
អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោកស្រី Kamala Harris បានមកដល់ទីក្រុងតូក្យូនៅថ្ងៃចន្ទនេះ ជាកន្លែងដែលលោកស្រីនឹងចូលរួមពិធីបុណ្យសពរដ្ឋសម្រាប់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe។
លោកស្រី Harris ដែលកំពុងដឹកនាំគណៈប្រតិភូមន្ត្រីសហរដ្ឋអាមេរិកទៅកាន់ពិធីបុណ្យសពលោកAbe គ្រោងនឹងចំណាយពេលបីយប់នៅក្នុងទីក្រុងតូក្យូ។
