឆ្នាំង នឹងបញ្ចប់នៅចុងឆ្នាំនេះ ប៉ុន្តែការអនុវត្តជាក់ស្តែង នឹងបញ្ចប់ មុនពីរខែ ខណៈបច្ចុប្បន្ន ខេត្តកំពង់ឆ្នាំង បានបញ្ចប់ការ​សម្អាតមីនហើយ។

ឯកឧត្ដម បានឱ្យដឹងទៀតថា ខេត្តស្វាយរៀង និងកំពត តាមគម្រោង នឹងបញ្ចប់ការបោសសម្អាត មីន ​នៅអំឡុងខែមិថុនា ឆ្នាំ២០២៣ តែតាមការរំពឹង នឹងបញ្ចប់នៅអំឡុងខែមីនាវិញ។ បន្ទាប់ពី​បញ្ចប់ការ ​សម្អាតមីនក្នុងខេត្តចំនួន៥នេះ អង្គភាពស៊ីម៉ាក់ ​គ្រោងនឹងស្នើទៅសម្តេចតេជោ តាមរយៈអាជ្ញាធរមីន​ ធ្វើការបោសសម្អាតមីនតាមខេត្តផ្សេងៗមួយចំនួនទៀត។

កាលពីខែមុន អាជ្ញាធរមីន និងអង្គភាពស៊ីម៉ាក់ ​បានចុះកិច្ចសន្យាលើកិច្ចព្រមព្រៀង ​ស្តីពីការងារ បោសសម្អាតមីន ក្នុងខេត្តចំនួន០៥ រួមមាន ខេត្តតាកែវ ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ​ខេត្តកំពត និង ខេត្តស្វាយរៀង ព្រមទាំងត្រូវប្រកាសជាខេត្តអស់មីន ក្នុងទំហំផ្ទៃដីសរុបចំនួនជាង ៣០,៩១​គីឡូម៉ែត្រ ក្រឡា ក្រោមគម្រោងសម្តេចតេជោ សម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” ។

គម្រោងសម្តេចតេជោ សម្រាប់សកម្មភាពមីន ក្នុងដំណាក់កាលដំបូង ​អាជ្ញាធរមីន​ បានបែងចែក ឲ្យ​ប្រតិបត្តិករដោះមីនជាតិសំខាន់ៗចំនួន៣ រួមមាន៖​ បញ្ជាការដ្ឋានកងទ័ពជើងគោក, មជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព ​បោសសម្អាតមីន​ និងកាកសំណល់សង្រ្គាម និង​មជ្ឈមណ្ឌលសកម្មភាព កម្ចាត់មីនកម្ពុជា (CMAC) ៕អត្ថបទ៖ ទូច សោភ័ណ


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm