មន្ទីរសាធារណការ និងដឹកជញ្ជូន ផ្អាកធ្វើចរាចរណ៍នៅលើកំណាត់ផ្លូវជាតិលេខ៩ ក្នុងភូមិសាស្ត្រស្រុកឆែប ខេត្តព្រះវិហារ

2022/09/26 03:36:17 pm        901

មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្ដព្រះវិហារ បានផ្អាក​ធ្វើ​ចរាចរណ៍​បណ្ដោះ​អាសន្ន​រថយន្ត​ដឹកទំនិញ​ធន់​ធ្ងន់​គ្រប់ប្រភេទ នៅលើកំណាត់ផ្លូវជាតិលេខ៩ ក្នុងភូមិសាស្ត្រស្រុកឆែប ដោយ​សារ​ទឹកជំនន់។ ការផ្អាកចរាចរណ៍ជាបណ្តោះអាសន្ន តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន និងឯកឧត្តម​អភិបាល នៃ​គណៈ​អភិបាលខេត្តព្រះវិហារ។

យោងតាមសេចក្ដីជូនដំណឹង បានឱ្យដឹងថា ដោយសារស្ថានភាពគ្រោះទឹកជំនន់ទឹកភ្លៀងបាន បន្តឡើងរហូតដល់កម្រិតប្រកាសអាសន្ន ធ្វើឱ្យផ្លូវថ្នល់ ស្ពាន មិនអាចទ្រាំទ្រនឹងទម្ងន់រថយន្ត ដឹក​ទំនិញ​ធន់ធ្ងន់បានទេ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ សូមធ្វើការ បិទ​ចរាចរ​ណ៍​ទាំ​​ងស្រុងជាបណ្តោះអាសន្ន ចំពោះរថយន្តដឹកទំនិញធុនធ្ងន់ នៅកំណាត់ផ្លូវជាតិលេខ៩ ចាប់​ពី​ចំណុច​គីឡូម៉ែត្រលេខ៥៦០ ដល់គីឡូម៉ែត្រលេខ៥៦១ស្ថិតក្នុងភូមិម្លូព្រៃ ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្ត​ព្រះវិហារ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានសេចក្តីជូនដំណឹងសាជាថ្មី ដើម្បី​ថែ​រក្សា ផ្លូវថ្នល់ ស្ពាន កុំឱ្យបាក់ស្រុត និងធានា​ដល់​ការ​ធ្វើ​ចរាចរណ៍​ប្រកប​ដោយ​សុវត្ថិភាព។ មន្ទីរ​សាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ សង្ឃឹមយ៉ាងមុតមាំថា សាធារណ៍ជន និងបងប្អូន ប្រជាពលរដ្ឋ​ដែលជាម្ចាស់រថយន្តដឹកទំនិញធុនធ្ងន់ទាំងអស់ នឹងចូលរួមអនុវត្តតាម​សេចក្តី​ជូន​ដំណឹង​នេះ ដោយស្មារតីយោគយល់ និងសហការ​ជាមួយ​យើង​ខ្ញុំ​ដោយ​ឈរ​លើ​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់ ដើម្បីរួម ចំណែកថែរក្សាផ្លូវថ្នល់ ស្ពាន ឱ្យប្រើប្រាស់បានយូរអង្វែង៕

អត្ថបទដែលទាក់ទង

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា អញ្ជើញចុះពិនិត្យទីតាំង និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ មណ្ឌលផ្តល់សេវាផ្នែកវះកាត់នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប
2024/04/19 09:05:25 pm        1
ក្រសួងស្ថាប័នមួយចំនួនរួមគ្នារៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាពសប្បុរសធម៌ ក្រោមមូលបទ រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន
2024/04/19 06:08:57 pm        1
ប្រជាពលរដ្ឋក្នុងខេត្តក្រចេះ ១៦នាក់ ពុលនំបញ្ចុក ធ្លាក់ខ្លួនឈឺ និងបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក
2024/04/19 05:07:25 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា អញ្ជើញចុះពិនិត្យទីតាំង និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ មណ្ឌលផ្តល់សេវាផ្នែកវះកាត់នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប

2024/04/19 09:05:25 pm
​ស្ថានកុងស៊ុលអ៊ីរ៉ង់នៅប៉ារីស ត្រូវបានបិទមិនឲ្យចេញចូល ក្រោយមានសេចក្ដីរាយការណ៍ថា បុរសម្នាក់គំរាមបំផ្ទុះខ្លួនឯង
2024/04/19 08:04:45 pm
​អ្នកបោះឆ្នោតឥណ្ឌា ប្រឹងជម្នះជាមួយនឹងរលកកម្តៅ ដើម្បីទៅប្រើសិទ្ធិរបស់ខ្លួន
2024/04/19 07:55:03 pm
​យ៉ាងហោចណាស់មនុស្ស ២៩នាក់ រងរបួស ដោយសារសាឡាងចេញពីកោះ Capri របស់អ៊ីតាលី បុកផែពេលចូលចត
2024/04/19 07:42:47 pm
​ជើងហោះហើរចាប់ផ្តើមឡើងវិញ ក្រោយមានការរាយការណ៍ពីការវាយប្រហាររបស់អ៊ីស្រាអែលលើអ៊ីរ៉ង់
2024/04/19 07:41:14 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/04/19 03:51:06 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/04/19 08:49:32 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/04/19 12:59:02 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/04/19 07:54:32 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/04/18 01:54:35 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am