ភ្នំពេញ៖ អនុវត្តតាមការណែនាំរបស់ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នឹងជួបប្រជុំជាមួយគណៈអភិបាលរាជធានី មន្ទីរជំនាញពាក់ព័ន្ធ និងមន្ត្រី ដើម្បីចាត់វិធានការនានា ក្នុងការទប់ស្កាត់ការរីករាលដាលដោយជំងឺ covid -19 ក្នុងសហគមន៍ព្រឹត្តិការណ៍២០កុម្ភៈ។
ជាក់ស្ដែងនៅវេលាម៉ោង ៦ល្ងាច ថ្ងៃទី០៧ ខែមេសាឆ្នាំ២០២១ លោក គៀង ចក់ ប្រធានគណៈកម្មការផ្សារដើមគ បន្តសហការជាមួយក្រុមហ៊ុន អ៊ី ហ្ស៊ី ផេស ខិនត្រូល - អ៊ីភីស៊ី បានបាញ់ថ្នាំសម្លាប់មេរោគ ក្នុងផ្សារ និងជុំវិញបរិវេណផ្សារ ក្នុងការប្រយុទ្ធប្រឆាំង ទប់ស្កាត់ការរាតត្បាត ពីវីរុសកូវីដ-១៩។ បន្ថែមទៀតនោះ ក្រៅពីការបាញ់លាងសំអាតហើយនោះ នៅតាមបណ្តាលច្រកចេញ ចូល ផ្សារក៏មានកម្លាំងសន្តិសុខផ្សាររង់ចាំបាញ់កម្ដៅនិងបាញ់អាកុលលាងដៃផងដែរជូនទៅអាជីវករ ក៏ដូចជាប្រជាពលរដ្ឋផងដែរ។
កន្លងមកមន្ត្រីជំនាញ នៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានចុះធ្វើសកម្មភាពបាញ់ថ្នាំសម្លាប់មេរោគនៅតាមបណ្តាផ្សារធំៗមួយចំនួន នៅក្នុងរាជធានីភ្នំពេញ ដើម្បីសុខុមាលភាពបងប្អូនប្រជាពលរដ្ឋ ដូចជាអាជីវករលក់ដូរក្នុងផ្សារទាំងអស់ ខណៈដែលវីរុសកូវីដ-១៩ បាននឹងកំពុងវាយលុកមិនថា នៅលើពិភពលោកនោះ នៅក្នុងប្រទេសកម្ពុជា ក៏មានករណីឆ្លងជំងឺកូវីដ១៩នេះដែរ ។
គួរបញ្ជាក់ផងដែរ ក្នុងប្រទេសកម្ពុជាយើងមានព្រឹត្តការណ៍ធំៗចំនួន៣លើកមកហើយគឺ ព្រឹត្តិការណ៍ ០៣វិច្ឆិកា , ព្រឹត្តិការណ៍ ២៨វិច្ឆិកា ដោយអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល និងការដឹកនាំរបស់រដ្ឋាភិបាល បានបញ្ចប់ដោយជោគជ័យ តែរហូតមកដល់ពេលនេះ បានកើតឡើងឡើងសារជាថ្មី គឺព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ បានរីករាលដាលនៃជំងឺ covid-19 យ៉ាងធ្ងន់ធ្ងរ៕ អត្ថបទ៖ កុម្ភៈ



