គ្រូ​ព្រះខ័ន​រាជ​ស្វាយរៀង​សរសើរ​អាស៊ី​អឺរ៉ុប ក្រោយ​យកឈ្នះ ៤-៣ ទាំង​ប្រផិតប្រផើយ​

2021/04/27 09:59:58 am        107

​បាល់ទាត់៖ ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​យកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ​អាស៊ី​អឺរ៉ុប ទាំង​ប្រផិត​ប្រផើយដោយ​លទ្ធផល ៤-៣ ក្នុង​ជំនួប​សប្ដាហ៍​ទី​៥ នៃ​លី​គ​កំពូល​កម្ពុជានៅ​កីឡដ្ឋាន AEU Sport Park កាលពី​ល្ងាច​ថ្ងៃទី​០៧ ខែមេសា ឆ្នាំ​២០២១។ ប៉ុន្ដែ​លោក Conor Nestor បាន​សរសើរ​ក្រុម​អាស៊ី​អឺរ៉ុបពិតជា​ធ្វើ​បានល្អ ទោះបី​ពួកគេ​បាន​របូត ៣​ពិន្ទុ​ក្នុង​ដៃ​ក៏ដោយ។​

​ជំនួប​ដ៏​ទាក់ទាញ ដែលមាន​ការ​ស៊ុត​បញ្ចូល​គ្នា​ទៅវិញទៅមក​នេះ ក្រុម​ម្ចាស់ផ្ទះ​អាស៊ី​អឺរ៉ុប បាន​​បើក​ការ​នាំមុខ​ក្រុម​ភ្ញៀវ ១​គ្រាប់ដែល​ធ្វើ​សម្រេច​ដោយ​កីឡាករ Gbenga Samuel នៅ​នាទី​ទី​៧។ បន្ទាប់ពី​មក​ការប្រកួត​កាន់តែ​ឡើងក​ម្ដៅ ខណៈ​នៅ​នាទី​៣៧ អាស៊ី​អឺរ៉ុបបាន​បាត់​បង់​សមាជិក​ម្នាក់ ក្រោយ​អាជ្ញាកណ្ដាល​ពិន័យ​កាត​ក្រហមគឺ​ខ្សែការពារ ឡាយ រស្មី។​ ទោះបី​អាស៊ី​អឺរ៉ុប​មាន​គ្នា​ត្រឹម ១០​នាក់​លើ​ទីលាន​ក៏​ពិត​មែន តែ​ក្រុម​លោក Conor Nestor មិន​ងាយស្រួល​ក្នុង​ការ​ស្វែងរក​គ្រាប់​បាល់​ឡើយ ជាក់ស្ដែង​រហូតដល់​នាទី​៤១ ទើប​កីឡាករ Mika រក​គ្រាប់​តាម​ស្មើ ១-១ វិញ តែ​មុន​បញ្ចប់​វគ្គ​ទី​១ កីឡាករ Abee Ndjoo Hurbert ក៏បាន​បន្ថែម​គ្រាប់​ទី​២ ជួយ​ឲ្យ​ក្រុម​អាស៊ី​អឺរ៉ុប បើក​ការ​នាំមុខ​ជាថ្មី​លើ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង។​ ​លុះ​ចូល​វគ្គ​ទី២ លេង​បាន ១​នាទី កីឡាករ ប្រាក់ មុន្នី​ឧ​ត្ត​ម ក៏​ជួយ​ក្រុម​ជើងឯក​រង​ឆ្នាំ​ចាស់តាម​ស្មើ ២-២ នៅ​នាទី​៤៦ មុន​កីឡាករ Abee Ndjoo Hurbert ដដែលបាន​បន្ថែម​គ្រាប់​ទី​៣ ឲ្យ​ក្រុម​អាស៊ី​អឺរ៉ុប​នាំមុខ​ជាថ្មីនៅ​នាទី​៥៩។ ប៉ុន្តែ ៦​នាទី​ក្រោយមកកីឡាករ Privat និង Mika ក៏​រកបាន​ម្នាក់ ១​គ្រាប់​វិញនៅ​នាទី​៦៤ និង​នាទី​៦៥ ដែល​ជា​គ្រាប់​បាល់​ជួយ​ឲ្យ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង ​ទទួល​​បាន​ជ័យជម្នះ​ក្នុង​ការ​ប្រកួត​នេះ​តែម្ដង។​

​ក្រោយ​ចប់​ការប្រកួត​លោក សុក វាសនា គ្រូ​បង្វឹក​ក្រុម​អាស៊ី​អឺរ៉ុប បាន​សម្ដែង​ការ​សោកស្ដាយ​ជា​ខ្លាំងចំពោះ​ការ​របូត ៣​ពិន្ទុ​ក្នុងជំនួប​ទល់នឹង​ក្រុម​ខ្លាំង​នេះ ប៉ុន្ដែ​លោក Conor Nestor គ្រូបង្វឹក​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​ថ្លែង​កោតសរសើរចំពោះ​ក្រុម​ម្ចាស់ផ្ទះ ដោយ​លោក​លើកឡើងថា ការប្រកួត​នេះអាស៊ី​អឺរ៉ុប​ធ្វើបាន​ល្អប្រសើរ​ ជាង​ក្រុម​ខ្លួន​ទៀតផង។ ដូច្នេះ​លោក​រំពឹងថា ប្រកួត​បន្ទាប់​អាស៊ី​អឺរ៉ុបនឹង​ធ្វើបាន​កាន់តែ​ល្អប្រសើរ។​ តាមរយៈ​ជ័យជម្នះ​នេះ បានធ្វើ​ឲ្យ​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀងឡើងឈរ​លេខ​រៀង​ទី​២ ក្នុង​តារាង​ពិន្ទុ​បណ្ដោះអាសន្នដោយមាន ៩​ពិន្ទុ ស្មើគ្នា​ជាមួយ​ក្រុម​ភ្នំពេញ​ក្រោ​ន បន្ទាប់ពី​ឆ្លងកាត់ ៣​ប្រកួត​ឈ្នះ​ទាំង ៣​ប្រកួត តាម​ពីក្រោយ​ក្រុម​កំពូល​តារាង​អង្គ​រថា​យ​ហ្គឺ​រ ១​ពិន្ទុ គ្រាន់តែ​អង្គ​រថា​យ​ហ្គឺ​របាន​ឆ្លងកាត់ ៤​ប្រកួត​លើស​ក្រុម​ទាំងពីរ ជាមួយ​លទ្ធផល​ឈ្នះ​៣ និង​ស្មើ១ មាន ១០​ពិន្ទុ​ក្នុង​ដៃ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        72
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        314
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        391

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm