លោក ប៊ូ វីរៈ​៖ កីឡា​ជាតិ​លើក​ទី​៣ ជា​ផែនការ​យុទ្ធសាស្ត្រ​ សហព័ន្ធ​ម៉ូតូ​ទឹកដុសខាត់​សមត្ថភាពឆ្ពោះ​ទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣

2022/09/22 10:53:52 am        80

ម៉ូតូទឹក​៖ លោក ប៊ូ វីរៈ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ម៉ូតូ​ទឹក​កម្ពុជា​បាន​បញ្ជាក់​ថា សម្រាប់​ព្រឹត្តិការណ៍​កីឡា​ជាតិលើក​ទី​៣ ឆ្នាំ​២០២២ ​នេះ សហព័ន្ធ​បាន​ត្រៀម​ដាក់ ​៥​ប្រភេទ​វិញ្ញាសាអោយ​អត្ត​ព​លិ​ក ​២៥​រូបមកពី ​៧​រាជធានី​-​ខេត្ត​-​ក្រុង និង​ក្រសួង ស្ថាប័ន ប្រកួតប្រជែង​។​

​លោក​អគ្គលេខាធិការបន្តថា អត្ត​ព​លិ​ក ​២៥​រូប​ខាងលើ សហព័ន្ធ​បានធ្វើការ​ជ្រើសរើស​យ៉ាង​យកចិត្តទុកដាក់ កីឡាករ​មកពី​បណ្តា​ក្លឹប​នានា និង​ក្រុម​ជម្រើសជាតិដើម្បី​សម្រួច និង​ដុសខាត់​សមត្ថភាពឆ្ពោះទៅ​ដណ្តើម​មេដាយ​ពី​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ នា​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ ក្នុងនោះ​សហព័ន្ធក៏បាន​ត្រៀម​មន្ត្រី​បច្ចេកទេសសរុប​ចំនួន​ ៣៥​នាក់ និង​ ១០​នាក់​មកពី​ក្លឹប Flamingo Jet Ski ប្រទេស​ថៃ មកជួយ​រៀបចំ​កីឡា​ជាតិលើក​ទី​៣ នេះដែរ​។ លោក ប៊ូ វីរៈ បន្ថែមថា កីឡា​ជាតិ​លើក​ទី​៣ ​នេះគឺជា​ឱកាស​អោយ​អត្ត​ព​លិ​ក​ជម្រើសជាតិ​ដែល​ហ្វឹកហាត់​ជាមួយ​គ្រូ​កម្រិត​អន្តរជាតិ និង​កីឡាករ​មកពី​ក្លឹប​ក្នុងស្រុក និង​មន្ត្រី​បច្ចេកទេសបាន​ផ្លាស់ប្តូរ​បទពិសោធន៍ បច្ចេកទេស និង​ចែករំលែក​គ្នា​ទៅវិញទៅមក ជាពិសេស​ពិនិត្យមើល​ពី​ចំណុច​ខ្វះខាត ចំណុចខ្សោយ ដើម្បី​ធ្វើការ​កែប្រែ​ឱ្យបាន​ល្អប្រសើរត្រៀមខ្លួន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ ទាំង​កម្រិត​តំបន់ និង​អន្តរជាតិនាពេល​ខាងមុខនេះ​។ លោក​អគ្គលេខាធិការអះអាងថា សហព័ន្ធ​មាន​គម្រោង​បើក​វគ្គ​បណ្តុះបណ្តាល​កម្រិត​ជាតិ និង​អន្តរជាតិ​អោយបាន​ច្រើនដង និង​បញ្ជូន​មន្ត្រី​បច្ចេកទេសទៅ​ចូលរួម​កាត់សេចក្តី​ការប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​ផងដែរ​។​

​គួរ​បញ្ជាក់ថា ក្រៅពី​ការប្រកួត​កម្រិត​ជាតិ ដូចជាការប្រកួត​ជើងឯក​ថ្នាក់ជាតិប្រចាំឆ្នាំកីឡា​ជាតិលើក​ទី​៣ ឆ្នាំ​២០២២ សហព័ន្ធ​មានការ​ប្រកួត​កម្រិត​ទ្វីប ៤​លើកក្នុង​មួយឆ្នាំ គឺ​ការប្រកួត Jet Ski Pro Tour ជើងឯក​តំបន់​អាស៊ីនៅ​ថៃ​, ការប្រកួត Jet ski World cup និង World Series នា​ខែកក្កដានៅ​ទ្វីបអឺរ៉ុប ខែតុលានៅ​សហរដ្ឋអាមេរិក ខែធ្នូការប្រកួត​ផ្តាច់ព្រ័ត្រនៅ​ប្រទេស​ថៃ និង​ការប្រកួត Aquabike world championship ធំជាងគេ​ប្រចាំ​ទ្វីបអឺរ៉ុប​។​ ​សូមបញ្ជាក់​ផងដែរ​ថា សម្រាប់​ទីតាំង​ប្រកួត​កីឡា​ជាតិលើក​ទី​៣ ឆ្នាំ​២០២២ ខាងមុខនេះ សហព័ន្ធ​បានសម្រេច​ជ្រើស​រើសយកឆ្នេរ​សុខា ខេត្ត​ព្រះសីហនុ ដែលជា​ទីតាំង​ត្រៀម​ប្រកួត​ព្រឹត្តិការណ៍​ស៊ី​ហ្គេមលើក​ទី​៣២ នា​ឆ្នាំ​២០២៣ ផងដែរ​៕

អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 03:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 02:22:24 pm        1
ក្រុមបាល់ទាត់នារីកម្ពុជា ទទួលបានត្រឹមលេខ៤ ពាន AFF Cup របូតកៅអី AFF Championship 2027
2026/07/23 12:45:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am