ពលរដ្ឋជិត៩០០នាក់ ធ្វើដំណើរតាមរថភ្លើងដោយមិនគិតថ្លៃ ចេញពីរាជធានីភ្នំពេញ នៅថ្ងៃនេះ

2022/09/23 12:19:36 pm        901

ភ្នំពេញ៖ ប្រជាពលរដ្ឋរហូតដល់ប្រមាណជិត ៩០០នាក់ បានធ្វើដំណើរតាមររថភ្លើង ចាកចេញ​ពី​រាជធានីភ្នំពេញ ទៅតាមបណ្តាខេត្ត នៅថ្ងៃសុក្រនេះ ដោយក្រុមហ៊ុនរថភ្លើងអនុញ្ញាត​ឱ្យ​ជិះមិន​គិតថ្លៃ។

នៅថ្ងៃដំបូងនៃការអនុញ្ញាត​ជិះមិនគិតថ្លៃនេះ មានប្រជាពលរដ្ឋរហូតដល់ជិត ៩០០នាក់ បាន​ចាក​ចេញពីរាជធានីភ្នំពេញ។ ការធ្វើដំណើរតាមរថភ្លើងនៅថ្ងៃនេះ គឺដំណើរការតែមួយ​ខ្សែតែប៉ុណ្ណោះ​ គឺសម្រាប់ខ្សែដំណើរឆ្ពោះទៅ ​ខេត្តតាកែវ កំពត​ និងខេត្តព្រះសីហនុ។

ចំពោះខ្សែដំណើរឆ្ពោះទៅខេត្ត ពោធិ៍សាត់ បាត់ដំបង ​ត្រូវបានអាក់ខាន​ ដោយសារបញ្ហាទឹកជំនន់។ ទោះមានភាពអាក់ខាន ខ្សែរថភ្លើងឆ្ពោះទៅខេត្តពោធិ៍សាត់ បាត់ដំបងក្ដី ក្រុមហ៊ុន Royal Railway បាន​សម្រេច​ប្រើប្រាស់រថយន្តក្រុង ដើម្បីដឹកប្រជាពលរដ្ឋទៅទិសដៅទាំងពីរដោយ​មិនគិត​ថ្លៃជំនួសវិញ។

កញ្ញា សក់ វណ្ណនី ប្រធានគ្រប់គ្រងខ្សែអ្នកដំណើររបស់ក្រុមហ៊ុន Royal Railway Plc. បានបង្ហាញ​ភាព​សប្បាយចិត្តដែលបានចូលរួម​ជាមួយរាជរដ្ឋាភិបាលក្នុងការសម្រួល​ដល់ការ​ចាកចេញ​របស់​ប្រជាពលរដ្ឋ។ កញ្ញា បញ្ជាក់ថា ការធ្វើដំណើរតាមរថភ្លើងសព្វថ្ងៃ ​គឺមានភាពងាយស្រួល និងមិន​ចំណាយពេលវេលាច្រើនដូចមុននោះទេ។

ក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ ​ប្រជាពលរដ្ឋដែលខ្លះចាកចេញទៅស្រុក កំណើត ខ្លះចាកចេញដើម្បី​ដើរ​កំសាន្ត បង្ហាញនូវភាពសប្បាយរីករាយជាខ្លាំង។ ​ភាពរីករាយដោយពួកគាត់ មើលឃើញ មាន​ការរៀបចំ​ជាធម្មតាតាមប្រពៃណី ការដើរកំសាន្តដោយសេរី ​ខណៈការឆ្លងកូវីដ-១៩ មាន​កម្រិតទាប។ ពួកគាត់ពិតជាអរគុណដែលរាជរដ្ឋាភិបាលកម្ពុជា ស្វះស្វែងរកវ៉ាក់សាំងចាក់​ជូន​ប្រជាពលរដ្ឋគ្រប់រូប។

ជាការសម្រួលដល់ប្រជាពលរដ្ឋ ក្នុងការចាកចេញពីរាជធានីភ្នំពេញ ទៅតាមបណ្ដាខេត្ត រាជ​រដ្ឋាភិបាល​បាន​បញ្ចេញរថយន្តក្រុងចំនួន ១៧៥ ​គ្រឿង​សម្រាប់ដឹកប្រជាពលរដ្ឋដោយមិនគិតថ្លៃ ក្នុងរយៈពេល ៥ថ្ងៃ។ រីឯក្រុមហ៊ុន Royal Railway ក៏បានអនុញ្ញាតឱ្យពលរដ្ឋធ្វើដំណើរតាមរថភ្លើង​ដោយមិនគិតថ្លៃ រយៈពេល ៤ថ្ងៃផងដែរ ៕អត្ថបទ៖ គឹមហុក

អត្ថបទដែលទាក់ទង

គ្រូបង្រៀនយកចិត្តទុកដាក់ខ្ពស់អប់រំសិស្សានុសិស្សកំពុងសិក្សានៅភូមិរងចាំ
2026/07/10 06:25:49 pm        1
ក្រសួងកសិកម្ម ដាក់ឱ្យអនុវត្តគម្រោង EMPOWER ដើម្បីជួយពលរដ្ឋខ្វះខាតក្នុងការដាំដុះបន្លែ និងចិញ្ចឹមសត្វ
2026/07/10 06:19:15 pm        1
នាយទាហាន នាយទាហានរង និងពលទាហាននៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ បរិច្ចាគឈាមដោយស្ម័គ្រចិត្ត ជូនមន្ទីរពេទ្យខេត្ត និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម​ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៣ ថ្ងៃបង្កើតកងរាជអាវុធហត្ថ
2026/07/10 06:15:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជប៉ុនជំរុញឲ្យពលរដ្ឋរស់នៅក្នុងខេត្ត Okinawa បន្តប្រុងប្រយ័ត្នខ្ពស់បំផុត ខណៈព្យុះ Bavi បោកបក់ជិតមកដល់

2026/07/10 08:02:21 pm
​បាតុកម្មផ្ទុះឡើងនៅរដ្ឋ West Bengal របស់ឥណ្ឌា ជុំវិញករណីចាប់រំលោភ-សម្លាប់ក្មេងស្រីអានីតិជន
2026/07/10 08:02:00 pm
​ប្រធានសន្តិសុខអ៊ីរ៉ង់ព្រមានអ៊ីស្រាអែលថា «នឹងមិនមានសុវត្ថិភាពដោយសារការឆ្លើយតបឡើយ​»
2026/07/10 08:01:38 pm
​វិមានក្រឹមឡាំង៖ រុស្ស៊ីកំពុងទាក់ទងជាមួយទួរគី ពាក់​ព័ន្ធ​ជោគវាសនាប្រព័ន្ធមីស៊ីល S-400 របស់រុស្ស៊ី
2026/07/10 07:30:28 pm
​វិមាន Elysee៖ លោក Rutte និងលោក Zelenskyy នឹងចូលរួមកិច្ច​ប្រជុំសម្ព័ន្ធឆន្ទៈរួម​គាំទ្រ​អ៊ុយក្រែន
2026/07/10 07:26:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/08 08:09:53 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/07 11:28:55 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/10 07:57:47 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/06 08:54:53 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am