ក្រុម​ទាហាន​បម្រុង​រុស្ស៊ី​គេច​ចេញ​ពី​ប្រទេស ខណៈ​ក្រុង Moscow ចាប់ផ្ដើម​កែ​ណ្ឌ​ទ័ព​សម្រាប់​ប្រយុទ្ធ​នៅ​អ៊ុយ​ក្រែ​ន

2022/09/23 05:39:09 pm        278

​រុស្ស៊ី៖ ទីក្រុង Moscow ចាប់ផ្ដើម​កោះ​ហៅ​ឲ្យ​ចូល​បម្រើកងទ័ព​ជា​ចាំបាច់​របស់​ខ្លួន ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ទី២២​ កញ្ញា ដើម្បី​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​ធ្វើសង្គ្រាម​ដែល​កំពុង​ជួប​ការ​លំបាក​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ដោយ​ក្រុម​អាជ្ញាធរ​និយាយ​ថា មាន​មនុស្ស​រាប់​ពាន់​នាក់​បាន​ស្ម័គ្រចិត្ត ខណៈ​ដែល​បុរស​ជន​ជាតិ​រុស្ស៊ី​ជាច្រើនបាន​រត់​ចេញពី​ប្រ​ទស ​ដើម្បី​គេច​ចេញពី​ការ​បង្ខិតបង្ខំ​ឲ្យ​ចូល​ច្បាំង​។

​រូបភាព​វីដេអូដែល​បាន​បង្ហោះ​តាម​បណ្ដាញ​សង្គម ចាប់​តាំង​ពី​លោក​ប្រធានាធិបតី Vladimir Putin បាន​បញ្ជា​ឲ្យ​កែ​ណ្ឌ​កម្លាំង​បម្រុង​កាលពី​ថ្ងៃ​ពុធ ទំនងជា​បង្ហាញ​ពី​ពលរដ្ឋ​រុស្ស៊ី​រាប់​រយ​នាក់​នៅ​ទូទាំង​ប្រទេស ​កំពុង​ឆ្លើយតប​ទៅ​នឹង​ការ​កោះហៅ​ឲ្យ​ចូល​បម្រើកងទ័ព​។​ ការ​កោះ​ហៅ​នេះ​មាន​ឡើង ខណៈ​តំបន់​មួយ​ចំនួន​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ដែល​គ្រប់គ្រង​ដោយ​ទីក្រុង Moscow ត្រៀម​បោះឆ្នោត​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​ ដើម្បី​ចូល​ជា​ផ្នែក​មួយ​នៃ​ប្រទេស​រុស្ស៊ីក្នុង​ការ​ធ្វើ​ប្រជាមតិ ដែល​ត្រូវ​បាន​ទីក្រុង Kyiv និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ហៅថា​ ជា​ការ​ដណ្ដើមយក​ទឹកដី​ដោយ​ខុសច្បាប់​។​

​ទីក្រុង Moscow បាន​ឈាន​ដល់​ដំណាក់កាល​ទាំងនេះ បន្ទាប់ពី​កងកម្លាំង​អ៊ុយ​ក្រែ​ន​បាន​ដណ្ដើម​យក​បាន​វិញ​ភាគច្រើន​នៃ​ភាគ​ឦសាន​តំបន់ Kharkiv ដែល​ត្រូវ​គេ​មើល​ឃើញ​ថា ​ជា​ចំណុច​ប្រែប្រួល​អាច​កើតឡើង​ក្នុង​សង្គ្រាម​រយៈពេល ​៧​ខែ​ដែល​នៅតែ​អូស​បន្លាយ​គ្មាន​សញ្ញា​បញ្ចប់​។ យោធា​រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា មនុស្ស​យ៉ាងហោចណាស់ ១ម៉ឺន​នាក់​បាន​ស្ម័គ្រចិត្ត​ប្រយុទ្ធ​ក្នុង​ពេល ​២៤​ម៉ោង​ចាប់​តាំង​ពី​ការ​ចេញ​បញ្ជា ប៉ុន្តែ​ក្រុម​បុរស​ៗ​ជាច្រើន​ក៏បាន​ប្រញាប់​ប្រញាល់​ចាក​ចេញពី​ប្រទេស​រុស្ស៊ី​ផង​ដែរ​ មុន​ពេល​ពួកគេ​ត្រូវ​បាន​បង្ខំ​ឲ្យ​ចូល​បម្រើកងទ័ព​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        147
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        137
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm