សម្ដេច​តេ​ជោ ហ៊ុន សែន ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធានសភា​អំណាច​ប្រជាជន​គុយបា​

2022/09/25 04:31:04 pm        566

គុយបា៖ ​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ២០២២ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រ​កម្ពុជា បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Esteban Lazo Hernandez ប្រធានសភា​អំណាច​ប្រជាជន​គុយបា​។ 

​ជំនួប​នេះ ឯកឧត្តម​ប្រធានសភា​អំណាច​ប្រជាជន​គុយបា​ បាន​ស្វាគមន៍​យ៉ាង​ក​ក់កក្តៅ​ចំពោះ​វត្តមាន​របស់​សម្ដេច​តេ​ជោ ដែល​បាន​អញ្ជើញ​មកកាន់​មន្ទីរ​សភា​គុយបា​នៅពេលនេះ​។ ឯកឧត្តម​បាន​មានប្រសាសន៍ថា កន្លងមក​ប្រទេស​កម្ពុជា និង​គុយបា​មាន​ទំនាក់ទំនង និង​មានការ​ផ្លាស់ប្ដូរ​ដំណើរ​ទស្សនកិច្ច​ទៅវិញទៅមក​។ ឯកឧត្តម​ក៏បាន​ជម្រាបជូន​សម្ដេច​តេ​ជោ​អំពី​ស្ថានភាព​នៃ​ប្រទេស​គុយបា​ជា ពិសេស​ការ​ដំណើរការ​នៃ​រដ្ឋសភា​គុយបា​។ ឯកឧត្តម​បាន​មានប្រសាសន៍ថា រយៈពេល​ជាង​ ៦២​ឆ្នាំ​កន្លងមកនេះ​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​គុយ​បានគឺមាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ រួមទាំង​ជា​លក្ខណៈ​មិត្តភាព ជាពិសេស​ឯកឧត្តម​មា​ន​ភាព​ជឿជាក់ថា យើង​នឹង​បន្ត​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ ហើយ​កន្លងមកនេះ​ប្រទេស​យើង​ទាំងពីរ​មាន​ប្រវត្តិសាស្ត្រ​ជា​និមិត្តរូប​នៃ​ទំនាក់ទំនង​ទ្វេភាគី​នេះ​។ ឯកឧត្តម​បាន​មានប្រសាសន៍ថា សម្ដេច​តេ​ជោ​ធ្លាប់​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​គុយបា​នៅ​ឆ្នាំ​១៩៩៩ ហើយ​ប្រទេស​គុយបា​នៅតែ​ប្រឈម​នៃ​ការដាក់ទណ្ឌកម្ម​ពី​ប្រទេស​ខាងក្រៅ ដូចជា​សហរដ្ឋ​អាមេរិក ប៉ុន្តែ​មួយឆ្នាំ​ក្រោយមក​សម្ដេច​តេ​ជោ​ក៏បាន​បន្ត ​បំពេញ​ទស្សនកិច្ច​មក​ប្រទេស​គុយ​បា​ជាថ្មីទៀត​ ក្នុង​ការចូលរួម​កិច្ចប្រជុំ​កំពូល​ដែល​ប្រទេស​គុយបា​បានរៀបចំ​នៅពេលនោះ​។ ​នៅពេលនេះ​ជា​ពេល​សំខាន់​ដែល​យើង​នឹង​លើក​អំពី​ចំណុច​សំខាន់ៗ​នៃ​ទំនាក់ទំនង​ទ្វេភាគី រវាង​ប្រទេស​យើង​ទាំងពីរ​។

​ឯកឧត្តម​ប្រធានរដ្ឋសភា​គុយបា​​បាន​មានប្រសាសន៍ថា កន្លងមក​យើង​បានលើកឡើង​អំពី​ទំនាក់ទំនង​ក្នុង​ក្របខ័ណ្ឌ​ចលនា​មិន​ចូលបក្ស​សម្ព័ន្ធ ​ដែល​វា​មាន​សារៈសំខាន់​សម្រាប់​ប្រទេស​កំពុងអភិវឌ្ឍន៍​។ ឯកឧត្តម​មានប្រសាសន៍​ថា កន្លងមក​ប្រទេស​គុយបា​ធ្លាប់​ជួប​បញ្ហា​ប្រឈម​ ដូចជា​ការដាក់ទណ្ឌកម្ម​ផ្នែក​សេដ្ឋកិច្ច​ពី​សហរដ្ឋអាមេរិក ដូច្នេះ​ឯកឧត្តម​ចាត់ទុកថា ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​សហរដ្ឋអាមេរិក វា​បានផ្ដល់​ការលំបាក​ចំពោះ​ការអភិវឌ្ឍន៍​ប្រទេសជាតិ សម្រាប់​ប្រទេស​គុយបា ហើយ​ឯកឧត្តម​ចាត់ទុកថា នេះ​ជាការ​រំលោភ​ជា​ប្រព័ន្ធ​ចំពោះ​សិទ្ធិមនុស្ស ដែល​ប្រឆាំងនឹង​ប្រជាពលរដ្ឋ​គុយ​បាល​ផងដែរ​។ ឯកឧត្តម​បាន​មានប្រសាសន៍​អំពី​ស្ថានភាព​ពេល​កូ​វីដ​ចាប់ផ្ដើម​នៅ​ប្រទេស​គុយ​បា ទី​១- ​គឺ​ស្ថានភាព​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ទី​២- ​គឺ​ការលំបាក​នៃ​ការដាក់ទណ្ឌកម្ម​ពី​សហរដ្ឋអាមេរិក​។ តែ​ទោះជា​យ៉ាងណាក៏ដោយ​រដ្ឋសភា​គុយ​បានឹង​បន្ត​ខិតខំ​ប្រឹងប្រែង​ធ្វើការ ដើម្បី​គាំទ្រ​រដ្ឋាភិបាល​គុយបា​ជា​បន្តទៀត ពិសេស​ក៏បាន​ដាក់ចេញ​នូវ​ច្បាប់ ក៏ដូចជា​វិធានការ​ផ្សេងៗ​ជាច្រើន​ទៀត​ក្នុង​ការគាំទ្រ​រដ្ឋាភិបាល​គុយបា។ ឯកឧត្តម​ក៏បាន​ជម្រាបជូន​សម្ដេច​តេ​ជោ​អំពី​ច្បាប់​ដែល​បានដាក់​ចេញ​ដោយ​សភា​គុយបា​គឺមាន​ ៣០ច្បាប់ រួមទាំង​ច្បាប់​ដទៃទៀត​មាន​ចំនួន​ ៦០​ឯណោះ ដូច្នេះ​ឯកឧត្តម​បាន​គូ​បញ្ជាក់ថា​ ទោះជា​យ៉ាងណា​ក៏​ដោយ​សភា​នៅតែ​ដើរតួនាទី​សំខាន់​ ក្នុង​ការគាំទ្រ​រដ្ឋាភិបាល​គុយបា​។​

​ឯកឧត្តម​បាន​មានប្រសាសន៍​ទៀតថា យើង​បាន​ផ្សារភ្ជាប់​នូវ​ទំនាក់ទំនងជាមួយ​ប្រជាជន​យើង យើង​ក៏មាន​ការគាំទ្រ​ពី​ប្រជាជន​យើង​ផងដែរ ជាពិសេស​យើង​ក៏មាន​ការផ្ដល់​ឱកាស​ឲ្យ​ប្រជាជនមាន​ការបោះឆ្នោត​។ ឯកឧត្តម​បាន​ជម្រាបជូន​សម្ដេច​តេ​ជោ​អំពី​លក្ខណៈ​ច្បាប់ ក៏ដូចជា​ដំណើរការ​បោះឆ្នោត​នៅ​ប្រទេស​គុយបា​​ផងដែរ ដោយឯកឧត្តម​បញ្ជាក់ថា ត្បិត​មានការ​ប្រឈម​ផ្នែក​សេដ្ឋកិច្ច​យ៉ាងណាក៏ដោយ ក្នុងនោះ​ចំនួន​៩៥% នៃ​អ្នក​ចុះឈ្មោះ​បោះឆ្នោតគឺមាន ​៩២% បាន​ទៅ​បោះឆ្នោត​គាំទ្រ​សភា​អំណាច​ប្រជាជន​គុយបា​។ ​ទាក់ទង​ទៅនឹង​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​គុយបា​ ឯកឧត្តម​បាន​មានប្រសាសន៍ថា ឯកឧត្តម​ក៏​ធ្លាប់​អញ្ជើញ​មក​ប្រទេស​កម្ពុជា​ផងដែរ។ ឯកឧត្តម​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏ដូចជា​រដ្ឋាភិបាល​ក​ម្ពុ​ជាដែល​តែងតែ​គាំទ្រ​ប្រទេស​គុយបា​។ ថ្វីត្បិតតែ​ប្រទេស​គុយបា​​ត្រូវ​បានទទួល​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ ពី​សហរដ្ឋអាមេរិក​យ៉ាងណាក៏ដោយ ក៏​ប្រទេស​កម្ពុជា​នៅតែ​បន្ត​សហការ និង​ធ្វើការ​ជាមួយ​គុយបា។ ឯកឧត្តម​ក៏បាន​អរគុណ​សម្ដេច​តេ​ជោ​ដែល​បានធ្វើការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ពី​ប្រទេស​គុយបា ត្បិត​មាន​ប្រព័ន្ធ​ការផ្សព្វផ្សាយ​មួយចំនួន​ផ្សព្វផ្សាយ​ព័ត៌មាន​ប្រឆាំងនឹង​រដ្ឋាភិបាល​គុយបា​ក៏ដោយ ប៉ុន្តែ​ប្រទេស​កម្ពុជា​កន្លងមកនេះ​នៅតែ​គាំទ្រ​ដល់​ប្រទេស​គុយ​បា​ជានិច្ច​។ ​ឯកឧត្តម​ក៏បានថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​ផ្ដល់នូវ​អង្ករ​ដល់​ប្រទេស​គុយបា។ ឯកឧត្តម​បាន​បញ្ជាក់ថា ​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា​ និង​គុយបាមកដល់ពេលនេះ​គឺ​ស្ថិតក្នុង​ស្ថានភាព​មួយ​ខ្ពស់បំផុត ជាពិសេស​ការ​ទស្សនកិច្ចដោយ​សម្ដេច​តេ​ជោ​មក​ប្រទេស​គុយ​បា​នៅពេលនេះ ជា​សក្ខីភាព​នៃ​ការលើកកម្ពស់​ទំនាក់ទំនង​ទ្វេរ​ភាគីឲ្យ​កាន់តែ​ប្រសើរឡើង​បន្ថែមទៀត​។

​នៅក្នុង​ជំនួប​នេះ ឯកឧត្តម​បាន​ជម្រាបជូន​សម្តេច​តេ​ជោ​ថា ឯកឧត្តម​ចង់​គោរព​អញ្ជើញសម្ដេច ហេង សំរិន ប្រធានរដ្ឋសភា​កម្ពុជា និង​សម្ដេច សាយ ឈុំ ប្រធានព្រឹទ្ធសភា​កម្ពុជា ដើម្បី​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​គុយបា​នាពេលខាងមុខ​។ ក្នុងជំនួប​នេះឯកឧត្តម​សង្ឃឹមថា ប្រទេស​ទាំងពីរនឹងមាន​កិច្ចសហប្រតិបត្តិការ​ល្អ​ប្រសើរ​បន្ថែមទៀត ជាពិសេស​លើ​វិស័យសេដ្ឋកិច្ច និង​នយោបាយ​ផងដែរ​។ ឯកឧត្តម​ចង់ឃើញ​ប្រទេស​ទាំងពីរនឹង​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ ​ជាពិសេស​បន្ត​មាន​សាមគ្គីភាព​រវាង​ប្រទេស​ទាំងពីរ​។ ឯកឧត្តម​មាន​គោលបំណង​ពង្រឹង​ទំនាក់ទំនង​រវាង​រដ្ឋ​សភា និង​រដ្ឋសភានៃ​ប្រទេស​ទាំងពីរ ជាពិសេស​ពង្រីកពង្រឹង​វិស័យ​សុខាភិបាល​រវាង​ប្រទេស​ទាំងពីរ វិស័យអប់រំ​ វិស័យ​កីឡា និង​វិស័យ​ផ្សេងៗ​ទៀត រួមទាំង​ការវិនិយោគ​ទៅវិញទៅមក​។ ឯកឧត្តម​បញ្ជាក់ថា ដោយសារ​បច្ចុប្បន្ន​យើង​មាន​បច្ចេកវិទ្យា​ជឿនលឿន យើង​អាច​ប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ​បាន​ផងដែរ ដូច្នេះ​យើង​មានឱកាស​ក្នុងការ​ពង្រឹង​ទំនាក់ទំនង​ឲ្យ​កាន់តែ​ល្អប្រសើរ​បន្ថែមទៀត​នៅពេល​ខាងមុខ​។ ឯកឧត្តម​បាន​ជម្រាបជូន​សម្ដេច​តេ​ជោ​ថា ប្រទេស​គុយ​បា​មាន​ចំណាប់អារម្មណ៍​ចង់​ក្លាយជា​អ្នកសង្កេតការណ៍​ក្នុង​អាស៊ាន និង​ទំនាក់ទំនង​ក្នុង​ក្របខណ្ឌអា​ស៊ាន​ផងដែរ​។ 

​ជាការ​ឆ្លើយតប សម្ដេច​តេ​ជោ​បាន​មានប្រសាសន៍​បញ្ជាក់​នៅក្នុង​ជំនួប​នេះ​ថា សម្ដេច​ពិតជា​រីករាយ និង​អរគុណចំពោះ​ឯកឧត្តម​ប្រធានរដ្ឋសភា​គុយ​បា ដែល​បានទទួល​ស្វាគមន៍​សម្ដេច និង​គណៈប្រតិភូ​កម្ពុជា​យ៉ាង​កក់ក្តៅ​ជាទីបំផុត ហើយ​សម្ដេច​តេ​ជោ​បាន​ចាត់ទុក​ដំណើរ​ទស្សនកិច្ច​របស់​សម្ដេចនាពេលនេះ ជា​ដំណើរ​ទស្សនកិច្ច​មួយដែលមាន​លក្ខណៈ​ជា​ប្រវត្តិសាស្ត្រ ក្នុងការ​រឹតចំណង​មិត្តភាព​ទំនាក់ទំនង​រវាង​កម្ពុ​ជា ​និង​គុយ​បា​បន្ថែមទៀត​។ ជាងនេះទៅទៀត សម្តេច​តេ​ជោ​ក៏បាន​អរគុណ​ដល់​គុយបា​ដែល​បានធ្វើការ​ចែករំលែក ​នូវ​ព័ត៌មាន​អំពី​ស្ថានភាព​នៅ​ប្រទេស​គុយបា​។ ទាក់ទង​ទៅនឹង​អ្វីដែល​ឯកឧត្តម​បាន​មានប្រសាសន៍​ពី​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​គុយ​បា​កន្លងមកនេះ សម្តេច​តេ​ជោ​សូម​សម្ដែង​នូវ​ការកោតសរសើរ​ចំពោះ​ប្រជាជន​គុយបា​ ដែល​បន្ត​ប្រឆាំង​អ្វីដែល​ជាការ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច ដែល​ចាត់ទុកថា វា​មិនមាន​យុត្តិធម៌​សម្រាប់​គុយបា​នោះ​។ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏មាន​ការកោតសរសើរ​ចំពោះ​ប្រជាជន​ និង​រដ្ឋាភិបាល​គុយបា ក៏ដូចជា​រដ្ឋសភា​គុយ​បា​ដែល​បានធ្វើឱ្យ​ប្រទេស​គុយបា​យកឈ្នះ​ទៅលើ​ជំងឺ​កូ​វីដ​-១៩ ហើយក៏​មានលទ្ធភាព​ផ្ដល់​វ៉ាក់សាំង​ដល់​បណ្ដាល​ប្រទេសមួយ​ចំនួន​ទៀតផង​។ សម្ដេច​តេ​ជោបាន​មានប្រសាសន៍​បន្តទៀតថា ថ្វី​ត្បិត​កម្ពុជា​នៅក្នុង​របប​ប្រល័យពូជសាសន៍​ប៉ុលពត មិនមាន​ស្ថានទូត​គុយបា​នៅ​កម្ពុជា​ទេ តែ​ក្រោយ​ឆ្នាំ​១៩៩៩ ក្រោយ​ខ្មែរក្រហម​ត្រូវបាន​ផ្ដួលរំលំ ប្រទេស​គុយបា​បានដាក់​ស្ថានទូត​នៅ​កម្ពុជាវិញ ហើយ​មិនតែប៉ុណ្ណោះប្រទេស​គុយបាក៏ បាន​ជួយ​ដល់​ប្រទេស​កម្ពុជា​នាគ្រា​លំបាក​នោះ​ផងដែរ​។ ដែល​កន្លងមក​យើង​មាន​សមិទ្ធផល​បន្សល់ទុក​ជា​ឈ្មោះ​មួយចំនួន​ដូចជា​ស្ករ​គុយបា មជ្ឈមណ្ឌល​ក្មេង​កំព្រា​គុយបា យើង​មាន​ទូកដរ​គុយបានៅ​អ្នក​លឿង​នោះ​ផងដែរ​។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់ថា រយៈពេល​ ៦២ឆ្នាំនៃ​ទំនាក់ទំនង​កម្ពុជា និង​គុយបាមាន​លក្ខណៈ​ស្ថេរភាព ជាពិសេស​នយោបាយ ត្បិតតែ​មានការ​ផ្លាស់ប្ដូ​រ​ច្រើន​មែន តែ​ទំនាក់ទំនង​ទ្វេភាគីរវាង​ប្រទេស​យើង​ទាំងពីរ​មាន​ស្ថេរភាព មិនតែប៉ុណ្ណោះ​យើង​នៅ​បន្ត​ដាក់​ស្ថានទូត​ទៅវិញទៅមក។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​គូ​បញ្ជាក់ទៀត​ថា កន្លងមកនេះ ប្រទេស​គុយបា​ធ្លាប់បាន​ជួយ​ផ្តល់នូវ​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស ជាពិសេស​លើ​វិស័យ​កីឡា វិស័យ​អប់រំជាដើម។ សម្តេច​តេ​ជោ​ក៏បាន​មានប្រសាសន៍​ទៀតថា​ នៅពេល​ខាងមុខនេះ យើង​នឹងមាន​ទស្សនកិច្ច​របស់​នាយក​រដ្ឋមន្ត្រី​គុយបា​ទៅកាន់​ប្រទេស​កម្ពុជា និង​មានដំណើរ​ទស្សនកិច្ចរ​បស់​ប្រធានាធិបតី​គុយបា​ទៅកាន់​ប្រទេស​កម្ពុជា​ផងដែរ។ ក្រៅពីនោះ​យើង​នឹងមាន​ឯកសារនៃ​កិច្ចព្រមព្រៀង​មួយចំនួន ទាំង​ការជំរុញ​កិច្ច និង​កិច្ចសហប្រតិបត្តិការ​ទំនាក់ទំនង​នៃ​ប្រទេស​ទាំងពីរ​។ ​សម្តេច​តេ​ជោ​បាន​គូសបញ្ជាក់​ទៀតថា កំ​ណើ​រ​ទស្សនកិច្ច​លើក​នេះ ប្រទេស​កម្ពុជា និង​ផ្ដល់​ជា​អំណោយ​ជូន​ដល់ប្រទេស​គុយបានូវ​អង្ករ​ចំនួន​អង្ករ ​៦,០០០​តោន​។ ក្នុងឱកាស​នេះ សម្ដេច​ក៏បាន​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា និង​សម្ដេច សាយ ឈុំ ប្រធានព្រឹទ្ធសភា ដល់​ឧ​ត្ត​ម​ប្រធានរដ្ឋសភា​គុយបា និង​ក៏មាន​ការអញ្ជើញ​ឯកឧត្តម​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុ​ជានា​រយៈពេល​សមស្រប​ខាងមុខ​ផងដែរ​។ សម្ដេច​តេ​ជោ​សង្ឃឹមថា តាមរយៈ​ទំនាក់ទំនង​សភា​នៃ​ប្រទេស​យើង​ទាំងពីរនឹង​បន្ត​ធ្វើការ និង​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នាដើម្បី​គាំទ្រ​ការ​ងារ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​។ ហើយ​ការងារ​ពាក់ព័ន្ធ​ទៅនឹង​អាស៊ាន​វិញ​សម្ដេច​តេ​ជោ​បាន​មានប្រសាសន៍ថា ដោយមាន​វត្តមាន​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ការបរទេស​កម្ពុ​ជា​ក្នុងឱកាស​នេះដែរ ដូច្នេះ​យើង​នឹង​បន្ត​ធ្វើការ​ជាមួយគ្នា​ជា​បន្តទៀត​៕​

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm