Floyd Mayweather ប្រកាស​ចង់​ប្រកួត​ជាមួយ Conor McGregor ឆ្នាំក្រោយ

2022/09/22 06:26:36 pm        251

​ប្រដាល់៖ ​កំពូល​កីឡាករ​ប្រដាល់​អាមេរិក Floyd Mayweather បានប្រកាស​ពី​បំណង​ចង់​ឡើង​សង្វៀន​ប្រកួត​ជាមួយ​តារា​ប្រដាល់​គុន​ចម្រុះ UFC, Conor McGregor ជាថ្មី​ម្តងទៀត​នៅ​ឆ្នាំ២០២៣ ខាងមុខ​។ ​​កីឡាករ​វ័យ ៤៥ឆ្នាំ​រូបនេះ បាន​យកឈ្នះ McGregor ត្រឹម​ទឹក​ទី ១០ កាលពី​ឆ្នាំ២០១៧ ដែល​ប្រកួត​ចុងក្រោយ​នៃ​អាជីព​ប្រដាល់​របស់ខ្លួន​។

​​ក្រោយ Mayweather ក៏បាន​ធ្វើការ​ប្រកួត​មិត្តភាព​ផ្សេងៗ​ដែរ​ក្រោយពេល​ចូលនិវត្តន៍ និង​ចង់​ប្រកួត​ជាមួយ Conor McGregor ម្តងទៀត​។ ​​យ៉ាងណាក្តីបន្ទាប់ពី​ការប្រកាស​របស់ Mayweather នៅលើ​បណ្តាញ​សង្គម​បែបនេះ McGregor ក៏បាន​បង្ហោះ​ដែរ​ថាមិន​ចាប់អារម្មណ៍​។ ​​Floyd Mayweather ថែមទាំង​និយាយ​ពី​គម្រោង​ទីតាំង​ប្រកួត​ផងដែរ ថ្វីបើ​មិនមាន​ភ្លើង​ខៀវ​ពី McGregor ដោយ​ចង់​ប្រកួត​នៅ​កីឡដ្ឋាន Allegiant ដែលជា​ទឹកដី​របស់​ក្លិប​បាល់ឱប​អាមេរិក Las Vegas Raiders​។

សូមបញ្ជាក់ថា ​កីឡាករ​អាមេរិក Floyd Mayweather បាន​ចូលនិវត្តន៍​ពី​អាជីព​ប្រដាល់​របស់ខ្លួន​កាលពី​ឆ្នាំ២០១៧ ជាមួយនឹង​ស្ថិតិ​ប្រកួត ៥០លើក​ឈ្នះ​ទាំង ៥០ ក្រោយមក​បាន​ចូលរួម​ការប្រកួត​មិត្តភាព​ផ្សេងៗ​ដែលមាន​ដូចជាប្រកួត​ជាមួយ​កីឡាករ​គុន​ចម្រុះ MMA ជប៉ុន Mikuru Asakura ក៏ដូចជា​ប្រកួត​ជាមួយ​តារា YouTube, Logan Paul កាលពី​ឆ្នាំមុន​ផងដែរ​។ ​​ចំណែកឯ McGregor ដែល​វិល​មក​ប្រកួត​នៅ UFC វិញ​ក្រោយ​ចាញ់ Mayweather នោះ ធ្វើ​មិន​បានល្អ​ឡើយ​បន្ទាប់ពី​កីឡាករ​វ័យ ៣៤ឆ្នាំ​អៀក​ឡង់​រូបនេះ​ចាញ់ ៣ ក្នុងចំណោម ៤ប្រកួត​ចុងក្រោយ​ ខណៈ​បច្ចុប្បន្នកំពុង​សម្រាក​ព្យាបាល​របួស​ជើង​ដែល​បាក់​ពេល​ចាញ់ Dustin Poirier ឆ្នាំមុន​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        101
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        114
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក

2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm