ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចបានរំលឹកពីរយៈពេល៦២ឆ្នាំនៃទំនាក់ទំនងរវាងកម្ពុជា និងគុយបា ខ្លួនសម្តេចបានរួមចំណែកពង្រឹងពង្រីកទំនាក់ទំនងនេះអស់រយៈពេល៤៣ឆ្នាំ(1979.2022)គឺស្មើ
នឹង២/៣នៃការធ្វើដំណើរទាំងមូល។ សម្តេចតេជោ រំលឹកថា «ទស្សនកិច្ចចុងក្រោយរបស់ខ្ញុំធ្វើឡើងនៅឆ្នាំ២០០០។ ២២ឆ្នាំក្រោយខ្ញុំធ្វើទស្សនកិច្ចសាជាថ្មីម្តងទៀតក្នុងគោលបំណងពង្រឹងចំណងមិត្តភាពដែលមានស្រាប់ឱ្យកាន់តែរឹងមាំ
ថែមទៀត។»
សម្តេចតេជោបានលើកឡើងអរគុណប្រជាជនគុយបាដែលបានជួយដល់ប្រជាជនកម្ពុជាក្នុងពេលដែលយើងជួបការលំបាកបំផុតក្រោយការដួលរលំរបបប្រល័យពូជសាសន៍ប៉ុល ពត។ ក្នុងនោះសម្តេចបញ្ជាក់ទៀតថា«(ជួយគ្នាក្នុងគ្រាក្រស្គាល់មិត្តល្អក្នុងគ្រាលំបាក)»។
សូមបញ្ជាក់ថា នៅវេលាម៉ោង ៥:២២នាទីល្ងាចថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២(ម៉ោងនៅញ៉ូយ៉កសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជេីញដឹកនាំគណ:ប្រតិភូជាន់ខ្ពស់ចាកចេញពីទីក្រុងញ៉ូវយ៉កឆ្ពោះទៅកាន់ប្រទេសគុយបាដែលមានរយៈពេលហោះហេីរជាង៣ម៉ោង ដើម្បីបន្តដំណើរទស្សនកិច្ចក្នុងប្រទេសនេះផងដែរ៕


