UNICEFប្តេជ្ញាបន្តធ្វើការជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីបង្កើនថវិកាដល់រដ្ឋបាលថ្នាក់ក្រោមជាតិ

2022/09/23 03:42:49 am        49

ភ្នំពេញ ៖ នាយិកាអង្គការUNICEFប្រចាំកម្ពុជា លោកស្រី ហ្វរូហ្គ ហ្វយូហ្សិថ (Foroogh Foyouzat) បានបញ្ជាក់អះអាងថាUNICEFប្តេជ្ញាចិត្តនឹងបន្តធ្វើកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិងបាល ទាក់ទងនឹងការតស៊ូមតិ ដើម្បីបង្កើននូវថវិកាសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងគោលបំណងរួមចំណែកក្នុងការកសាងសមត្ថភាពនៅគ្រប់កម្រិត ជាពិសេសផ្តោតលើតម្រូវការ និងគម្លាតខ្វះខាតផ្នែកសមត្ថភាពនៅថ្នាក់ក្រុង ស្រុក ខណ្ឌ និងឃុំ-សង្កាត់ឲ្យកាន់តែល្អប្រសើបន្ថែមទៀត។

ថ្លែងនៅក្នុងពិធីប្រកាសជ័យលាភីពានរង្វាន់សេវាសង្គមសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់ឆ្នាំ២០២០-២១ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទីកម្ពុជា នារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ នៅសណ្ឋាគារសុខាភ្នំពេញ។ លោកស្រីបានបញ្ជាក់ថា«យើងប្តេជ្ញាធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃ ទាក់ទងនឹងការបន្តតស៊ូមតិ ដើម្បីបង្កើននូវថវិកាសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ រួមចំណែកក្នុងការកសាងសមត្ថភាពនៅគ្រប់កម្រិត ជាពិសេសផ្តោតលើតម្រូវការ និងគម្លាតខ្វះខាតផ្នែកសមត្ថភាពនៅថ្នាក់ក្រុង ស្រុក ខណ្ឌ និងឃុំ-សង្កាត់»។

ថ្លែងនៅក្នុងពិធីនោះដែរ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្តីទី បានថ្លែងអំណរគុណអង្គការយូនីសេហ្វ សម្រាប់ការគាំទ្រគម្រោងផ្ដល់សេវាសង្គមនៅថ្នាក់ក្រោមជាតិប្រកបដោយសមភាព បរិយាប័ន្ន និងសមធម៌។ ការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា បានទទួលការគាំទ្រពីសាធារណៈជនគ្រប់មជ្ឈដ្ឋាន ហើយក៏កំពុងផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជានាពេលបច្ចុប្បន្ននេះផងដែរ។

សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្តីទី បានឯកភាពចំពោះការលើកឡើងរបស់នាយិកាយូនីសេហ្វ ពាក់ព័ន្ធនឹងការវិភាគថវិកាទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយបន្ថែមថាទោះបីជាមានផលប៉ះពាល់បង្កឡើងដោយជំងឺកូវីដ១៩ក៏ដោយ ក៏រាជរដ្ឋាភិបាលមិនដកថយក្នុងការងារកំណែទម្រង់ និងការគាំទ្ររដ្ឋបាលថ្នាក់ក្រោមជាតិដែរ។

សម្តេចក្រឡាហោម ស ខេង បានលើកឡើងទៀតថា«បញ្ហាសំខាន់នោះ គឺឆន្ទៈរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការអនុវត្តភារកិច្ចប្រកបដោយការទទួលខុសត្រូវ។ កន្លងទៅវិស័យសុខាភិបាល និងវិស័យមួយចំនួនទៀតក៏យើងបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយយើងទទួលស្គាល់ថាប្រសិនបើការផ្ទេរសិទ្ធិអំណាចវិស័យសុខាភិបាលមិនទាន់ពេលទេនោះ ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ របស់រដ្ឋបាលរាជនី ខេត្តនឹងប្រាកដជាជួបការលំបាកជាក់ជាមិនខានឡើយ»។

បើតាមការឲ្យដឹងពីឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បានឱ្យដឹងថាកម្មវិធីពានរង្វាន់សេវាសង្គមសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ចែកចេញជាពីរប្រភេទ គឺពានរង្វាន់ផ្កាយសេវាសង្គម មានចំណាត់ថ្នាក់ផ្កាយ៣ ផ្កាយ២ ផ្កាយ១ និងផ្កាយសូន្យ និងពានរង្វាន់ជើងឯកសេវាសង្គមមានចំណាត់ថ្នាក់លេខ១ និងលេខ២ សម្រាប់រាជធានី ខេត្ត, លេខ១ លេខ២ និងលេខ៣ សម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងលេខ១ ដល់លេខ៥ សម្រាប់រដ្ឋាលឃុំ សង្កាត់។

ឯកឧត្តមបានបន្តថា សម្រាប់ពានរង្វាន់ផ្កាយសេវាសង្គម មានរដ្ឋបាលឃុំ សង្កាត់២ បានទទួលចំណាត់ថ្នាក់ផ្កាយ៣, ឃុំ សង្កាត់១២៦ទទួលបានផ្កាយ២, ឃុំ សង្កាត់២៣៣ ទទួលបានចំណាត់ថ្នាក់ផ្កាយ១ និងឃុំ សង្កាត់៥៦ទទួលបានផ្កាយសូន។ រដ្ឋបាលក្រុង ស្រុក ខណ្ឌវិញ ចំណាត់ថ្នាក់ផ្កាយ៣ពុំមាន ចំណាត់ថ្នាក់ផ្កាយ២មាន២១ ចំណាត់ថ្នាក់ផ្កាយ១មាន៣៦ និងចំណាត់ថ្នាក់ផ្កាយសូន្យមាន៤។ រាជធានី និងខេត្តវិញ ចំណាត់ថ្នាក់ផ្កាយ៣ពុំមានឡើយ ចំណាត់ថ្នាក់ផ្កាយ២មាន៣ ចំណាត់ថ្នាក់ផ្កាយ១មាន៣ និងចំណាត់ថ្នាក់ផ្កាយសូន្យមាន១។

ចំពោះពានរង្វាន់ជើងឯកសេវាសង្គមវិញ រដ្ឋបាលខេត្តសៀមរាបទទួលបានចំណាត់ថ្នាក់លេខ១ រដ្ឋបាលខេត្តកណ្ដាលទទួលបានចំណាត់ថ្នាក់លេខ២។ ថ្នាក់ក្រុង ស្រុក ខណ្ឌ គឺរដ្ឋបាលក្រុងតាខ្មៅទទួលបានចំណាត់ថ្នាក់លេខ១ រដ្ឋបាលខណ្ឌមានជ័យលេខ២ និងរដ្ឋបាលខណ្ឌកំបូលលេខ៣ ខណៈពានរង្វាន់សម្រាប់ឃុំ សង្កាត់ គឺរដ្ឋបាលសង្កាត់បឹងកេងកងទី១ចំណាត់ថ្នាក់លេខ១ រដ្ឋបាលឃុំបាគងលេខ២ រដ្ឋបាលឃុំបន្សាយត្រែងលេខ៣ និងរដ្ឋបាលសង្កាត់បឹងកេងកង២ ចំណាត់ថ្នាក់លេខ៤។ ជ័យលាភីទាំងអស់សុទ្ធតែទទួលបានវិញ្ញាបនបត្រទទួលស្គាល់ និងសម្ភារៈមួយចំនួនទៀត៕​អត្ថបទ ៖ ចក់


អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស

2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm