វិនិយោគិន​កូរ៉េ ​សម្លឹង​ឃើញ​កាលានុវត្តភាព​នៃ​ការវិនិយោគ និង​នាំចេញ​ទំនិញ​ពី​កម្ពុជា​កាន់តែច្រើន​

2022/09/22 01:08:16 pm        766

ភ្នំពេញ៖ វិនិយោគិន​កូរ៉េ​ ​ចាប់អារម្មណ៍​កាន់តែ​ច្រើន​ចំពោះ​កាលានុវត្តភាព​នៃ​ការ​វិនិយោគ និង​នាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​ទីផ្សារ​ប្រទេស​កូរ៉េ បាន​កាន់តែ​ច្រើន។

គណៈប្រតិភូសមាគមន៍អ្នកនាំចូលកូរ៉េ (Korea Importers Association - KOIMA) ​ដឹកនាំដោយ លោក KIM Byung Kwan, ប្រធានសមាគមន៍អ្នកនាំចូលកូរ៉េ និងជាប្រធានអគ្គនាយកក្រុមហ៊ុន Bronte Family Ltd បាន​ស្វែងយល់ពីឱកាសពាណិជ្ជកម្ម និងធុរកិច្ចនៅកម្ពុជា។

ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការ ក្រសួងពាណិជ្ជកម្ម បានអញ្ជើញទទួលជួប​គណៈប្រតិភូ​សមាគមន៍អ្នកនាំចូលកូរ៉េ (Korea Importers Association - KOIMA) ដឹកនាំដោយ លោក KIM Byung Kwan, ប្រធានសមាគមន៍អ្នកនាំចូលកូរ៉េ ​និងជាប្រធានអគ្គនាយកក្រុមហ៊ុន Bronte Family Ltd. នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២។

ថ្លែងក្នុងមតិស្វាមគមន៍ ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការ ​បានគូសបញ្ជាក់ថា ចំពោះការ​អញ្ជើញ​មកទស្សនកិច្ចស្វែងយល់ និងចាប់យកនូវកាលានុវត្តភាពសេដ្ឋកិច្ច ​និងពាណិជ្ជកម្ម របស់ លោក Kim Byung Kwan ប្រធានសមាគម​អ្នកនាំចូលកូរ៉េ និងគណៈប្រតិភូ នៅព្រះរាជាណាចក្រ​កម្ពុជា និយាយជារួម​ នឹងជួយឱ្យ គណៈប្រតិភូ ជ្រាបច្បាស់ថែមទៀតពីសក្តានុពលរបស់កម្ពុជា នាពេលបច្ចុប្បន្ន។

ឯកឧត្តម លើកទឹកចិត្តដល់គណៈប្រតិភូសមាគមន៍អ្នក​នាំចូលកូរ៉េ ប្រើប្រាស់នូវកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីតំបន់ ​និងដៃគូសេដ្ឋកិច្ច ដែលកម្ពុជាជាសមាជិក ​ជាពិសេស កិច្ចព្រមព្រៀងភាព​ជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ RCEP, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កូរ៉េ និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ (CKFTA) ជាដើម។

លោក KIM Byung Kwan បានជម្រាបជូនថា ​សហគមន៍​អ្នកនាំចូលកូរ៉េ ​បង្កើតឡើងនៅឆ្នាំ១៩៧២ គិតមកទល់ពេលនេះ​មានអាយុកាល៥២ ឆ្នាំ ហើយមានក្រុមហ៊ុនជាសមាជិកចំនួន ៨៣០០ ក្រុមហ៊ុន​ ដែលកំពុងធ្វើប្រតិបត្តិការអាជីវកម្មលើវិស័យចំណីអាហារ ​គ្រឿងបន្លាស់ Software គ្រឿងសម្អាង វត្ថុធាតុដើម វាយនភណ្ឌ កសិកម្ម និងសេវាកម្មជាដើម។ សហគមន៍អ្នកនាំចូលកូរ៉េ ក៏បានប្រទេសជាដៃគូចំនួន ៦៩ និងមានទំនាក់ទំនងជិតស្និទជាមួយស្ថាទូតនៃ​ប្រទេសនានា​ប្រចាំសាធារណរដ្ឋកូរ៉េ ចំនួន១០៤ ផងដែរ៕អត្ថបទ៖ វណ្ណៈ 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am