ឆ្នាំ២០២១ កម្ពុជា សម្រេចបាន៨៤% នៃអ្នកផ្ទុកមេរោគអេដស៍ បានដឹងពីស្ថានភាពរបស់ខ្លួន

2022/09/23 05:57:05 pm        387

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការ និងជាប្រធាន​ក្រុម​ប្រឹក្សា​បច្ចេក​ទេស​អាជ្ញាធរ​ជាតិ​ប្រយុទ្ធនឹងជំងឺអេដស៍ អះអាងថា នៅឆ្នាំ២០២១នេះ កម្ពុជាសម្រេចបាន ៨៤ % នៃ​អ្នក​ផ្ទុក​មេរោគអេដស៍ទាំងអស់បានដឹងពីស្ថានភាពរបស់ខ្លួន ក្នុងចំណោមអ្នក​ដែល​ដឹង​ថា​ខ្លួន​មាន​ផ្ទុក​មេរោ​គអេដស៍៩៩% បានធ្វើរោគវិនិច្ឆ័យ។

ការថ្លែងរបស់ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត យ៉ាងដូច្នេះ​ក្នុង​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​បច្ចេក​ទេស​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ នឹងជំងឺអេដស៍លើកទី៩ តាមរយៈការចូលរួមផ្ទាល់ និងតាម​រយៈ​ប្រព័ន្ធ​អន​ឡាញ​ ដោយមានការចូលរួមពីសមាជិក សមាជិកាមន្ត្រីបច្ចេកទេសអន្តរក្រសួង ស្ថាប័ន រាជធានី ខេត្ត និងអង្គការដៃគូ។ ឯកឧត្តមបណ្ឌិត បានលើកឡើងទៀតថា សម្រាប់អ្នកទទួលការព្យាបាល បាន​៩៧% នៃអ្នកផ្ទុកមេរោគអេដស៍ ដែល​បាន​ទទួល​ការ​ព្យាបា​ល​មាន​អត្រា​មេរោគ​តិច​បំផុត​មិន​អាច​ជា​ការគម្រាមចំពោះសុខភាពរបស់អ្នកផ្ទុក។ ទន្ទឹមនឹង​នោះ​ក្រុម​ប្រឹក្សា​បច្ចេក​ទេស​មាន​តួនាទី​ជា​សេនាធិការបច្ចេកទេស ជូនអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្នុងការ​រៀប​ចំ​គោល​នយោបាយ​ជាតិ​ប្រយុទ្ធនឹង​ជំងឺ​អេដស៍​រៀប​ចំ​យុទ្ធសាស្ត្រ​​សម្រាប់​អនុវត្ត​គោល​នយោបាយ​ជាតិ​រៀប​ចំផែន​ការ​សកម្ម​ភាព​ជួយណែនាំការអនុវត្តគោលនយោបាយ ផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាព ដើម្បី​ឆ្លើយ​តប​ដោយប្រសិទ្ធភាពទៅនឹងតម្រូវការនៃស្ថានភាពមេរោគអេដស៍។ រាជរដ្ឋាភិបាលកម្ពុជា បាន​ប្តេជ្ញាចិត្ត ដើម្បីសម្រេចបាននូវគោលដៅ៩៥-៩៥-៩៥ នៅឆ្នាំ ២០២៥។

ឯកឧត្តម អគ្គលេខាធិការ បានបង្ហាញថា ប្រទេសកម្ពុជាយើង នៅមាន​ឧបសគ្គ​ក្នុង​ការ​សម្រេច​ឱ្យ​បាន​នូវ​គោលដៅ៩៥. ទី១៖ ដែលនៅពេលនេះទើបទទួលបានត្រឹម៨៤ ភាគរយ​ដែល​នៅឆ្ងាយ​ពី​គោល​ដៅ​កំណត់ និងដែលទាមទារឱ្យយើងទាំងអស់គ្នាត្រូវបន្តរួមគ្នា រកវិធីសាស្ត្រ​ប្រក​ប​ដោយ​ប្រសិទ្ធ​ភាព​ផ្សេងៗទៀតដើម្បីសម្រេចគោលដៅនេះ។ កម្មវត្ថុនៃកិច្ចប្រជុំលើកទី៩នេះ គឺធ្វើការ​ពិនិត្យ ពិភាក្សាលើ “យុទ្ធវិធីជំរុញខ្លាំងក្លាការបង្ការ ថែទាំ និងព្យាបាលបន្តដល់ក្រុមប្រជាជនគន្លឹះ (Boosted Continuum of Prevention to Care and Treatment for Key Populations)”។ ក្រុមប្រជាជនគន្លឹះ ដែលជាក្រុមប្រឈមមុខខ្ពស់នឹងការឆ្លងមេរោគអេដស៍រួមមាន ក្រុម​បុរស​រួម​ភេទ​ជា​មួយបុរស (MSM) ក្រុមបំប្លែងភេទ (TG) ក្រុមស្ត្រីបម្រើក្នុងសេវាកំសាន្ត (FEW) និង​ក្រុម​ប្រើប្រាស់គ្រឿងញៀន (PWID) មានចំនួនកើនឡើង និង​មានអត្រាឆ្លងមេរោគអេដស៍ខ្ពស់។ ដោយ​ឡែកក្រុមយុវវ័យអាយុពី១៥-២៤ឆ្នាំ កំពុងមានអត្រាឆ្លងថ្មីខ្ពស់រហូតដល់៤១% នៅឆ្នាំ​២០២១ ដែលយើងកំពុងយកចិត្តទុកដាក់បំផុត ក្នុងការធ្វើអន្តរាគមន៍ ដើម្បី​កាត់​បន្ថ​យ​ការ​រាល​ដាល​។

ឯកឧត្តមបណ្ឌិតបានប្រសាសន៍បន្ថែមថាការងារប្រយុទ្ធនឹងមេរោគអេដស៍ និងជំងឺ​អេដស៍​នៅ​មាន​រយៈពេល​យូរទៅមុខទៀត ដែលតម្រូវឱ្យយើងបន្តធ្វើការួមគ្នា រវាងអ្នកធ្វើគោលនយោបាយ និង​យុទ្ធ​សាស្ត្រ អ្នកផ្តល់សេវា និងអ្នករងផលប៉ះពាល់។ ក្នុងឆ្នាំ២០២១នេះ ប្រទេសកម្ពុជា មាន​ចំនួន​អ្នក​ផ្ទុក​មេរោគអេដស៍ប្រមាណ ៧៤.០០០នាក់ អ្នកឆ្លងថ្មីមានចំនួនប្រមាណ១.១០០នាក់ អ្នក​ស្លាប់​ដោយ​សារជំងឺអេដស៍មានចំនួនប្រមាណ១.១០០នាក់ និងអត្រាប្រេវ៉ាឡង់ ក្នុង​ចំណោម​ប្រជាជន​ទូទៅ(អាយុពី១៥-៤៩ឆ្នាំ) មានប្រមាណ ០.៦% និងអ្នកបាន​ចូល​ក្នុង​ប្រព័ន្ធ​ទទួល​សេវា​ព្យាបាល ថែទាំដោយឱសថប្រឆាំងមេរោគអេដស៍ (ARV)ដែលផ្តល់ និងគ្រប់គ្រង​ដោយ​មជ្ឈ​មណ្ឌល​ជាតិប្រយុទ្ធ នឹងជំងឺអេដស៍ សើស្បែក និងកាមរោគ (NCHADS) មានចំនួន​ប្រមាណ​ ៦២.៨៣៨នាក់៕ រូបភាព/អត្ថបទ៖ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm