មន្ត្រីរាជការ​ក្រសួងពាណិជ្ជកម្ម​ជាង​មួយ​ពាន់​នាក់ ទទួល​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩

2021/04/27 09:59:58 am        65

​ភ្នំពេញ៖ ដោយយោង​តាម​អនុសាសន៍​ណែនាំ ​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ដែល​បាន​ដាក់ចេញ​នូវ​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ តាមរយៈ​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​ជំងឺ​កូ​វីដ​-១៩ ក្នុង​ក្រប​ខណ្ឌ​ទូទាំងប្រទេស មន្ត្រីរាជការ​ក្រោម​ឱវាទ​នៃ​ក្រសួងពាណិជ្ជកម្ម​ចំនួន​សរុប ១,៣៦៤​នាក់ បាន​ទទួល​ចាក់​រួចរាល់​ហើយ​នូវ​វ៉ាក់សាំង​ប្រភេទ ស៊ី​ណូ​វ៉ា​ក់​។​

​​ឯកឧត្ដម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម នៅក្នុង​ពិធី​បិទ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩ កាលពី​ថ្ងៃទី០​៦ មេសា ឆ្នាំ​២០២១​កន្លងទៅ បាន​បញ្ជាក់ថា វ៉ាក់សាំង​នេះ ជា​ឧបករណ៍​ថ្មី​មួយ​បន្ថែម​លើ​វិធានការ​សុខាភិបាល​ដែលមាន​ស្រាប់ សម្រាប់​ទប់ស្កាត់​ការរីក​រាលដាល និង​សង្គ្រោះ​ជីវិត​មនុស្ស​ដែល​ជួយ​បុគ្គល​មិនឱ្យ​ឈឺ​ធ្ងន់ធ្ងរ​នៅពេល​ឆ្លង​ជំងឺ​កូ​វីដ​-១៩ និង​កាត់បន្ថយ​ការព្យាបាល​នៅ​មន្ទីរពេទ្យ​។ វ៉ាក់សាំង​កូ​វីដ​១៩ ដែល​កំពុង​ប្រើប្រាស់​នៅ​កម្ពុជា ជា​វ៉ាក់សាំង​ដែល​បានធ្វើ​តេស្ត​ពី​សុវត្ថិភាព និង​ប្រសិទ្ធភាព​ម៉ត់ចត់ និង​កំពុង​ប្រើប្រាស់​នៅតាម​បណ្តា​ប្រទេស​នានា​ក្នុង​តំបន់ និង​ក្នុង​ពិភពលោក ដែល​បណ្តា​ប្រទេស​មួយចំនួន​បាននិងកំពុង​ដំណើរកា​រ​ចាក់​រាប់សិប​លាន​នាក់​ផងដែរ​។

​ក្នុង​ឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ក្រើនរំលឹក​ដល់​មន្ត្រីរាជកា​រទាំង​អស់​ដែល​បានទទួល​វ៉ាក់សាំង​រួចហើយ ត្រូវ​បន្ត​តាមដាន​ពិនិត្យ​សុខភាព ត្រៀមលក្ខណៈ​ដើម្បី​ចាក់​លើក​ទី​២ និង​ត្រូវ​បន្ត​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​តាម​អនុសាសន៍​ណែនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​វិធានការ​របស់​ក្រសួងសុខាភិបាល ក្នុងការ​ការពារ ជាពិសេស​ត្រូវ​បន្ត​អនុវត្ត​នូវ​វិធានការ ៣​កុំ ៣​ការពារ ឲ្យ​បានល្អ​ប្រសើរ​ចៀសវាង​ពី​ការឆ្លង​នៃ​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​។​

​សូមបញ្ជាក់ថា សម្តេចនាយក​រដ្ឋមន្ត្រី​តេ​ជោ ហ៊ុន សែន បាន​ចាត់តាំង​ឲ្យ​គណៈកម្មការ ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ សហការ​ជាមួយ​ក្រសួង​-​ស្ថាប័ន អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់ ឲ្យ​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង ជា​លក្ខណៈ​ទ្រុង​ទ្រោ​យ​ធំ​ទូទាំងប្រទេស ដោយ​ពលរដ្ឋ​អាយុ​ចាប់ពី ១៨​ឆ្នាំ​ឡើងទៅ ដែល​ស្ថិតក្នុង​ក្រុម​អាទិភាព នៃ​ការចាក់​វ៉ាក់សាំង​ចូលរួម​ទទួល​វ៉ាក់សាំង ដោយ​ស្ម័គ្រចិត្ត ដើម្បី​ការពារ​ខ្លួន និង​ក្រុមគ្រួសារ​កុំ​ឲ្យ​ឆ្លង​កូ​វីដ​១៩៕ អត្ថបទ​៖ ឈិ​ត បូរ៉ា​វី


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm