ក្លិប​នៅ Premier League ព្រមព្រៀង​ច្បាប់​ដាក់​បម្រាម​លើ​ទង្វើ​ខុសឆ្គង​របស់​អ្នកគាំទ្រ​

2022/09/22 07:40:57 pm        81

​បាល់ទាត់៖ ​អ្នកគាំទ្រ​ណា​ដែលមាន​អាកប្បកិរិយា​មិន​សមរម្យ និង​រើសអើង​ជាដើម​នឹង​ត្រូវដាក់​បម្រាម​យ៉ាងហោច​ណាស់​មួយឆ្នាំ​។ ​ក្លិប​បាល់ទាត់​នៅ Premier League ទាំងអស់​បាន​យល់ព្រម​ច្បាប់​នេះ រួមជាមួយ​ក្របខណ្ឌ​បាល់ទាត់​អង់គ្លេស English Football League ដែល​បាន​លើក​យកមក​ពិភាក្សា​តាំងពី​ខែកក្កដា​។

​​បន្ទាប់ពី​មានការ​កិច្ចប្រជុំ​គ្រប់ភាគី​ពាក់ព័ន្ធ បូករួម​ទាំង​ម្ចាស់​ភាគហ៊ុន​នៃ​ក្លិប​ទាំងអស់​នៅ Premier League បានសំរេច​ដាក់​ច្បាប់​នេះ​ឱ្យ​អនុវត្ត​ជា​ធរមាន​ទាំង​ការប្រកួត​ក្នុង ​និង​ក្រៅ​ដី ពោលគឺ​អ្នកគាំទ្រ​ណា​ម្នាក់​ដែលមាន​កំហុស​ នឹងត្រូវ​ហាមឃាត់​មិនឱ្យ​ចូល​ទស្សនា​បាល់ទាត់​ពេញ​មួយឆ្នាំ​។ ​ខ្សែ​ការពារ Spurs, Eric Dier បាន​ប្រាប់​សារព័ត៌មាន BBC ថា បញ្ហា​របស់​អ្នកគាំទ្រ​នឹង​អាក្រក់​ទៅៗ ប្រសិនណាបើ​មិនមាន​ការចាត់វិធានកា​រណា​មួយ​។

​​កីឡាករ​វ័យ ២៨ឆ្នាំ​ជម្រើសជាតិ​អង់គ្លេស​រូបនេះ​បាន​និយាយថា រូបគេ ​និង​ក្រុមគ្រួសារ​តែងតែ​មានការ​ព្រួយបារម្ភ​រាល់​ការប្រកួត​នៅក្រៅ​ទឹកដី​។ ​រំលឹក​ដែរ​ថា អ្នកចាំទី Aston Villa, Robin Olsen ត្រូវបាន​គេ​បំពាន​នៅ​ការប្រកួត​ចុងក្រោយ​បិទ​រដូវ​កាល​មុន​នៅ​ទឹកដី Manchester City ស្រប​ពេលដែល​អ្នកគាំទ្រ Nottingham Forest ម្នាក់​ត្រូវ​ជាប់ពន្ធនាគារ​បន្ទាប់​ពី​ប្រើ​ក្បាល​ជល់​កីឡាករ​របស់ Sheffield United, Billy Sharp នៅ​ការប្រកួត Play-Off រវាង​ក្រុម​ទាំងពីរ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm