ប្រព័ន្ធសន្តិសុខសង្គមរបស់រាជរដ្ឋាភិបាល នឹងផ្តល់ទំនុកចិត្តដល់អ្នកដែលស្ថិតនៅក្រោមការគាំពារ

2022/09/23 07:45:10 pm        686

​ភ្នំពេញ៖ រាជរដ្ឋាភិបាលបង្កើតប្រព័ន្ធសន្តិសុខសង្គម សម្រាប់ជាបង្គោលតម្លាភាព និងប្រសិទ្ធភាព ដើម្បីធានា​ប្រាក់ចំណូលដល់អ្នកដែលស្ថិតនៅក្រោមការគាំពារ ដែលវិសាលភាពនេះ​អាច​ពង្រីក​កាន់ធំឡើងៗ​ ទៅដល់មនុស្សគ្រប់គ្នា ​ក្រោមគម្រោងថវិកា​នៃការចូលរួមបង់វិភាគទាន។

ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង​ជា​អគ្គនាយក​នៃនិយ័តករសន្តិសុខសង្គម ​លើកឡើងក្នុងសិក្ខាសាលាស្តីពី និយ័តកម្មប្រព័ន្ធសន្តិសុខ​សង្គម​នៅកម្ពុជា នៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២២ នេះថា ប្រព័ន្ធសន្តិសុខសង្គមនៅកម្ពុជាបានបែងចែក​ជាពីរប្រភេទ គឺប្រព័ន្ធសន្តិសុខសង្គមសម្រាប់កម្មករនិយោជិត ដែលស្ថិតនៅក្រោម​បទប្បញ្ញត្តិ​នៃ​ច្បាប់ការងារ (សម្រាប់វិស័យឯកជន) ​និងប្រព័ន្ធសន្តិសុខសង្គមសម្រាប់មន្រ្តីរាជការ ឬបុគ្គល​ដែល​ស្ថិត​នៅក្នុងវិស័យសាធារណៈ (រដ្ឋបាលសាធារណៈ) ​ក្នុងនោះសម្រាប់វិស័យឯកជន គឺជា​ប្រព័ន្ធ​ឈរលើមូលដ្ឋានបង់វិភាគទានពីនិយោជិកផង ​និងពីនិយោជកផង។

ដោយឡែក សម្រាប់របរសន្តិសុខសង្គមថែទាំសុខភាព ​និងផ្នែកហានីភ័យការងារ រាជរដ្ឋាភិបាល​បាន​សម្រេច ដើម្បីជួយសម្រាលបន្ទុកបងប្អូននិយោជិក ​តាមរយៈការបង់វិភាគទាន ដែលជាការ​កត្តាសំខាន់ ​ដើម្បីឲ្យរបរនានានៅក្នុងប្រព័ន្ធសន្តិសុខសង្គមអាចដំណើរការទៅបាន។

ឯកឧត្តម ​បន្តឲ្យដឹងថា ​ប្រព័ន្ធសន្តិសុខសង្គម ​មានលក្ខណៈខុសគ្នាពីប្រព័ន្ធជំនួយសង្គម ដោយ​ប្រព័ន្ធ​សន្តិសុខសង្គម ​គឺបានបង្កើតឡើងធ្វើជាបង្គោល​ នៃទំនុកចិត្តដល់ភាគីពាក់ព័ន្ធ ដើម្បីធានា​ប្រាក់​ចំណូលដល់អ្នកដែលស្ថិតនៅក្រោមការគាំពារ ដែលវិសាលភាពនេះអាចពង្រីកកាន់​ធំឡើងៗ​ទៅដល់មនុស្សគ្រប់គ្នា ​ក្រោមថវិកា​នៃការចូលរួមបង់វិភាគទាន ​ដោយការបង់វិភាគទាននេះ គឺជា​បន្ទុករួមគ្នារវាងនិយោជិក និងនិយោជកផង។

សូមបញ្ជាក់ថា សិក្ខាសាលា ស្តីពីនិយ័តកម្មប្រព័ន្ធសន្តិសុខសង្គមនៅកម្ពុជា គឺមានសារៈសំខាន់​ណាស់ ដើម្បីផ្សព្វផ្សាយដល់ភាគីពាក់ព័ន្ធ អំពីនិយ័តករសន្តិសុខសង្គម ​ដែលជាផ្នែកមួយនៃអាជ្ញាធរ​សេវាហិរញ្ញវត្ថុមិនមែន​ធនាគារ​ ដល់និយោជក ​និងកម្មករនិយោជិក ​ស្វែងយល់ឲ្យកាន់តែស៊ីជម្រៅ ក៏ដូចជា​ការផ្សព្វផ្សាយអនុក្រិត្យ ​ស្តីពីការធ្វើនិយ័តកម្មប្រព័ន្ធ​សន្តិសុខសង្គម ដែលនឹងត្រូវ​អនុវត្ត​ដោយនិយ័តករសន្តិសុខសង្គម ​ឲ្យបានកាន់តែទូលាយជូនដល់ភាគីពាក់ព័ន្ធ អំពីកិច្ចដំណើរ​នៃ​និយ័តករ​សន្តិសុខសង្គមនេះ៕អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        100
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        205
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        188

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm