អាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននិយាយអំពីការខាតបង់ប្រយោជន៍សេដ្ឋកិច្ចសហរដ្ឋអាមេរិក ដោយសារប្រទេសចិនក្នុងសន្និសីទសារព័ត៌មាន នៅសេតវិមាននៅថ្ងៃពុធនេះ។
លោក Trump បាននិយាយថា អាមេរិកបាត់បង់ប្រាក់រាប់ពាន់លានដុល្លារទៅលើប្រទេសចិន ហើយបានអះអាងថា បើគ្មានទំនាក់ទំនងសេដ្ឋកិច្ចទេ សហរដ្ឋអាមេរិកក៏នឹងមិនបាត់បង់លុយនោះដែរ។ លោក Trump ក៏បានប៉ុនប៉ងភ្ជាប់ប្រទេសចិនផងដែរ ទៅនឹងគូប្រជែងនយោបាយរបស់លោកគឺលោក Joe Biden ដែលជាបេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យ។ ស្របពេលដែលការបោះឆ្នោតប្រធានាធិបតីអាមេរិក ខិតជិតមកដល់ក្នុងពេលឆាប់ៗ លោក Trump បាននិយាយថា ប្រទេសចិនចង់ឱ្យលោក Biden ឈ្នះហើយថា ប្រសិនបើលោក Biden ជាប់ឆ្នោតមែននោះ ប្រទេសចិននឹងធ្វើជាម្ចាស់សហរដ្ឋអាមេរិក៕
អត្ថបទ៖ សុខមាន
