ជប៉ុន៖ ការបញ្ចប់ការជំនុំជម្រះក្តីខ្មែរក្រហម នឹងក្លាយជាកេរដំណែលសម្រាប់អ្នកជំនាន់ក្រោយ និងអន្តរជាតិ

2022/09/22 11:45:33 pm        184

ភ្នំពេញ ៖ រដ្ឋមន្ត្រីការបរទេសជប៉ុន ឯកឧត្ដម ហាយ៉ាស៊ី យូស៊ីម៉ាសា នៅថ្ងៃទី២២ ខែកញ្ញា បានចេញនូវសេចក្ដី ថ្លែងការណ៍មួយ​ដោយលើកឡើងថា នៅថ្ងៃទី២២ ខែកញ្ញានេះ អង្គជំនុំជម្រះតុលាការកំពូល នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បានប្រកាសសាលដីកាលើបណ្តឹងសាទុក្ខ ដោយបានត ម្កល់សាលក្រមរបស់អង្គជំនុំជម្រះសាលាដំបូង (ដែលផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត) ក្នុងសំ ណុំរឿង ០០២/០២ ពាក់ព័ន្ធនឹង ខៀវ សំផន។ សាលដីកានេះ បានបញ្ចប់ជាស្ថាពរនូវការជំនុំជម្រះក្តីខ្មែ រក្រហម ដែលបានដំណើរការអស់រយៈពេលយ៉ាងយូរមកហើយ។ ប្រទេសជប៉ុន សូមសម្តែងនូវការគោរពចំពោះមនុស្សជាច្រើនដែលបានចូលរួមចំណែកដល់ការជំនុំជម្រះក្តីនេះ។

សេចក្ដីថ្លែងការណ៍ដដែលបន្តថា ការជំនុំជម្រះក្តីខ្មែរក្រហម គឺជាដំណាក់កាលដ៏សំខាន់ឆ្ពោះទៅបញ្ចប់ជាស្ថាពរ​នូវដំណើរការស្វែង​រកសន្តិភាពនៅកម្ពុជា និងរួមចំណែកដល់ការផ្តល់យុត្តិធម៌ និងការពង្រឹងនីតិរដ្ឋនៅក្នុងប្រទេសនេះ។ ដោយយល់ឃើញយ៉ាងដូច្នេះ ប្រទេសជប៉ុនបាននិងកំពុងដើរតួនាទីនាំមុខនៅក្នុងសហគមន៍អន្តរជាតិ ក្នុងការផ្តល់ការគាំទ្រដល់ការជំនុំជម្រះក្តីនេះ។

ប្រទេសជប៉ុនសង្ឃឹមថា សារៈសំខាន់នៃការជំនុំជម្រះក្តីនេះ នឹងត្រូវបានយល់ដឹងយ៉ាងទូលំទូលាយក្នុងចំណោមប្រជាជនកម្ពុជា ហើយក្លាយជាកេរដំណែលសម្រាប់អ្នកជំនាន់ក្រោយ និងសហគមន៍អន្តរជា តិ តាមរយៈសកម្មភាពអប់រំដែលត្រូវបានបន្ត បន្ទាប់ពីការបិទបញ្ចប់ដំណើរការនីតិវិធី ហើយវានឹងរួមចំណែកដល់ការពង្រឹងនីតិរដ្ឋ។

ប្រទេសជប៉ុន បានផ្តល់ថវិកាប្រមាណ ៨៨,៦៧ លានដុល្លារសហរដ្ឋអាម៉េរិក (៧២,១៨ លានដុល្លារផ្តល់ឱ្យភាគីអន្តរជាតិ និង ១៦,៤៩ លានដុល្លារផ្តល់ឱ្យភាគីជាតិ) ឬប្រហែលស្មើនឹង៣០% នៃជំនួយរបស់អន្តរជាតិសម្រាប់ការជំនុំជម្រះក្តីខ្មែរក្រហម ចាប់តាំងពីការជំនុំជម្រះក្តីនេះបានចាប់ផ្តើមនៅក្នុងឆ្នាំ២០០៦ មក៕ ដោយ៖ គង់ ឌិន

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm