
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចោទប្រកាន់លោកខាងលិចពីការចូលរួមការគំរាមកំហែងនុយក្លេអ៊ែរ ហើយលោកបានកត់សំគាល់ឃើញពីសេចក្តីថ្លែងការណ៍មួយចំនួនរបស់អ្នកដំណាងជាន់ខ្ពស់របស់រដ្ឋសមាជិកអង្គការណាតូ ពីលទ្ធភាពនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រឆាំងនឹងរុស្ស៊ី។
លោកបាននិយាយថា អ្នកដែលនិយាយបែបនេះពាក់ព័ន្ធនឹងរុស្ស៊ី លោកសូមធ្វើការក្រើនរំឭកថា ប្រទេសរបស់ពួកយើងមានគ្រប់មធ្យោបាយច្រើនជាងប្រទេសសមាជិកអង្គការណាតូទៅទៀត ហើយនៅពេលដែលបូរណភាពទឹកដីប្រទេសពួកយើង រងការគំរាមកំហែងហើយនោះ ដើម្បីការពាររុស្ស៊ី និងប្រជាពលរដ្ឋពួកយើង ពួកយើងនឹងប្រើប្រាស់គ្រប់ធម្យោបាយទាំងអស់ ដើម្បីឆ្លើយតប ។ លោកបន្តថា វាមិនមែនជាការកុហសនោះទេ៕
