វិនិយោគិនថៃជាច្រើន គ្រោងចុះមកសិក្សាគម្រោងវិនិយោគឧស្សាហកម្មនៅកម្ពុជា

2022/09/23 07:57:46 pm        441

ភ្នំពេញ៖ ប្រធានសមាគមពាណិជ្ជកម្មថៃនៅកម្ពុជា លើកឡើងថា នឹងរៀបចំគម្រោង​ចុះសិក្សា​របស់​ក្រុមពាណិជ្ជករ ធុរកិច្ច និងវិនិយោគិនថៃជាច្រើន ស្វែងរកសក្តានុពលវិនិយោគនៅកម្ពុជា ជា​ពិសេស​សិក្សាគម្រោង​បង្កើត​រោងចក្រផលិតចំណីអាហារ ​និងការបង្កើតរោង​ចក្រ​ឧស្សាហកម្ម​មិនមែនកាត់ដេរជាដើម។

លោកស្រី ជីរ៉ាណាន់ វង្សមង្គល ប្រធានសមាគមពាណិជ្ជកម្មថៃនៅកម្ពុជា លើកឡើងក្នុងកិច្ច​ចុះ​អនុស្សារណៈព្រម​ព្រៀងគ្នារវាងមន្ទីរពេទ្យ ​រាំងសេត (Rangsit) ប្រទេសថៃ​ ជាមួយតំណាងនៅកម្ពុជា នៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២២នេះថា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា ទប់ស្កាត់ការរីករាលដាល​ជំងឺកូវីដ១៩ បានល្អប្រសើរ ​ក្រុមពាណិជ្ជករ ធុរកិច្ច និងវិនិយោគិនថៃ ដែលចូលមកតាមរយៈ​សមាគម​ និងតាមរយៈការ​ទំនាក់នង​ស្ថានទូតថៃ​ មានចំនួនយ៉ាងច្រើនគួរឲ្យ​កត់សម្គាល់ ដើម្បី​ស្វែងរក​ឱកាសទីផ្សារ ​សម្រាប់ការធ្វើពាណិជ្ជកម្មដូចជា ​ការស្វែងរកទីផ្សារលក់ផលិតផល គម្រោង​ពង្រីក និងគម្រោងបង្កើតរោងចក្រ​ សហគ្រាសជាដើម។

លោកស្រី បន្តថា នៅខែក្រោយនេះ ក្រុមធុរកិច្ចថៃ នឹងចូលមកកម្ពុជាកាន់តែច្រើនថែមទៀត ក្នុងនោះ​វិនិយោគិនបានផ្តោតសំខាន់លើឱកាសវិនិយោគ​រោងចក្រ​ផលិតចំណីអាហារ ដើម្បី​ផលិត​សម្រាប់​ផ្គត់ផ្គង់​ និងចែកចាយនៅក្នុងទីផ្សារប្រទេសកម្ពុជា​ ក្រៅពីនេះ មានក្រុមវិនិយោគិន​ថៃមួយ​ចំនួនទៀត នឹងចុះមកសិក្សាគម្រោងបង្កើត​រោងចក្រឧស្សាហកម្មមិនមែនកាត់ដេរ ជាមួយ​ដៃគូ​វិនិយោគិន​ជប៉ុន​ផងដែរ ​ដើម្បីបង្កើតនូវបរិយាកាសវិនិយោគ នៅព្រះរាជាណាចក្រកម្ពុជា​ឲ្យកាន់​តែសំបូរបែប។

សូមបញ្ជាក់ថា ​ទាក់ទងការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ថៃ តាមរបាយការណ៍ក្រសួង​ពាណិជ្ជកម្ម ​បង្ហាញឲ្យដឹងថា​ នៅក្នុងរយៈពេល ​៦ ខែ ឆ្នាំ ២០២២ នេះ ទំហំពាណិជ្ជកម្មរវាង​ប្រទេស​ទាំងពីរ មានទឹកប្រាក់ប្រមាណជិត ​២ ៣០០​ លានដុល្លារអាមេរិក ​កើនឡើងជាង ២៣% ក្នុងនោះ​កម្ពុជា​បាននាំចេញ ​មានទឹកប្រាក់ជាង ៤៩៥ ​លានដុល្លារ កើនឡើង ៣៧% ខណៈការនាំចូល​មាន​ទំហំទឹកប្រាក់ជាង ១ ៨០០ ​លានដុល្លារ កើនឡើងជាង ១៩%​ បើធៀបរយពេលដូចគ្នាឆ្នាំ ២០២១៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm