ប្រជាជន​រុស្ស៊ី​បាន​ប្រញាប់ប្រញាល់​ចូលទៅក្នុង​ប្រទេស​ស៊ែ​ប៊ី ខណៈ​ការកែ​ណ្ឌ​កម្លាំង​ត្រូវបាន​ប្រកាស​

2022/09/22 03:01:17 pm        593

​រុស្ស៊ី៖ ប្រជាជន​រុស្សី​ក្នុង​ចំនួន​ដ៏​ច្រើន​បាន​ប្រញាប់ប្រញាល់​កក់​សំបុត្រ ​ដើម្បី​ចាក​ចេញពី​ប្រទេស​កាល​ពី​ថ្ងៃ​ពុធ បន្ទាប់ពី​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បានប្រកាស​ពី​ការកែ​ណ្ឌ​កម្លាំង​ដោយ​ផ្នែក​សម្រាប់​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។

ជើង​ហោះហើរ​បាន​កក់​ពេញ​យ៉ាង​ឆាប់រហ័ស ហើយ​តម្លៃ​សំបុត្រ​ដែល​នៅសល់​បាន​ឡើងថ្លៃ​កប់​ពពក ​ដែល​ជាក់ស្តែង​ត្រូវ​បាន​ជំរុញ​ដោយ​ការភ័យខ្លាច​ថា ព្រំដែន​របស់​រុស្ស៊ី​អាច​បិទ​ក្នុង​ពេល​ឆាប់ៗ​នេះ ឬ​ការកែ​ណ្ឌ​កម្លាំង​ដែល​អាច​បញ្ជូន​បុរស​រុស្ស៊ី មាន​អាយុ​ចូលរួម​ប្រយុទ្ធ​ជាច្រើន​នាក់​ទៅកាន់​សមរភូមិ​សង្គ្រាម​។ សំបុត្រ​សម្រាប់​ជើង​ហោះហើរ​ទីក្រុង Moscow-Belgrade ដំណើរការ​ដោយ​ក្រុម​ហ៊ុន Air Serbia ជា​ក្រុមហ៊ុន​អាកាសចរណ៍​អឺរ៉ុប​តែមួយគត់​ ក្រៅពី​ក្រុមហ៊ុន​អាកាសចរណ៍​ប្រទេស​ទួរគី​ក្នុង​ការ​រក្សា​ជើង​ហោះហើរ​ទៅកាន់​ប្រទេស​រុស្ស៊ី ទោះបីជា​មាន​ប​ម្រាមជើង​ហោះហើរ​របស់​សហភាព​អឺរ៉ុប​ក៏ដោយ​។​

​ស្ត្រី​ជនជាតិ​រុស្សី​ម្នាក់​ដែល​មកដល់​ទីក្រុង​បែ​ល​ក្រា​ដ​បាន​និយាយ​ប្រឆាំង​នឹង​សង្គ្រាម ទោះបីជា​មាន​ការ​ភ័យខ្លាច​ក្នុង​ការ​និយាយ​ដូច្នេះ​ក៏ដោយ​។ ខ្ញុំ​ខ្លាច ព្រោះ​រដ្ឋាភិបាល និង​នគរបាល​របស់ខ្ញុំ​អាច​មើល​ឃើញ​ក្នុង​បទសម្ភាសន៍​នេះ ហើយ​ខ្ញុំ​នឹង​មាន​បញ្ហា​នៅ​ក្នុង​ប្រទេស​របស់ខ្ញុំ​។ ប៉ុន្តែ​ខ្ញុំ​ចង់​និយាយ​ថា ​សេរីភាព​សម្រាប់​អ៊ុយ​ក្រែ​ន សូម​នរណា​ក៏​បាន​ដែរ​បញ្ឈប់​លោក ពូ​ទីន​។ ពលរដ្ឋ​រុស្ស៊ី​មិន​ត្រូវការ​ទិដ្ឋាការ​ដើម្បី​ចូល​ប្រទេស​ស៊ែ​ប៊ី​នោះ​ទេ ជា​ប្រទេស​នៅ​អឺរ៉ុប​តែមួយ​គត់​ដែល​មិនបាន​ចូលរួម​ក្នុង​ការ​ដាក់​ទណ្ឌកម្ម រ​បស់​លោក​ខាងលិច​លើ​រុស្ស៊ី​ចំពោះ​ការ​វាយ​លុក​របស់​ប្រទេស​នេះ​នៅ​អ៊ុយ​ក្រែ​ន​។​

​បទបញ្ជា​របស់​លោក ពូ​ទីន ចែងថា​ ចំនួន​មនុស្ស​ដែល​ត្រូវ​បាន​ហៅ​ឲ្យ​ចូល​បំពេញ​កាតព្វកិច្ច​ នឹង​ត្រូវ​កំណត់​ដោយ​ក្រសួងការពារជាតិ​។ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​លោក Sergei Shoigu បាន​និយាយ​នៅ​ក្នុង​បទសម្ភាសន៍​តាម​ទូរទស្សន៍​ថា ទាហាន​បម្រុង​ចំនួន ​៣​សែន​នាក់​ដែល​មាន​បទពិសោធន៍​ប្រយុទ្ធ និង​សេវាកម្ម​ពាក់ព័ន្ធ​ដំបូង​នឹង​ត្រូវ​បានដាក់​ពង្រាយ​។ រដ្ឋធានី Belgrade របស់​ប្រទេស​ស៊ែ​ប៊ី បាន​ក្លាយ​ជា​គោលដៅ​ដ៏​សំខាន់​សម្រាប់​ប្រជាជន​រុស្ស៊ី ​ក្នុងអំឡុងពេល​សង្គ្រាម​។ ប្រជាជន​រុស្សី​រហូតដល់ ៥​ម៉ឺន​នាក់​បាន​ភៀសខ្លួន​ទៅកាន់​ប្រទេស​ស៊ែ​ប៊ី ចាប់​តាំង​ពី​រុស្ស៊ី​បាន​វាយលុក​លើ​អ៊ុយ​ក្រែ​ន៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ប្រភព៖ ក្រុមប្រឹក្សាសន្តិភាពរបស់លោក Trump ប្រគល់សំណើររំសាយអាវុធក្រុមហាម៉ាស
2026/03/21 05:35:54 pm        1
របាយការណ៍៖ អ៊ីរ៉ង់ត្រៀមអនុញ្ញាតឲ្យនាវាជប៉ុនឆ្លងកាត់ច្រកសមុទ្រ Hormuz
2026/03/21 05:33:47 pm        1
លោក Putin បញ្ជាក់ទៅទីក្រុងតេអេរ៉ង់ថា រុស្ស៊ីនៅតែជាមិត្ត និងដៃគូដ៏ស្មោះត្រង់របស់អ៊ីរ៉ង់
2026/03/21 05:00:29 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ ក្រុមប្រឹក្សាសន្តិភាពរបស់លោក Trump ប្រគល់សំណើររំសាយអាវុធក្រុមហាម៉ាស

2026/03/21 05:35:54 pm
​របាយការណ៍៖ អ៊ីរ៉ង់ត្រៀមអនុញ្ញាតឲ្យនាវាជប៉ុនឆ្លងកាត់ច្រកសមុទ្រ Hormuz
2026/03/21 05:33:47 pm
​លោក Putin បញ្ជាក់ទៅទីក្រុងតេអេរ៉ង់ថា រុស្ស៊ីនៅតែជាមិត្ត និងដៃគូដ៏ស្មោះត្រង់របស់អ៊ីរ៉ង់
2026/03/21 05:00:29 pm
​យោធាអ៊ីរ៉ង់ ព្រមានអារ៉ាប់រួម កុំវាយប្រហារលើកោះឈូងសមុទ្រដែលមានជម្លោះ
2026/03/21 04:58:15 pm
​ក្រុមហ៊ុនចម្រាញ់ប្រេងនៅឥណ្ឌា និងផ្សេងទៀតនៅអាស៊ី គ្រោងទិញប្រេងអ៊ីរ៉ង់ ក្រោយអាមេរិកលើកលែង ទណ្ឌកម្ម
2026/03/21 04:55:42 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/03/20 07:22:19 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/03/17 09:02:30 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/03/21 01:53:40 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/03/21 09:31:22 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am