ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ដូនពេញ បានចុះបង្ក្រាបលើទីតាំង បារបារាំងចំនួយឮន២ទីតាំងផ្សេងគ្នា ដែលបង្កប់បនល្បែងខុសច្បាប់ និងបានឃាត់ខ្លួនមនុស្សចំនួន១០នាក់។
ប្រតិបត្តិការនេះធ្វើឡើងនៅយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ ដឹកនាំដោយលោក ជា ខេមា អភិបាលនៃគណ:អភិបាលខណ្ឌដូនពេញ និងមានការសម្រប សម្រួលពី លោក គឹម ហុង សាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបជាក់ស្តែង បនល្បែងខុសច្បាប់ចំនួន២ទីតាំងដែលជ្រកក្រោមស្លាក បារបារាំងស្ថិតនៅផ្ទះលេខ១៦៩Dអឺ១ ផ្លូវលេខ១៣៦ ភូមិ១១ ស្ថិតនៅសង្កាត់ផ្សារកណ្តាលទី២ នឹង ក្នុងហាងយីហោ RED FOX ផ្ទះលេខ១០ ផ្លូវ១៣៦ ភូមិ៣ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជនីភ្នំពេញ។
ក្នុងរង្វងប្រតិបត្តិការនេះ កម្លាំងអាជ្ញាធរបានឃាត់ខ្លួនជនជាតិបរទេសនឹងជនជាតិខ្មែរ ចំនួន១០នាក់នឹងដកហូតបានវត្ថុត្ថាងមួយចំនួនធំផងដែរ។
តាមប្រភពព័ត៌មានបានឲ្យដឹងថាមុនឈានដល់ការចុះបង្ក្រាប់ទីតាំង ហាងបារបារាំង បន្លំភ្នែកអាជ្ញាធរ បង្កប់ល្បែងស៉ីសងនេះ ដោយមានការផ្ដល់ព័ត៌មាន យ៉ាងជាក់លាក់ ទើបអាជ្ញាធរជំនាញខណ្ឌបានចុះប្រតិបត្តិការបង្ក្រាប់ជាក់ស្ដែងតែម្ដង។
ក្រោយពេលបញ្ចប់ប្រតិបត្តិការកម្លាំងអាជ្ញាធរ បានឃាត់ខ្លួនជនសង្ស័យទាំង ១០នាក់បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕ អត្ថបទ៖ កុម្ភៈ



