ថ្ងៃទី១ នៃពិធីបុណ្យភ្ជុំបិណ្ឌខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរជាង ៨ម៉ឺននាក់

2022/09/25 08:42:11 pm        823

បាត់ដំបង៖ ថ្ងៃទី​១ ​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​មាន​ភ្ញៀវ​ទេសចរ​ជាង​ ៨​ម៉ឺន​នាក់​បាន​ចេញ​ដើរលេង​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន​នានា​ក្នុង​ខេត្ត​បាត់ដំបង ខណៈ​មន្ទីរ​ទេសចរណ៍​ដាក់​ក្ដី​សង្ឃឹម​នឹង​ទទួល​បាន​ទេសចរ​ច្រើន​ក្នុង​ថ្ងៃ​ទី​២​ នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ដែល​ត្រូវ​នឹង​ថ្ងៃ​ភ្ជុំ​ធំ​នេះ​។​

​លោក ហម អរុណ ប្រធានការិយាល័យ​គ្រប់គ្រង​ឧស្សាហកម្ម​ទេសចរណ៍​ នៃ​មន្ទីរ​ទេសចរណ៍​ខេត្ត​បាត់ដំបងបាន​ថ្លែងឱ្យដឹងថា ភ្ញៀវទេសចរ​ដែល​មក​កម្សាន្ត​ក្នុង​ខេត្តបាត់ដំបង​នា​ថ្ងៃទី​២៤ ខែ​កញ្ញា ឆ្នាំ​២០២២ ដែលជា​ថ្ងៃ​ដំបូង​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​មាន​ភ្ញៀវ​ទេសចរ​សរុប ៨១,៨៦៩​នាក់ ក្នុង​នោះ​ភ្ញៀវទេសចរ​ជាតិ ៨១,៧៥៧នាក់ និង​ភ្ញៀវទេសចរ​អន្តរជាតិ (​ទេសចរ​ផ្ទៃក្នុង​) ១១២នាក់​។​ មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបងរំពឹងថា​ នឹង​ទទួលបាន​ភ្ញៀវទេសចរ​ច្រើន​ក្នុង​ថ្ងៃទី​២ ​នៃ​បុណ្យ​ភ្ជុំបិណ្ឌ​ដែល​ត្រូវជា​ថ្ងៃ​ភ្ជុំបិណ្ឌ​ធំ​នេះ ដោយសារ​អាកាសធាតុ​អំណោយផល​ល្អ​។​ មន្ទីរ​ទេសចរណ៍​បន្ត​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ទាំងអស់​ដែល​មក​កម្សាន្ត​ក្នុង​ខេត្ត​បាត់ដំបង ​ឱ្យចូល​រួម​អនុវត្តន៍​វិធានការ​សុខាភិបាល​ឱ្យ​បាន​ខ្ជាប់ខ្ជួន ដើម្បី​ធានា​បាន​កុំ​ឱ្យ​មានការ​ចម្លង​ជំងឺ​កូ​វីដ-​១៩​។​

​បាត់ដំបងគឺជា​ខេត្ត​ដែលមាន​សក្តានុពល​ដ៏​សំបូរ​បែប​ក្នុង​វិស័យ​ទេសចរណ៍ ទាំង​កន្លែង​ដើរលេង​កម្សាន្ត ការ​ស្នាក់នៅ ការហូបចុក និង​មធ្យោបាយ​ធ្វើដំណើរ ពិសេស​គឺ​ធានាបាន​នូវ​សុខ​សុវត្ថិភាព​សម្រាប់​ភ្ញៀវ​ទេសចរ​បាន​យ៉ាង​ល្អ​ប្រសើរ​។​ ខេត្ត​បាត់ដំបង​មាន​វិសាលភាព​រមណីយដ្ឋាន​ទេសចរណ៍ និង​គោលដៅ​ទេសចរណ៍​នៅ​ទូទាំង​ខេត្តទាំងអស់ចំនួន ​១១១​ទីតាំង ក្នុងនោះរមណីយដ្ឋាន​ទេសចរណ៍​មាន​ចំនួន​ ២០​ទីតាំង សហគមន៍​ និង​អេកូ​ទេសចរណ៍​មាន​ចំនួន ៤​ទីតាំង គោលដៅ​ទេសចរណ៍​មាន​ចំនួន ​៥៤​ទីតាំង ទេសចរណ៍​សាសនា​មាន​ចំនួន​ ២៩​ទីតាំង និង​ក​សិ​ទេសចរណ៍​មាន​ចំនួន ​៤​ទីតាំង​៕ អត្ថបទ៖ នឿ​ត សុភ័ក្ត្រ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm