សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយអភិបាលកម្មវិធីអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិ(UNDP)

2022/09/23 08:00:22 am        358

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ ២០២២ នៅមន្ទីរស្នាក់ការរបស់អង្គការសហប្រជាជាតិ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Achim Steiner អភិបាលកម្មវិធីអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិ ។

ជំនួបនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា សម្ដេចពិតជារីករាយដែលបានជួបឯកឧត្តមសារជាថ្មីម្ដងទៀត ក្រោយបែកគ្នាមួយរយៈ។ សម្ដេចតេជោបានមានប្រសាសន៍ថា កន្លងមកឯកឧត្តមធ្លាប់បានធ្វើការនៅក្របខណ្ឌមេគង្គ ហើយឯកឧត្តមពិតជាបានស្គាល់កម្ពុជាច្បាស់។ សម្ដេចតេជោក៏បានថ្លែងអំណរគុណចំពោះអង្គការ UNDP ក៏ដូចជាភ្នាក់ងារនៃអង្គការសហប្រជាជាតិ ដែលបានគាំទ្រប្រទេសកម្ពុជា ជាពិសេសគោលនយោបាយរបស់សម្ដេច ក្នុងការជំរុញគោលដៅអភិវឌ្ឍន៍សហស្សវត្ស និងគោលដៅអភិវឌ្ឍន៍ដោយចីរភាព។ 

ឯកឧត្តម Achim Steiner បានមានប្រសាសន៍ថា ឯកឧត្តមពិតជារីករាយដែលបានជួបសម្ដេចតេជោនាពេលនេះ ជាពិសេសនៅទីស្នាក់ការអង្គការសហប្រជាជាតិ។ ឯកឧត្តមបានតាមដានពីការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ហើយជាពិសេសក៏បានឃើញពីការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសកម្ពុជាកន្លងមក ហើយនៅក្នុងឆ្នាំខាងមុខនេះ អង្គការ UNDP និងបន្តគាំទ្រដល់ប្រទេសកម្ពុជា ជាពិសេសលើការអភិវឌ្ឍន៍។ ឯកឧត្តមបានបន្តទៀតថា ឯកឧត្តមពិតជាមានមោទនភាពចំពោះអ្វីដែលយើងមានជាភាពដៃគូវាងអង្គការ UNDP ជាមួយនឹងប្រទេសកម្ពុជា។ ឯកឧត្តមក៏រីករាយនៅពេលដែលឃើញកម្ពុជាជោគជ័យលើគោលដៅអភិវឌ្ឍន៍សហស្សវត្ស និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ឯកឧត្តមបន្តថា អ្វីដែលសំខាន់នៅពេលនេះ គឺពាក់ព័ន្ធទៅនឹងការងារបម្រែបម្រួលអាកាសធាតុ ដែលមានការលើកឡើងពីឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិកាលពីពេលថ្មីៗនេះ។ យើងនឹងបន្តធ្វើការងារជាមួយប្រទេសកម្ពុជាជាបន្តទៀត ជាពិសេសលើវិស័យដោះមីន និងយុត្តិភណ្ឌមិនទាន់ផ្ទុះ ។ 

សម្ដេចតេជោបានមានប្រសាសន៍ថ្លែងអំណរគុណចំពោះឯកឧត្តម ដែលគាំទ្រចំពោះការខិតខំប្រឹងប្រែងរបស់កម្ពុជា ដែលបានខិតខំប្រឹងប្រែងចាកចេញពីប្រទេសក្រីក្រមកជាប្រទេសដែលមានការអភិវឌ្ឍន៍តិចតួច។ សម្ដេចតេជោក៏បាន មានប្រសាសន៍០៣ចំណុចសំខាន់ៗ ៖ 


១) កម្ពុជាពិតជាត្រូវការការគាំទ្រពី UNDP


២) សម្ដេចតេជោបានមានប្រសាសន៍ថា សម្ដេចកំពុងជំរុញគោលនយោបាយកម្ពុជាគ្មានមីននៅឆ្នាំ២០២៥ ហើយកម្ពុជាត្រូវការការគាំទ្រពី UNDP 


៣) សម្ដេចតេជោបានគូសបញ្ជាក់ពីរបញ្ហាបម្រែបំរួលអាកាសធាតុ ដោយឆ្នាំនេះ កម្ពុជាធ្វើជាប្រធានអាស៊ាន ហើយក៏បានដាក់ចេញ នូវកិច្ចព្រមព្រៀងបៃតងអាស៊ាន ដែលចំណុចនេះក៏ត្រូវការគាំទ្រពី UNDP ផងដែរ។ 

ជាការឆ្លើយតប ឯកឧត្តម Achim Steiner បានមានប្រសាសន៍ថា ឯកឧត្តមពិតជាឯកភាពទាំងស្រុងចំពោះការលើកឡើងរបស់សម្ដេចតេជោ អំពីអ្វីដែលកម្ពុជាទទួលបានជោគជ័យលើការអភិវឌ្ឍន៍កន្លងទៅនេះ។ ឯកឧត្តមក៏បានគួរបញ្ជាក់ថា អង្គការ UNDP នឹងបន្តជួយប្រទេសដែលកំពុងអភិវឌ្ឍន៍ ជាពិសេសពាក់ព័ន្ធនឹងហិរញ្ញប្បទាន ហើយធ្វើយ៉ាងណាជំរុញយុទ្ធសាស្ត្រក្នុងការទាក់ទាញការវិនិយោគឱ្យបានខ្ពស់បំផុត។ លើសពីនេះទៅទៀត ឯកឧត្តមក៏បានមានប្រសាសន៍បញ្ជាក់ថា ឯកឧត្តមពិតជាមានមោទនភាពចំពោះអ្វីដែលកម្ពុជាបានទទួលជោគជ័យមកដល់ពេលនេះ ហើយយើងនឹងបន្តជួយដល់កម្ពុជាក្នុងការធ្វើដំណើរទៅមុខទៀត។ ហើយទាក់ទងទៅនឹងការដោះមីន និងយុត្តិភណ្ឌមិនទាន់ផ្ទុះនេះ UNDP ពិតជារីករាយដែលកន្លងមកបានធ្វើជាដៃគូ ជាមួយនឹងកម្ពុជា ក្នុងការដោះស្រាយបញ្ហាមីននៅកម្ពុជានោះ។ ឯកឧត្តមបានគូសបញ្ជាក់ថា យើងនឹងធ្វើឲ្យកម្ពុជា ទទួលបាននូវភាពជោគជ័យជាពិសេស លើការដោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។ ពាក់ព័ន្ធទៅនឹងកិច្ចព្រមព្រៀងបៃតងអាស៊ានវិញ ឯកឧត្តមបានមានប្រសាសន៍ថា ចំពោះប្រទេសដែលកំពុងមានការអភិវឌ្ឍ ការងារនេះមិនមែនជាឧបសគ្គទេ ជាការងារដែលយើងត្រូវតែយកចិត្តទុកដាក់ ពិសេសក្នុងតំបន់អាស៊ានតែម្ដង។ ឯកឧត្តមបានបញ្ជាក់ទៀតថា គោលនយោបាយបៃតងនេះ អ្វីដែលយើងត្រូវធ្វើគឺការជំរុញធ្វើយ៉ាងម៉េច ឱ្យសេដ្ឋកិច្ចបៃតងនេះ ជាគន្លឹះក្នុងសេដ្ឋកិច្ចក្របខណ្ឌរួម។ នៅឱកាសនោះផងដែរ ឯកឧត្តមក៏បានរំលេចផងដែរថា អង្គការ UNDP មានបទពិសោធន៍ ក៏ដូចជាធ្វើការជាមួយបណ្ដាប្រទេសជាច្រើននៅជុំវិញពិភពលោក ដូច្នេះ គោលនយោបាយដោយឈ្លាសវៃ និងប្រសិទ្ធភាពនេះ គឺយើងត្រូវជំរុញការងារនេះរួមគ្នា។ 


ចុងក្រោយ សម្ដេចតេជោ សង្ឃឹមថានៅពេលវេលាសមស្របណាមួយ ឯកឧត្តមនឹងបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ហើយនឹងបានឃើញពីការអភិវឌ្ឍរបស់ប្រទេសកម្ពុជាផងដែរ៕

អត្ថបទដែលទាក់ទង

ឯកឧត្តម កែវ រតនៈ បញ្ជាក់ជាថ្មីថាបច្ចុប្បន្នកម្ពុជាពុំបាននាំចូលអគ្គិសនី ប្រេងសាំង និង​ឧស្ម័ន​ពី​ប្រទេស​ថៃ​នោះទេ
2025/07/09 04:07:14 pm        1
ទំនប់អូរតេធិបតី ត្រៀមផ្គត់ផ្គង់ទឹកស្អាតជូនពលរដ្ឋរាប់ពាន់គ្រួសារបន្ថែមទៀតក្នុងខេត្តមណ្ឌលគិរី
2025/07/09 02:57:39 pm        1
រដ្ឋមន្ត្រីអាកាសចរណ៍ស៊ីវិល ចុះពិនិត្យអាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីត្រៀម​ផ្តល់​វិញ្ញា​បន​ប័ត្រ​ដល់ប្រតិបត្តិករ
2025/07/07 10:38:42 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រឹកនេះ រដ្ឋសភាបើកកិច្ចប្រជុំដើម្បីធ្វើវិសោធនកម្មច្បាប់ ស្តីពីការដកសញ្ជាតិ ចំពោះជនណាគប់គិតជាមួយបរទេសបំផ្លាញជាតិសាសន៍ឯង

2025/07/11 06:47:27 am
​ការរីករាលដាលជំងឺអាសន្នរោគធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធសុខភាពនៅភាគខាងកើតប្រទេសកុងហ្គោ
2025/07/10 08:52:01 pm
​ពលរដ្ឋហ្កាហ្សា កាន់ទុក្ខកូនៗដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល
2025/07/10 08:51:07 pm
​នាយករដ្ឋមន្រ្តីអេស្ប៉ាញ៖ អ៊ីស្រាអែលប្រព្រឹត្តអំពើប្រល័យពូជសាសន៍ដ៏អស្ចារ្យបំផុតក្នុងសតវត្សរ៍នេះនៅតំបន់ហ្កាហ្សា
2025/07/10 08:50:06 pm
​ក្រុមហ៊ុន CAIC ជ្រើសរើសក្រុមហ៊ុន VINCI Airports ដើម្បីប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិតេជោ
2025/07/10 08:40:38 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/07/08 02:08:35 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/06/06 03:40:13 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/07/10 01:19:54 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/07/08 11:37:16 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/07/10 04:01:15 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am