កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន​ទទួល បន្ទុក​ឧក្រិដ្ឋកម្ម​ឆ្លងដែន លើក​ទី​១៦ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​

2022/09/22 01:33:27 am        505

​ភ្នំពេញ៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក្នុងនាម​ជា​ប្រធាន​ប្ដូរ​វេន បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន​ទទួល បន្ទុក​ឧក្រិដ្ឋកម្ម​ឆ្លងដែន លើក​ទី​១៦ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ តាមរយៈ​ប្រព័ន្ធ​វីដេអូ ពី​ទីស្ដីការ​ក្រសួងមហាផ្ទៃ​នា​ព្រឹក​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០២២​នេះ​។

​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន​ទទួល បន្ទុក​ឧក្រិដ្ឋកម្ម​ឆ្លងដែន លើក​ទី​១៦ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នាឱកាស​នេះ មានការ​ចូលរួម​ពី​ឯកឧត្តម ​រដ្ឋមន្ដ្រី​ប្រធាន​ប្រតិភូ​ទទួលបន្ទុក​ឧក្រិដ្ឋកម្ម​ឆ្លងដែន​នៃ​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន អគ្គលេខាធិការរង​អាស៊ាន​ទទួលបន្ទុក​សហគម​សន្ដិសុខ នយោបាយ និង​ភ្ញៀវកិត្តិយស​ជាច្រើនរូប​ទៀត​។​

​សម្ដេច​ក្រឡាហោម បាន​លើកឡើងថា នៅមាន​កិច្ច​ការសំខាន់ៗ​ជា​អាទិភាព​ច្រើន​ទៀត​ដែល​អាស៊ាន​ត្រូវ​បន្ត ផ្តល់​កិច្ចសហការ និង​គាំទ្រ​គ្នា​ទៅវិញទៅមក ដូចជា​គ្រោះមហន្តរាយធម្មជាតិ សង្គ្រាម​ប្រដាប់អាវុធ វិបត្តិ​ថា​ម ពល ការប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ និង​ការគំរាមកំហែង​ដោយ​បទល្មើស​មិន​ប្រពៃណី ដូច​អំពើ​ជួញដូរ អំពើ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​និង​ទូរគមនាគមន៍ ការជួញដូរ​គ្រឿងញៀន និង​ការសម្អាត​ប្រាក់​ជាដើម​។​

​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន​ទទួល បន្ទុក​ឧក្រិដ្ឋកម្ម​ឆ្លងដែន លើក​ទី ១៦ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នាឱកាស​នេះ នឹង​ដើរតួ​ជា​វេទិកា​ដ៏​មាន​សារៈសំខាន់ សម្រាប់​ផ្លាស់ប្ដូរ និង​ចែករំលែក​ទៅវិញទៅមក​នូវ​ព័ត៌មាន ក៏ដូចជា​បទពិសោធន៍​ថ្មីៗ​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា ដើម្បី​បុព្វហេតុ​នៃ​សន្តិភាព សន្តិសុខ ស្ថិរភាព វិបុលភាព ភាពសុខដុមរមនា និង​ការអភិវឌ្ឍ​សម្រាប់​តំបន់​អាស៊ាន​ទាំងមូល​។​

​សូមបញ្ជាក់ថា​កិច្ចប្រជុំ​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នេះ នឹង​បន្តធ្វើ​រហូតដល់​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២២ ដោយនៅ​ព្រឹក​ថ្ងៃស្អែក នឹង​បន្ត​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​បូក​៣ គឺ​អាស៊ាន​បូក​ចិន ជប៉ុន និង​កូរ៉េខាងត្បូង ហើយ​នៅពេល​ល្ងាច​សម្ដេច​នឹង​ថ្លែង​សុន្ទ​កថា​បិទ ព្រមទាំង​ផ្ទេរ​តួ​នា​ប្រធាន​ជូន​រដ្ឋមន្ត្រី​ឥណ្ឌូនេស៊ី​។ សេចក្ដីប្រកាស​ព័ត៌មាន​រួមមួយ​នឹងត្រូវ​បានធ្វើ​ឡើង​នៅក្រោយ​ចប់​កិច្ចប្រជុំ​៕​

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm