គុយបា៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមប្រធានាធិបតីគុយបា បានអញ្ជើញធ្វើជាសាក្សីនៃពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣ ក្នុងនោះរួមមានទី១- អនុស្សារណៈយោគយល់គ្នារវាងក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសុខាភិបាលសាធារណៈគុយបា ភាគីកម្ពុជាដែលចុះហត្ថលេខាដោយឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជាមួយឯកឧត្តមវេជ្ជបណ្ឌិត ហូសេ អាងហ្គេល ព័រតាល់ មីរ៉ាន់ដា រដ្ឋមន្ត្រីក្រសួងសុខាភិបាលសាធារណៈគុយបា។
ទី២- ផែនការសហប្រតិបត្តិការរវាងក្រសួងការបរទេស នៃសាធារណរដ្ឋគុយបា និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ចុះហត្ថលេខារវាងឯកឧត្តម ហេឡាដូ ផេណាល់ប៊ែរ ព័រតាល់ អនុរដ្ឋមន្ត្រីទី១ នៃក្រសួងការបរទេសនៃសាធារណរដ្ឋគុយបា ជាមួយឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងទី-៣ អនុស្សារណៈនៃការយោគយល់គ្នា រវាងវិទ្យាស្ថានឧត្តមសិក្សាទំនាក់ទំនងអន្តរជាតិនៃសាធារណរដ្ឋគុយ និងវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ចុះហត្ថលេខារវាងឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ជាមួយឯកឧត្តម រ៉ូហេលីអូ ស៊ីរ៉ា ឌីយ៉ាស ព្រឹទ្ធបុរសនៃវិទ្យាស្ថានទំនាក់ទំនងបរទេសជាន់ខ្ពស់ នៃក្រសួងការបរទេសគុយបា៕



