រុស្ស៊ី៖ រដ្ឋមន្ត្រីការបរទេសលោក Sergei Lavrov បានការពារសង្គ្រាមរបស់ទីក្រុង Moscow ក្នុងប្រទេសអ៊ុយក្រែននៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា ខណៈដែលអង្គការសហប្រជាជាតិបានព្រមានទីក្រុង Moscow ទល់នឹងការដាក់បញ្ចូលតំបន់មួយចំនួនរបស់អ៊ុយក្រែនចូលជាឧបសម្ព័ន្ធ ហើយបណ្ដារដ្ឋមន្ត្រីការបរទេសលោកខាងលិចអំពាវនាវឲ្យទទួលខុសត្រូវ ចំពោះអំពើសាហាវឃោរឃៅ។
លោក Lavrov គឺជាបុគ្គលតែម្នាក់គត់នៅក្នុងបន្ទប់ក្រុមប្រឹក្សានេះ ដែលត្រូវថ្លែងទៅកាន់កិច្ចប្រជុំនៃក្រុមប្រឹក្សាដែលមាន ១៥ប្រទេសដែលត្រូវបានចូលដោយប្រមុខការទូតអាមេរិកលោក Antony Blinken និងប្រមុខការទូតចិនលោក Wang Yi។ លោក Lavrov ពុំបានស្ដាប់អ្នកណាម្នាក់ឡើយ។ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba បានប្រាប់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខលើទំនួលខុសត្រូវក្នុងប្រទេសអ៊ុយក្រែនថា ខ្ញុំបានកត់សម្គាល់ឃើញថា នៅថ្ងៃនេះថា មានក្រុមអ្នកការទូតរុស្ស៊ីបានរត់ភៀសខ្លួនភ្លាមៗដូចជាកងកម្លាំងរុស្ស៊ីដែរ។
លោក Lavrov បានចោទប្រកាន់ទីក្រុង Kyiv ពីបទគំរាមដល់សន្តិសុខរុស្ស៊ី និងជាន់ឈ្លីយ៉ាងខ្លាំងលើសិទ្ធិសេរីភាពរបស់ជនជាតិរុស្ស៊ី និងអ្នកនិយាយភាសារុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន ដោយបន្ថែមថា ទាំងនេះបញ្ជាក់យ៉ាងច្បាស់ថា ការសម្រេចចិត្តក្នុងការបើកប្រតិបត្តិការសឹកពិសេសនេះ គឺជារឿងចាំបាច់ជៀសមិនរួច៕
អត្ថបទ៖ សុខមាន