កម្ពុជា​ពង្រឹង​ផែនការ ២ ដើម្បី​ធានា​ការ​បណ្ដុះបណ្ដាល​អត្តពលិក​ត្រៀម​ស៊ី​ហ្គេម​

2021/04/27 09:59:58 am        99

​ស៊ី​ហ្គេម៖ ស្ថាប័ន​កីឡា​ជាតិបាន​នឹង​កំពុង​យកចិត្តទុកដាក់​ជា​ខ្លាំង ​លើ​ការ​ប្រមូលផ្ដុំ​ក្រុម​ជម្រើស​ជាតិដើម្បី​ត្រៀម​ការប្រកួត​អន្តរជាតិ​នានា ពិសេស​ការប្រកួត​កីឡា​ស៊ី​ហ្គេមនៅ​វៀត​ណាមនា​ចុង​ឆ្នាំ​២០២១ និង​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា ខណៈ​កម្ពុជា​បាន​ពង្រឹង​ផែនការ​សំខាន់ៗ​ចំនួន ២ ដើម្បី​ឈាន​ទៅ​សម្រេច​គោលដៅ ​ក្នុង​ការផលិត​ធនធាន​កីឡាករ​-​កីឡា​ការិនី​ប្រកបដោយ​សក្ដានុពល​ក្នុង​ការ​ប្រកួត និង​ដណ្ដើម​មេដាយ​ជូន​ជាតិ។​

​ឯកឧត្ដម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) បាន​មានប្រសាសន៍ថា ផែនការ​ទាំង ២ រួមមាន​ការ​ជំរុញ​ការ​ហ្វឹក​ហាត់ ដើម្បី​បន្ដ​និរន្តរភាព​របស់​ប្រភេទ​កីឡា​នីមួយៗ ក្នុង​ដំណាក់​កាល​វិបត្តិ​កូ​វីដ​-១៩ និង​ការ​បន្ដ​ធ្វើការ​ងារ​ជាប់​ជាមួយ​ភាគី​ចិន ដើម្បី​បញ្ជូន​កីឡាករ​-​កីឡា​ការិនី​ជាង ១០​ប្រភេទទៅ​ហ្វឹកហាត់​រយៈពេល​វែង សម្រាប់​ត្រៀម​ប្រកួត​ស៊ី​ហ្គេម។​ ​ឯកឧត្ដម​បាន​បញ្ជាក់​ថា ផែនការ​ទាំងពីរ​នេះគឺជា​យុទ្ធសាស្ត្រ​ត្រូវ​ដើរ​ទន្ទឹមគ្នា ហើយ​ទាមទារ​ឲ្យ​មានការ​សហការ​គ្នា​ពី​គ្រប់​ភាគី ទាំង​ក្រសួង​អប់រំ នាយកដ្ឋាន​កីឡា មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហាត់​កីឡា សហព័ន្ធ​កីឡា​ជាតិ រួម​ទាំង​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា និង​គណៈកម្មាធិការ​ជាតិ CAMSOC ផង​ដែរ ដើម្បី​ធានា​នូវ​ការ​បណ្ដុះបណ្ដាល​កីឡាករ​-​កីឡា​ការិនី​ប្រកបដោយ​គុណវុឌ្ឍិ ដើម្បី​ប្រកួតប្រជែង​មេដាយ​ជូន​ជាតិ​បាន។​

​​ក្រៅពី​ផែនការ​ទាំងពីរ កម្ពុជាក៏​ជំរុញ​ឲ្យ​សហព័ន្ធ​កីឡា​ជាតិ​មួយ​ចំនួនត្រៀមខ្លួន និង​ធ្វើការ​ជា​មួយ​បណ្ដា​ប្រទេស​មួយ​ចំនួន​ទៀត ដើម្បី​បញ្ជូន​អត្ត​ព​លិ​ក​ទៅ​ហ្វឹកហាត់​ក្រៅ​ប្រទេស បន្ទាប់ពី​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ ធូរស្បើយ​ផង​ដែរ ដូចជា​ទៅ​ជប៉ុន និង​កូរ៉េ​ជាដើម។ លើស​ពី​នេះសហ​ព័ន្ធ​ក៏​ត្រូវ​បន្ដ​ធ្វើការ​ជាមួយ​កីឡាករ​-​កីឡា​ការិនី​កូន​ខ្មែរ​នៅ​ក្រៅ​ប្រទេស ដើម្បី​តាមដាន​ពី​ការ​ហ្វឹក​ហាត់ ហើយ​ត្រៀមខ្លួន​ចូលរួម​ប្រកួត​តំណាង​កម្ពុជា​ផង​ដែរ។​ ​គួរ​បញ្ជាក់​ថា បច្ចុប្បន្ន​មាន​កីឡា​ប្រមាណ ១០​ប្រភេទ​ប៉ុណ្ណោះបាន​រៀប​ចំ​ទីតាំង​ប្រមូលផ្ដុំ​ឡើងវិញ ខណៈ​កីឡា​មួយ​ចំនួន​ធំពុំ​ទាន់​បាន​ប្រមូលផ្ដុំ​នោះ​ទេដោយសារ​វិបត្តិ​កូ​វីដ​-១៩ ហើយ​ក្រសួង​អប់រំ និង​ស្ថាប័ន​ក្រោម​ឱវាទ រួម​ទាំង​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា និង​គណៈកម្មាធិការ​ជាតិ CAMSOC បាន​នឹង​កំពុង​ធ្វើ​ការ​ជាមួយ​សហព័ន្ធ ដើម្បី​ស្វែងរក​ទីតាំង​មាន​សុវត្ថិភាពបើក​ការ​ប្រមូលផ្ដុំ​ជា​បន្ដ​បន្ទាប់​ទៀត ដើម្បី​ពង្រឹង​គុណភាព​ហ្វឹកហាត់​ត្រៀម​ ការប្រកួត​កីឡា​ស៊ី​ហ្គេមនៅ​វៀតណាម ដែល​គ្រោង​ប្រកួត​ពី​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ដល់​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០២១ ខាងមុខ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        71
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        283
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        349

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm