មន្រ្តីស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា និងជនបរទេស ចូលរួមពិធីកាន់បិណ្ឌ ជាមួយពលរដ្ឋខ្មែរ

2022/09/23 09:52:41 pm        690

ភ្នំពេញ៖ មន្ត្រីថ្នាក់ដឹកនាំស្ថានទូតជប៉ុននៅប្រចាំនៅកម្ពុជា និងបណ្តាភ្ញៀវបរទេសនានាទៀត ដែលកំពុងស្នាក់នៅបំពេញការងារនានានៅកម្ពុជា អញ្ជើញទៅវត្តនានាក្នុងរាជធានីភ្នំពេញ ដើម្បីធ្វើបុណ្យកាន់បិណ្ឌជាមួយបណ្តាប្រជាពុទ្ធបរិស័ទជាហូរហែរនៅក្នុងរយៈពេល១៥ថ្ងៃនេះ។

ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពជប៉ុនប្រចាំនៅកម្ពុជា ក៏ដូចបណ្តាភ្ញៀវបរទេសនានាទៀតនៅកម្ពុជា ​បានថ្លែងថា​ ជារៀងរាល់ឆ្នាំ ស្ថានទូតតែងតែ​រៀបចំ​អាហារចង្ហាន់ និងគ្រឿង​ទ័យទាន​នានាអញ្ជើញទៅវត្តជាមួយនឹងប្រជាពុទ្ធបរិស័ទខ្មែរ ដើម្បី​ធ្វើបុណ្យឧទ្ទិសកុសលជូន​ញ្ញាតិការ​ ជូនដូនជីតា ជាទីស្រឡាញ់ ដែលបានចែកឋានទៅលោកខាងមុខ។

ព្រះទស្សទានមុនី សួន តេង គង់នៅវត្តស្វាយអំពែ​ មានថេរដីការថា ក្នុងរយៈពេលប៉ុន្មាន​ថ្ងៃចុង​ក្រោយនេះ សំគាល់ឃើញថា មានភ្ញៀវបរទេសជាច្រើន ​បានស្នើសុំវត្តជាមុន ក្នុង​អញ្ជើញ​មក​ធ្វើបុណ្យកាន់បិណ្ឌ​ជាមួយ​ប្រជា​ពុទ្ធបរិស័ទខ្មែរ ​ដើម្បីធ្វើបុណ្យ​ឧទ្ទិសកុសល​ជូន​ជីដូនជីតា​របស់​គេផង និងចង់សិក្សាស្វែងយល់អនុវត្តដោយផ្ទាល់​អំពីរបៀបការធ្វើបុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌដែលជាពិធីបុណ្យដ៏ធំមួយរបស់ប្រទេសកម្ពុជា។

ព្រះទស្សទានមុនី សួន តេង មានថេរបន្តថា ​យ៉ាងណាងក៏ដោយនៅក្នុងវត្តស្វាយអំពែ ក៏ដូចជា​វត្ត​អារ៉ាមនានា​ទៀត​នៅទូទាំងប្រទេស គឺមានការទទួលស្វាគមន៍​ប្រកប​ដោយភាពរាក់ទាក់ទទួល​ភ្ញៀវបរទេសនានា មកធ្វើបុណ្យ​កាន់បិណ្ឌ ភ្ជុំបិណ្ឌ ​នៅតាមវត្ត ​ខណៈភ្ញៀវបរទេស​ទាំងនោះមិន​អាចធ្វើដំណើរទៅត្រឡប់ទៅប្រទេសដើមកំណើតវិញ ដើម្បីធ្វើបុណ្យតាមរបៀបដូចគ្នានេះ៕

អត្ថបទ ស៊ុម សុខជា


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        136
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        94
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm