ឯកឧត្ដម ហ៊ុន ម៉ានី៖ ការចំណាយពេលជាង ១៦ ឆ្នាំ យុត្តិធម៌ត្រូវបានផ្ដល់ជូនជនរងគ្រោះនៅក្នុងរបបខ្មែរក្រហម

2022/09/22 11:28:39 pm        361

ភ្នំពេញ ៖ ហ្វេសប៊ុកផ្ទាល់របស់ឯកឧត្ដម ហ៊ុន ម៉ានី នៅថ្ងៃទី២២ ខែកញ្ញា បានផ្សព្វផ្សាយឱ្យដឹងថា សាលដីកាស្ថាពរ​ប្រកាសដោយអង្គជំនុំជម្រះតុលាការកំពូល នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ បានផ្តន្ទាទោ សអតីតប្រមុខរដ្ឋក្នុង​របបប្រជាធិបតេយ្យកម្ពុជា ខៀវ សំផន ក្នុងកម្រិតទោសអតិបរិមាតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា គឺការដាក់ពន្ធនាគារអស់មួយជីវិតក្នុងសំណុំរឿង ០០២/ ០២ ដោយត្រូវអនុវត្តត្រួតគ្នាជាមួយនឹង​ទោសដាក់ពន្ធនាគារ​អស់មួយជីវិតនៅក្នុងសំណុំរឿង ០០២/០១។

សាលដីកានេះក៏ជាសច្ចភាពមួយដែលបានឆ្លុះបញ្ចាំងពីរបបសាហាវយង់ឃ្នងដែលកម្ពុជាបានជួបប្រ ទះក្នុងអតីតកាលដ៏ខ្មៅងងឹត។ ឆ្លងកាត់ដំណើរការនីតិវិធីដែលបានចំណាយពេលជាង ១៦ ឆ្នាំ យុត្តិ ធម៌ត្រូវបានផ្តល់ជូនជាផ្លូវការ គឺការទទួលស្គាល់​នូវអត្ថិភាពនៃ​បទល្មើស និងបញ្ចប់នូវស្ថានភាពនិទណ្ឌភាពរបស់មេដឹកនាំ និងអ្នកទទួលខុសត្រូវជាន់ខ្ពស់បំផុតនៃរបបឧក្រិដ្ឋមួយនេះ។

មិនតែប៉ុណ្ណោះ ថ្ងៃនេះក៏ជាការឧទ្ទិសដល់វិញ្ញាណក្ខន្ធជនរងគ្រោះទាំងអស់ដែលបានបាត់បង់ជីវិត ក៏ដូចជាការផ្សះផ្សានូវ​របួសផ្លូវចិត្តសម្រាប់អ្នកដែលបានរស់រានមានជីវិតដែលបានរស់នៅក្នុងភាពឈឺចាប់ឱ្យបានស្ងប់ចិត្ត តាមរយៈការទទួលទោស​របស់ជនជាប់ចោទស័ក្ដិសមទៅនឹងអំពើដែលខ្លួនបានប្រព្រឹត្ត និងបញ្ជា។

យុវជនកម្ពុជាជំនាន់ក្រោយ ត្រូវចងចាំ និងរៀនសូត្រពីប្រវត្តិសាស្រ្តមួយនេះ ដោយមិនត្រូវអនុញ្ញាត​ឱ្យស្នាមប្រេះស្រាំក្នុង​អតីតកាលនេះអាចកើតឡើងវិញសាជាថ្មី ហើយត្រូវរួមគ្នាថែរក្សាសុខសន្តិភាពមួយនេះដែលជាមូលដ្ឋានក្នុងការកសាង និងអភិវឌ្ឍជាតិ៕ ដោយ៖ គង់ ឌិន

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm