ការអនុវត្តបង់ភាគទានរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធន នឹងចាប់ផ្តើមពីដើមខែតុលាតទៅ

2022/09/22 10:32:00 pm        588

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងដាក់ឲ្យប្រើប្រាស់នូវអត្ថប្រយោជន៍ដ៏សំខាន់​មួយទៀតគិតចាប់ពីខែតុលា ឆ្នាំ២០២២នេះតទៅ បន្ទាប់ពីរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព​ គឺរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ​ខណៈយុទ្ធនារការ ​៩០ថ្ងៃ នៃការ​ចុះផ្សព្វផ្សាយរបបថ្មីនេះ ​នឹងត្រូវបិទបញ្ចប់នៅចុងខែកញ្ញានេះ។

នៅក្រោយបញ្ចប់កិច្ចចចារប្រាក់ឈ្នួលអប្បបរមាវិស័យឧស្សាហកម្មកាត់ដេរសម្រាប់ឆ្នាំ២០២៣ កាលពីព្រឹកថ្ងៃទី២១ កញ្ញា ឆ្នាំ២០២២កន្លងទៅ នៅទីស្តីការក្រសួង ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តី​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ​បានមានប្រសាសន៍ថា ​តាមរយៈយុទ្ធនាការ ​ស្តីពីប្រាក់​សោធន ​ដែលក្រសួងបានទទួលនូវមតិយោបល់ ក៏ដូចជាការ​ឆ្លុះបញ្ចាំង​ពីការ​យល់​ឃើញ​របស់​កម្មករ​និយោជិត ​និងនិយោជក ឃើញថា ពួកគាត់អបអរសារទរ​ ហើយនឹងត្រៀមខ្លួនជាស្រេចក្នុង​ការ​ចូលរួមបង់ភាគទាន ដើម្បីទទួលបានអត្ថប្រយោជន៍ ​នៅពេលដែលឈានចូលវ័យជរា។

យោងតាមបេឡាជាតិរបបសន្តិសុខសង្គម ហៅកាត់​ ប.ស.ស. គិតចាប់ពីខែកក្កដា រហូតមកដល់​ពេលនេះ ក្រុមការងារបានចុះរផ្សព្វផ្សាយនៅតាមបណ្តាតំបន់សេដ្ឋកិច្ចពិសេស​ សួនឧស្សាហកម្ម រោងចក្រ ​សហគ្រាស គ្រឹះស្ថាន ទូទាំងរាជធានី ខេត្ត ចំនួនប្រមាណជាង ៣ពាន់លើក ដែលមាន​ការចូលរួម​ពីកម្មករនិយោជិតសរុបប្រមាណជាង ១,៤លាននាក់។

សូមបញ្ជាក់ថា ​ការបង់ភាគលើរបបនេះ ​សម្រាប់រយៈពេល៥ឆ្នាំដំបូង ​ត្រូវកំណត់ក្នុងអត្រាស្មើនឹង ៤ភាគរយ ​នៃប្រាក់ឈ្នួលជាប់ភាគទាន​ ក្នុងនោះ ២ភាគរយ ​ជាបន្ទុកនិយោជក និង២ភាគរយ ជាបន្ទុកកម្មករ​និយោជិត ហើយការបង់ភាគទានផ្នែកប្រាក់សោធនមួយនេះ ​ត្រូវធ្វើជាប្រចាំខែ៕

អត្ថបទ៖ ឈិត បូរ៉ាវី 


អត្ថបទដែលទាក់ទង

សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជប្រទានព្រះរាជអំណោយសម្រាប់ឱកាសពិធីបុណ្យកាន់បិណ្ឌ
2026/10/03 07:11:05 pm        1
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមក្នុងពិធីចម្រើនព្រះបរិត្ត និងដាក់បិណ្ឌវេនទី៨ នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ
2026/10/03 06:57:40 pm        1
សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត បានឧបត្ថម្ភអង្ករប្រចាំត្រីមាស ជូនដល់សាកលវិទ្យាល័យឌីជីថលកម្ពុជា សម្រាប់ផ្គត់ផ្គង់ការហូបចុកជូនដល់សិស្សនិស្សិតក្រីក្រ
2026/10/03 05:12:17 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជប្រទានព្រះរាជអំណោយសម្រាប់ឱកាសពិធីបុណ្យកាន់បិណ្ឌ

2026/10/03 07:11:05 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមក្នុងពិធីចម្រើនព្រះបរិត្ត និងដាក់បិណ្ឌវេនទី៨ នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ
2026/10/03 06:57:40 pm
​គណបក្ស CJP ប្រកាសធ្វើបាតុកម្មនៅថ្ងៃទី១០ ខែតុលា ប្រឆាំងនឹងប្រធានស្ថាប័នរៀបចំការបោះឆ្នោត
2026/10/03 05:52:06 pm
​មនុស្សយ៉ាងតិច ៥នាក់ស្លាប់ និង ១០នាក់រងរបួស ក្នុងហេតុការណ៍ផ្ទុះឡចំហាយទឹក នៅភាគខាងត្បូងឥណ្ឌា
2026/10/03 05:49:17 pm
​រុស្ស៊ីវាយប្រហារលើស្ពានសំខាន់មួយទៀត ក្នុងរដ្ឋធានីរបស់អ៊ុយក្រែន
2026/10/03 05:47:16 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/04 04:53:27 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/30 07:54:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/02 02:42:54 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/03 11:57:53 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm