ភ្នំពេញ៖ មនុស្សចំនួន ៨នាក់បានស្លាប់ និងរងរបួសធ្ងន់-ស្រាលចំនួន ១៤នាក់ (ធ្ងន់៩នាក់ និងស្រាល៥នាក់)ដោយគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ នេះ។
គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ៨លើក នៅរាជធានី-ខេត្តចំនួន៨ដូចជា៖ ខេត្តកំពង់ចាម ស្លាប់ ១នាក់ , កំពង់ស្ពឺ ស្លាប់ ១នាក់ និងរបួស ២នាក់ , កំពង់ឆ្នាំង ស្លាប់ ២នាក់ , កំពត ស្លាប់ ១នាក់ និងរបួស ៤នាក់ , កណ្តាល ស្លាប់ ២នាក់ និងរបួស ១នាក់ , ភ្នំពេញ របួស ៣នាក់ , ពោធិ៍សាត់ ស្លាប់ ១នាក់ និងរបួស ១នាក់ និងខេត្តតាកែវ របួស ៣នាក់៕


