ភ្នំពេញ៖ មានប្រសាសន៍នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ នាទីក្រុងញូយ៉ក សហរដ្ឋអាម៉េរិក នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបង្ហាញនូវក្ដីបារម្ភចំពោះស្ថានភាពសង្គ្រាមនៅអ៊ុយក្រែន ដែលកំពុងតែបណ្ដាលឱ្យកើតមានបញ្ហា ប្រឈមនឹងសកម្មភាពសេដ្ឋកិច្ច សន្តិសុខស្បៀង និងថាមពលជាដើម។
ក្រៅបង្ហាញនូវក្ដីបារម្ភចំពោះបញ្ហាសង្គ្រាមនៅអ៊ុយក្រែន សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានបង្ហាញនូវ ក្ដីកង្វល់ចំពោះបញ្ហានៅឧបទ្វីបកូរ៉េ និងភាពតានតឹងរវាងអាម៉េរិក និងចិន ជុំវិញបញ្ហាតៃវ៉ាន់ផងដែរ។