សហរដ្ឋអាមេរិក៖ ថ្លែងនៅមហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃពុធ លោកប្រធានាធិបតីអាមេរិក Joe Biden បានចោទប្រកាន់រុស្ស៊ីពីគំនិតចក្រពត្តិនិយម និងព្យាយាមលុបបំបាត់ប្រទេសអ៊ុយក្រែនក្នុងនាមជារដ្ឋ ខណៈដែលទទូចថា សហរដ្ឋអាមេរិកមិនបានព្យាយាមដុតបញ្ឆេះជម្លោះនោះទេ មានតែកិច្ចសហប្រតិបត្តិការប៉ុណ្ណោះ។

លោក Biden ក៏បានគាំទ្រការពង្រីកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងកំណត់អំណាចវ៉េតូសម្រាប់សមាជិកអចិន្ត្រៃយ៍របស់ខ្លួនផងដែរ។ សមាជិកអចិន្ត្រៃយ៍ដែលមានអំណាចវ៉េតូទាំង ៥ប្រទេសរួមមានចិន បារាំង សហព័ន្ធរុស្ស៊ី ចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង និងសហរដ្ឋអាមេរិក។ លោក Biden បាននិយាយថា រុស្ស៊ីបានបំពានដោយគ្មានការខ្មាសអៀនលើគោលការណ៍ស្នូលនៃធម្មនុញ្ញអង្គការសហប្រជាជាតិ គ្មានអ្វីសំខាន់ជាងការហាមប្រាមដាច់ខាតលើប្រទេសទាំងឡាយណា ដែលដណ្ដើមយកទឹកដីនៃប្រទេសជិតខាងរបស់ពួកគេដោយប្រើកម្លាំង ដោយចោទប្រកាន់ទីក្រុង Moscow ពីការប៉ុនប៉ងលុបបំបាត់រដ្ឋអធិបតេយ្យមួយចេញពីផែនទី។
លោកក៏បានទទូចផងដែរថា គ្មាននរណាគំរាមកំហែងរុស្ស៊ីទេ ហើយថា លោកប្រធានាធិបតី Vladimir Putin បានគំរាមកំហែងដោយនុយក្លេអ៊ែរប្រឆាំងអឺរ៉ុបទៅវិញទេ ហើយបានបង្ហាញពីភាពព្រងើយកន្តើយដោយគ្មានការពិចារណា សម្រាប់ការទទួលខុសត្រូវនៃរបបមិនរីកសាយអាវុធនុយក្លេអ៊ែរ នៅក្នុងសុន្ទរកថាទៅកាន់ប្រជាជាតិផ្សាយតាមទូរទស្សន៍កាលពីមុននេះ៕
អត្ថបទ៖ សុខមាន