ការផលិត និងវេចខ្ចប់ទំនិញក្នុងស្រុក កំពុងមមាញឹកឡើងវិញ បន្ទាប់ពីវិបត្តិកូវីដកាន់តែធូស្រាល

2022/09/21 08:47:58 pm        616

ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សាភិបាល (FASMEC) ថា បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ កាន់តែមាន​ភាព​ល្អប្រសើរ សម្រាប់ការផលិត និងវេចខ្ចប់​ នៅក្នុងសហគ្រាសធុនតូច និងមធ្យម បានកំពុង​ដំណើរការ​ខ្សែច្រវ៉ាក់ផលិតកម្មប្រព្រឹត្តទៅដោយរលូន ​ខណៈការផ្គត់ផ្គង់ និងចែកចាយផលិតផល​ទាំងនេះ កំពុងមានតម្រូវការនៅលើទីផ្សារ។

លោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធសមាគម​សហគ្រាសធុនតូច និងមធ្យម​កម្ពុជា (FASMEC) លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន​ BTV ស្តីពីការ​អភិវឌ្ឍ​ខ្សែច្រវ៉ាក់ផលិតកម្មនៅក្នុងសហគ្រាសធុនតូច​ និងមធ្យម និងការ​ផ្គត់ផ្គង់​ផលិតផល​វេចខ្ចប់​នៅតាមទីផ្សារថា, នៅក្នុងស្ថានភាពនៃវិបត្តិជម្ងឺកូវីដ ១៩​ ស្របពេលប្រទេសមានការបិទខ្ទប់ អាជីវកម្ម​ជាច្រើនត្រូវបានផ្អាក ស្របពេលជីវភាពរស់នៅរបស់ប្រជាជន​ក៏មានកម្រិត ក្នុងនោះ​សម្រាប់ការផលិត និងវេចខ្ចប់ ​នៅក្នុងខ្សែច្រវ៉ាក់ផលិតកម្ម ​សហគ្រាសធុនតូច ​និងមធ្យមវិញ ក៏បាន​ថមថយចុះផងដែរ ខណៈការចែកចាយ ​និងលក់ដូរនៅតាមទីផ្សារមានការធ្លាក់ចុះ។

លោកឧកញ៉ា លើកឡើងបន្តថា ​រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកវិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម ជាមូលដ្ឋានដ៏សំខាន់មួយសម្រាប់អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ និងសង្គម ​ពី​ព្រោះវិស័យនេះ​ មាន​ លក្ខណៈអន្តរសកម្មភាពច្រើន ងាយបត់បែន និងសម្របខ្លួនបានយ៉ាងឆាប់រហ័ស ទៅ​តាមកាលៈទេសៈនៃការអភិវឌ្ឍបច្ចេកវិទ្យា ជាក់ស្តែងបន្ទាប់ពីស្ថានភាពវិបត្តិជំងឺកូវីដ ១៩ បានធូរស្រាល, មកដល់ពេលនេះ ផលិតកម្មនៅក្នុងសហគ្រាសធុនតូច ​និងមធ្យម បានកំពុង​ដំណើរនៅក្នុងខ្សែច្រវ៉ាក់ផលិតកម្មយ៉ាងមមាញឹក​ សម្រាប់ការផលិត ​និងវេចខ្ចប់។ ចំណែក​ការផ្គត់ផ្គង់ទំនិញតាមទីផ្សារវិញ ​មកដល់បច្ចុប្បន្ន ផលិតផលដែលវេចខ្ចប់ក្នុងស្រុក បាន​កំពុងហូរចូលទៅកាន់ទីផ្សារកាន់តែច្រើនឡើងៗ​ ដោយបានធ្វើឲ្យចំនួននៃការលក់ ​ក៏បានកើនឡើង និងមានប្រសើរជាងមុន។

ជុំវិញវិស័យ SME, បើតាមរបាយការណ៍ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា ​និងនវានុវត្តន៍ បានបង្ហាញឲ្យដឹងថា, គិតត្រឹមខែ កក្កដា ក្នុងឆ្នាំ ២០២២ នេះ ​សហគ្រាសធុនតូច មធ្យម និង​សិប្បកម្ម បានចុះបញ្ជីនៅក្រសួង មានចំនួនប្រមាណជិត ​៤៤ ពាន់មូលដ្ឋាន ដោយ​មានទុនវិនិយោគជាង ៧៥៦ ​លានដុល្លាអាមេរិក ​និងបានបង្កើតការងារជិត ​៥០ម៉ឺនកន្លែង។ ចំពោះបញ្ហានេះ ក្រសួងឧស្សាហកម្ម​ វិទ្យាសាស្ត្រ ​បច្ចេកវិទ្យា និងនវានុវត្តន៍ បានកំពុង​ជម្រុញ​លើកទឹកចិត្ត ឲ្យមានការកែច្នៃផលិផលកសិកម្ម ​ឬផលិតផលផ្សងៗទៀត ដើម្បី​បង្កើត​តម្លៃបន្ថែមនៅក្នុងផលិតផលឲ្យកាន់តែច្រើន៕អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm