លោក Blinken និយាយថា ​ប្រសិនបើ​អ៊ុយ​ក្រែ​ន​ឈប់​ប្រយុទ្ធ​ អ៊ុយ​ក្រែ​ន​នឹង​ចប់​

2022/09/23 09:30:33 pm        622

​សហរដ្ឋអាមេរិក៖ រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក​លោក Antony Blinken បាន​ថ្លែង​ទៅកាន់​ក្រុម​ប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​ថា សហរដ្ឋអាមេរិក​នឹង​បន្ត​គាំទ្រ​អ៊ុយ​ក្រែ​ន ខណៈ​ប្រទេស​នេះ​ការពារ​ខ្លួន និង​ពង្រឹង​សមត្ថភាព​ ដើម្បី​សម្រេច​បាន​នូវ​ដំណោះស្រាយ​ផ្នែក​ការទូត​ដោយ​យុត្តិធម៌​នៅ​តុ​ចរចា​។

លោក Blinken និយាយថា មនុស្ស​ម្នាក់​ជ្រើសរើស​សង្គ្រាម​នេះ មនុស្ស​ម្នាក់​នោះ​អាច​បញ្ចប់​វា​បាន ព្រោះ​ប្រសិន​បើ​រុស្ស៊ី​ឈប់​ប្រយុទ្ធ សង្គ្រាម​នឹង​បញ្ចប់​។ ប្រសិនបើ​អ៊ុយ​ក្រែ​ន​ឈប់​ប្រយុទ្ធ អ៊ុយ​ក្រែ​ន​នឹង​ចប់​។ លោក Blinken បាន​ប្រឈមមុខ​ជាមួយ​រុស្ស៊ី​នៅ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ ដោយ​ការចោទប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម និង​អំពើ​ឃោរឃៅ​ផ្សេងទៀត​។​ លោក Blinken បាន​និយាយ​លម្អិត​អំពី​អ្នក​នៅ​រស់​រាន​មាន​ជីវិត​ម្នាក់ ​ពី​ការ​ធ្វើ​ទារុណកម្ម​ដោយ​ទាហាន​រុស្ស៊ី​ ដោយ​លោក​និយាយ​ថា​ បុរស​នោះ​ត្រូវ​បាន​គេ​វាយ​រហូតដល់​គាត់​លែង​ដឹង​អ្វី​ទាំងអស់​។

​លោក Blinken បាន​ដាក់​ចេញ​នូវ​អ្វី​ដែល​រដ្ឋបាល​លោក Biden ជឿថា ​ជា​ករណី​ដ៏​គួរតែ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់ ​ដែល​សង្គ្រាម​មិន​ត្រឹមតែ​បណ្តាល​ឱ្យ​មាន​ការបំផ្លាញ​ដ៏​ធំ​ដល់​អ៊ុយ​ក្រែ​ន និង​ប្រជាជន​អ៊ុយ​ក្រែ​ន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បាន​ធ្វើ​ឱ្យ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​ដល់​វិបត្តិ​សកលលោក​ជាច្រើន​ទៀត រួម​ទាំង​ទុរ្ភិក្ស​ដែល​អាច​កើតមាន និង​កង្វះ​ថាមពល ព្រមទាំង​ការ​រំខាន​ដល់​ការ​ខិតខំ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ជា​អន្តរជាតិ រួមមាន​បញ្ហា​សុខភាព ការ​ប្រយុទ្ធ​ប្រឆាំង​បម្រែបម្រួល​អាកាសធាតុ និង​ការកាត់បន្ថយ​ភាព​ក្រីក្រ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 07:16:08 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm