Mbappe ស៊ុត​ ២គ្រាប់​ឲ្យ​ PSG បញ្ចប់​ដំណើរ​មិន​ចាញ់​របស់ Bayern Munich នៅ​អឺរ៉ុប ១៩​ប្រកួត​ជាប់​គ្នា​

2021/04/27 09:59:58 am        100

បាល់ទាត់៖ ខ្សែប្រយុទ្ធ​បារាំង Kylian Mbappe បាន​ក្លាយ​ជា​តួឯក​ក្នុង​ជ័យជំនះ​របស់ Paris Saint Germain ក្រោយ​ស៊ុត​បញ្ចូល​ទី ២​គ្រាប់​ក្នុង​ជ័យជំនះ​លើ Bayern Munich ៣-២ ជើង​ទី១ វគ្គ ៨ក្រុម​ចុងក្រោយ UEFA Champions League នៅ​ទឹកដី​អាល្លឺម៉ង់​។

​​នេះ​ជា​ជំនួប​ឡើងវិញ​មួយ​រវាង​ក្រុម​ដែល​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ឆ្នាំមុន ហើយ​ជាក់ស្ដែង​ក្រុម​ទាំងពីរ​បាន​បង្ហាញ​ពី​ទំរង់​ប្រយុទ្ធ​អស្ចារ្យ និង​ល្អមើល​មួយ​។ ​ក្រុម​ភ្ញៀវ​បារាំង PSG រក​បាន​គ្រាប់​នាំមុខ ២គ្រាប់​មុន​ដោយ Mbappe នាទី​ទី៣ និង Marquinhos នាទី​ទី២៨ មុន​ពេល​ដែល Choupo​-Moting តាម​ពីក្រោយ​ឲ្យ Bayern Munich ១-២ នៅ​នាទី​ទី៣៧​។ ​ចូល​វគ្គ​ទី២ ក្រុម​ម្ចាស់ផ្ទះ Bayern Munich ក៏​តាម​ស្មើ​វិញ​នៅ​នាទី​ទី៦០ ដោយ Thomas Muller​។

​​យ៉ាង​ណាក្តី Kylian Mbappe ដដែល​ក៏​រក​គ្រាប់​ទី២ ​របស់​ខ្លួន​បាន​សំរេច ​និង​ជា​គ្រាប់​ជ័យជំនះ​របស់ PSG ក្នុង​ជើង​ទី១ នេះ​នៅ​នាទី​ទី៦៨ ដែល​ជា​គ្រាប់​ទី៨ របស់​គេ​នៅ UCL រដូវ​កាល​នេះ​។ នេះ​ជា​ការ​សងសឹក​បាន​សំរេច​មួយ​សំរាប់ Paris Saint Germain លើ Bayern Munich តែ​ពួក​គេ​ត្រូវ​រង់ចាំ​ការប្រកួត​ជើង​ទី២ ម្តង​ទៀត​នៅ​ទឹកដី​បារាំង​។ ​ជ័យជំនះ​របស់ PSG ក៏បាន​បញ្ចប់​ដំណើរ​មិន​ចាញ់​សោះ​របស់ Bayern Munich នៅ Champions League ១៩​ប្រកួត​ជាប់​គ្នា​ផង​ដែរ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm