សម្ដេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ទស្សនកិច្ច​មជ្ឈមណ្ឌល​វិស្វកម្ម​ហ្សេ​ន និង​ជីវបច្ចេកវិទ្យា​ក្នុង​ប្រទេស​គុយបា​

2022/09/25 05:54:45 pm        694

​គុយបា៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា បាន​អញ្ជើញ​ទស្សនកិច្ច​នៅ​មជ្ឈមណ្ឌល​វិស្វកម្ម​ហ្សេ​ន និង​ជីវ​បច្ចេកវិទ្យា ដែលជា​វិទ្យាស្ថាន​មួយ​បង្កើតឡើង​ក្រោម​គំនិត​ផ្តួចផ្តើម​របស់ ឯកឧត្តម ហ្វី​ដែល កា​ស្ត្រូ អតីត​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​គុយបា​។

​បើតាម​ការបញ្ជាក់​ពី​អ្នកគ្រប់គ្រង​វិទ្យាស្ថាន​បាន​ឲ្យ​ដឹង​ថា ក្នុង​ក្តី​ស្រមៃ​របស់​ឯកឧត្តម ហ្វី​ដែល កា​ស្ត្រូ អតីត​ប្រធានាធិ​ប​តី​នៃ​សាធារណរដ្ឋ​គុយបា ឯកឧត្តម​នឹង​ខិតខំ​ធ្វើ​យ៉ាង​ឲ្យ​មានការ​បង្កើត​ឡើង​នូវ​មជ្ឈមណ្ឌល​វិស្វកម្ម​ហ្សេ​ន និង​ជីវ​បច្ចេកវិទ្យា​នេះ​ឡើង ដើម្បី​ជួយ​ដល់​បញ្ញា​វ័​ន្ត​គុយបា​បាន​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​ ផ្នែក​វិទ្យាសាស្ត្រ​ទាក់ទិន​ទៅ​នឹង​វិស័យ​កសិកម្ម សុខាភិបាល និង​ការ​អភិវឌ្ឍ​សមត្ថភាព​។​ ​សូម​បញ្ជាក់​ថា សាធារណរដ្ឋ​គុយបា​ជា​ប្រទេស​កោះធំ​ជាងគេ​បង្អស់ ក្នុងចំណោម​ដែនដី​កោះ​នៅ​សមុទ្រ​កា​រ៉ា​អ៊ី​ប និង​ជា​កូនសោ​នៃ​ច្រក​ឈូង​សមុទ្រ​មិច​ស៊ិ​ក ដែល​ជា​ទីតាំង​ភូមិសាស្ត្រ និង​យុទ្ធសាស្ត្រ​ល្អឥតខ្ចោះ​សំរាប់​ភ្ជាប់​តំបន់​អាមេរិក​កណ្តាល អាមេរិក​ខាងត្បូង និង​កា​រ៉ា​អ៊ី​ប​ទៅកាន់​សហរដ្ឋអាមេរិក​។ គុយបា​មាន​ធនធានធម្មជាតិ​ដ៏​សំបូរ​បែប មាន​សន្តិភាព​យូរអង្វែង និង​មាន​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វ័ន្ត​ស្ទើរ​រៀបរយ​ទាំងស្រុង ដែល​បន្សល់ទុក​ដោយ​អាណានិគម​អេស្ប៉ាញ និង​រដ្ឋាភិបាល​មុន​សម័យ​បដិវត្តន៍ ហើយ​ធ្លាប់​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ រាប់​ពី​ការនាំចេញ​ស្ករស កំណត់​ត្រា​ខ្ពស់​នៃ​សន្ទស្សន៍​អភិវឌ្ឍន៍​មនុស្ស រហូតដល់​ការនាំចេញ​ធនធានមនុស្ស​ជាដើម​។​

បច្ចុប្បន្ន​គុយបា​បាន​នឹងកំពុង​ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច និង​សង្គម​យ៉ាង​ធ្ងន់ធ្ងរ​រួមមាន កង្វះ​អាហារ ថ្នាំពេទ្យ បរិក្ខារ​ពេទ្យ គ្រឿង​ឧបភោគ​បរិភោគ លំនៅដ្ឋាន ការ​ខកខាន​សងបំណុល​បរទេស កំណើន​នៃ​ចលនា​ចំណាកស្រុក និង​អត្រា​អតិផរណា​ខ្ពស់​ជាដើម​។ ក្នុង​ន័យ​ជំរុញ​ការ​រួម​ចំណែក​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ ឯកឧត្តម ហ្វី​ដែល កា​ស្ត្រូ បាន​បង្កើត​មជ្ឈមណ្ឌល​នេះ​ឡើង ដើម្បី​បង្កើន​ការ​សិក្សា​ស្រាវជ្រាវ ដើម្បី​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​ប្រទេស​គុយបា​ឲ្យ​កាន់តែ​រីកចំរើន​។ មជ្ឈមណ្ឌល​មានការ​រីក​ចំរើន​ធំធាត់​ប្រកប​ដោយ​គុណភាព​លើ​ផ្នែក​វិទ្យាសាស្ត្រ វិស្វកម្ម ហ្សេ​ន និង​ជីវ​បច្ចេកវិទ្យា ពិសេស​លើ​ការសិក្សា​ស្រាវជ្រាវ​ទៅលើ​វិស័យ​សុខាភិបាល តាមរយៈ​ការ​បង្កើត​វ៉ាក់សាំង​ប្រឆាំង​ទៅ​និង​ជំងឺ​មហារីក ទឹកនោមផ្អែម វ៉ាកសាំង​ជំងឺ​កូ​វីដ​-១៩ ដែល​គុយបា​ផលិត​ដោយ​ផ្ទាល់​។ ​បន្ទាប់ពី​បាន​តាមដាន​ស្តាប់​រួចមក សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ចាត់​ឲ្យ ឯកឧត្តម ម៉ម ប៊ុនហេង ធ្វើការ​ទំនាក់​ទំនងជា​មួយ​នឹង​មជ្ឈមណ្ឌល​នេះ ដើម្បី​ធ្វើ​កិច្ចសហប្រតិបត្តិការ​លើ​ការ​នាំ​ចូល រឺ​ផលិត​វ៉ាក់សាំង​ការ​ពារ​ជំងឺ​មហារីក និង​ទឹកនោមផ្អែម​មកកាន់​ព្រះរាជា​ណា​ចក្រ​កម្ពុជា ព្រោះថា​ កម្ពុ​ជា​មាន​អត្រា​មនុស្ស​កើត​ជំងឺ​ទាំងពីរ​ប្រភេទ​នេះ​ខ្ពស់​។ ថ្នាក់ដឹកនាំ​វិទ្យាស្ថាន​បាន​ទទួល​យក​នូវ​សំណូមពរ​របស់​សម្តេច​តេ​ជោ ហើយ​នឹង​បន្ត​សហការ​ជាមួយ​នឹង​ក្រសួងសុខាភិបាល​កម្ពុជា​៕​

អត្ថបទដែលទាក់ទង

ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm       
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត

2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm