ចិន​អំពាវនាវ​ឲ្យ​មាន​ការចរចា​សន្តិភាព​រវាង​រុស្ស៊ី​ និង​អ៊ុយ​ក្រែ​ន​នៅ​មហាសន្និបាត​អង្គការសហប្រជាជាតិ​

2022/09/23 06:37:27 pm        516

​ចិន៖ ប្រមុខ​ការទូត​ចិន​លោក Wang Yi បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ អំឡុង​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ស្ដីពី​សង្គ្រាម​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ថា ទីក្រុង Moscow និង​ទីក្រុង Kiev គួរតែ​បន្ត​ការចរចា​ដោយ​គ្មាន​បុរេ​លក្ខខណ្ឌ ឬ​ផ្ដោត​លើ​លទ្ធផល​។​

​ស្របតាម​គោលជំហរ​អព្យាក្រឹត ជាប់​លាប់ និង​ច្បាស់លាស់​របស់​ចិន​លើ​ជម្លោះ​អ៊ុយ​ក្រែ​ន រដ្ឋមន្ត្រី​រូប​នេះ​បាន​រំលឹក​ជាថ្មី​ថា អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​នៃ​រដ្ឋ​ទាំងអស់​គួរតែ​ត្រូវបាន​គោរព ហើយ​ការ​ព្រួយបារម្ភ​អំពី​សន្តិសុខ​របស់​ភាគី​ទាំងអស់​ត្រូវតែ​យកចិត្តទុកដាក់​ឲ្យ​បាន​ហ្មត់ចត់​។​ លោក Wang បាន​និយាយ​ថា ច្រក​តែមួយគត់​ដែល​អាច​គេច​ចេញពី​ជម្លោះ​គឺ​តាមរយៈ​ការសន្ទនា​ និង​ការចរចា​។

​លោក​និយាយ​ថា អាទិភាព​ចម្បង​សម្រាប់​ភាគី​ទាំងអស់​គឺត្រូវ​បន្ត​ការសន្ទនា​ដោយ​គ្មាន​បុរេ​លក្ខខណ្ឌ ដោយ​អំពាវនាវ​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ក្នុង​ជម្លោះ​ត្រូវ​បង្ហាញ​ភាព​អត់ធ្មត់។ លោក​បាន​បន្ថែម​ថា ចិន​ត្រូវ​បាន​ត្រៀមខ្លួន​គាំទ្រ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំងអស់​ ដែល​អាច​ជួយ​ដោះស្រាយ​វិបត្តិ​នេះ​បាន​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm