វីដេអូមួយបានបង្ហាញពីរូបភាពនៅក្នុងទីក្រុងភាគខាងលិច នៃតំបន់ភ្នំ Ural ប្រទេសរុស្ស៊ីជាកន្លែងដែលបុរសម្នាក់ត្រូវបាន គេរាយការណ៍ថា បានចូលទៅក្នុងសាលារៀនមួយកន្លែងហើយបានបើកការបាញ់ប្រហារ។ រូបភាពបានបង្ហាញមនុស្សច្រើននាក់រត់ចេញពីសាលារៀន។ របាយការណ៍បញ្ជាក់ថា មនុស្ស៦នាក់បានស្លាប់ និង២០នាក់រងរបួស។
