វាយកូនបាល់៖ កំពូលកីឡាករវាយកូនបាល់ស្វីស Roger Federer បានបង្ហាញអារម្មណ៍ភ័យខ្លាច មុនការប្រកួតចុងក្រោយនៃអាជីពវាយកូនបាល់របស់ខ្លួនក្នុងព្រឹត្តិការណ៍ Laver Cup។ និយាយក្នុងសន្និសីទសារព័ត៌មាន Federer ថា មានរឿងជាច្រើននៅពីក្រោយស្ថានការបែបនេះ ទាំងបញ្ហាកាយសម្បទា និងផ្លូវចិត្ត។

Roger Federer នឹងចូលក្នុងក្រុមជាមួយក្រុមអឺរ៉ុបដែលមានវត្តមានកីឡាករកំពូលៗដូចជា Rafael Nadal, Novak Djokovic និង Andy Murray ដើម្បីប្រកួតជាមួយក្រុមដែលមានកីឡាករមកពីជុំវិញពិភពលោក។ Federer រំពឹងថា នឹងប្រកួតលក្ខណៈវាយគូបើកឆាកនៃព្រឹត្តិការណ៍ Laver Cup នៅទីក្រុងឡុងដ៍ចុងសប្តាហ៍នេះ។ រំលឹកថា Roger Federer បានប្រកាសចូលនិវត្តន៍ពីអាជីពវាយកូនបាល់របស់ខ្លួនកាលពីសប្តាហ៍មុន បន្ទាប់ពីឈ្នះជើងឯកសរុប ១០៣ពានសំខាន់ដែលរួមបញ្ចូលទាំងពាន Grand Slam ២០លើក៕
អត្ថបទ៖នាង សុភាវុធ