លោក Zelenskyy​ និយាយថា ឈ្លើយសឹក​ ២១៥​នាក់​ត្រូវបាន​ដោះលែង​ដោយ​រុស្ស៊ី​ក្នុងការ​ដោះដូរ

2022/09/22 10:27:17 pm        888

​អ៊ុយ​ក្រែ​ន​៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ពលរដ្ឋ​អ៊ុយ​ក្រែ​ន និង​បរទេស​ចំនួន ២១៥​នាក់​ត្រូវ​បាន​ដោះលែង​ដោយ​រុស្ស៊ី​ក្នុង​ការ​ដោះដូរ​ឈ្លើយសឹក​។​

​នៅ​ក្នុង​សុន្ទរកថា​លោក Zelenskyy និយាយ​ថា ​ឈ្លើយសឹក ២០០​នាក់​ត្រូវ​បាន​បញ្ជូន​ត្រលប់​មកវិញ​ ជា​ការ​ដោះដូរ​ជាមួយ​លោក Viktor Medvedchuk អតីត​មេដឹកនាំ​គណបក្សប្រឆាំង​គាំទ្រ​រុស្ស៊ីរបស់​អ៊ុយ​ក្រែ​ន និង​ជា​មនុស្ស​ជិតស្និទ្ធ​របស់​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin។ ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy កាលពី​ថ្ងៃ​ពុធ​បាន​ថ្លែងអំណរគុណ​ដល់​ក្រុម​អ្នក​ប្រយុទ្ធ​អង្គភាព ​Azov ​មួយ​ចំនួន​ដែល​ត្រូវ​បាន​ដោះលែង ​ជា​លទ្ធផល​នៃ​ការដោះដូរឈ្លើយសឹក​ជាមួយ​រុស្ស៊ី​ដែល​បាន​ប្រកាស​កាលពី​ល្ងាច​ថ្ងៃ​ពុធ​។ និយាយ​ទៅកាន់​ក្រុម​អ្នក​ប្រយុទ្ធ​ដែល​ត្រូវ​បាន​ដោះលែង​ លោក Zelenskyy និយាយ​ថា អ្នក​បាន​ធ្វើ​អ្វី​គ្រប់យ៉ាង​រួចហើយ យើង​អរគុណ​អ្នក​គ្រប់គ្នា អ្នកធ្វើ​បាន​ល្អ​ហើយ​។​

​ប្រទេស​អ៊ុយ​ក្រែ​ន​បានប្រកាស​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ខ្លួន​បាន​ទទួល​ការ​ដោះ​លែង​ពលរដ្ឋ​អ៊ុយ​ក្រែ​ន ​និង​ពលរដ្ឋ​បរទេស​ពី​ការ​ឃុំ​ឃាំង​របស់​រុស្ស៊ី​ចំនួន ២១៥​នាក់រួម​ទាំង​ក្រុម​អ្នក​ប្រយុទ្ធ​របស់​អង្គភាព Azov ដែល​បាន​ការពារ​រោងចក្រ​ដែកថែប​ត្រូវ​បាន​ឡោមព័ទ្ធ​នៅ​ទីក្រុង Mariupol អស់​រយៈ​ពេល​ជាច្រើន​ខែ​។ ​លោក Zelenskyy បាន​បង្ហោះ​វីដេអូ​បង្ហាញ​ពី​មន្ត្រី​ម្នាក់​ប្រាប់​លោក​អំពី​ការ​ដោះ​លែង​ពលរដ្ឋ ជា​ការ​ដោះដូរ​ជាមួយ​មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​គាំទ្រ​រុស្ស៊ី​លោក Viktor Medvedchuk និង​មនុស្ស ៥៥​នាក់​ផ្សេងទៀត​ដែល​ឃុំខ្លួន​ដោយ​អ៊ុយ​ក្រែ​ន​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ឯកអគ្គរដ្ឋទូតតែងតាំងថ្មីអាល្លឺម៉ង់កម្ពុជាប្ដេជ្ញាខិតខំលើកកម្ពស់ទំនាក់ទំនងរវាងកម្ពុជា និងអាល្លឺម៉ង់ឲ្យកាន់តែរឹងមាំបន្ថែមទៀត
2026/09/15 05:35:05 pm        1
ប្រមុខការទូតកម្ពុជា៖ កម្ពុជាជ្រើសរើសយកជម្រើសយន្តការ UNCLOS ដើម្បី​ស្វែង​រក​ផ្លូវ​សន្តិភាព​ទៅ​មុខ ស្របតាមច្បាប់អន្តរជាតិ
2026/09/15 09:32:43 am        1
កិច្ចប្រជុំបិទទ្វាររបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS រវាងកម្ពុជា និងថៃ បាន​បិទ​បញ្ចប់​នៅ​រសៀលថ្ងៃនេះ
2026/09/14 03:43:29 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ នឹងបំពេញទស្សនកិច្ចនៅប្រទេសចិន នាថ្ងៃពុធ

2026/09/15 06:54:31 pm
​កូរ៉េខាងត្បូង និងកាហ្សាក់ស្ថាន ចុះហត្ថលេខាលើ MoU ស្តីពីថាមពលនុយក្លេអ៊ែរ និង​សិក្សា​លទ្ធភាព​ធ្វើ​អាជីវកម្ម​រ៉ែ
2026/09/15 06:52:54 pm
​អូម៉ង់៖ នាវាដឹកប្រេងរងការវាយប្រហារ ត្រូវបានអូសចូលកំពង់ផែ ខណៈនាវិក ២នាក់ នៅតែបាត់ខ្លួន
2026/09/15 06:50:27 pm
​នាយអគ្គសេនាធិការកងទ័ព៖ បេឡារុសគ្មានផែនការវាយប្រហារទេ ហើយសមយុទ្ធគ្រាន់តែជាការត្រួតពិនិត្យការត្រៀមខ្លួន
2026/09/15 06:48:54 pm
​ជប៉ុនអាចនឹងចំណាយ ៣,៥% នៃ GDP លើវិស័យការពារជាតិ បន្ទាប់ពីមានសម្ពាធពីសហរដ្ឋអាមេរិក
2026/09/15 06:46:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/12 10:46:59 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/14 09:05:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/14 08:05:17 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/13 11:10:05 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm