ភ្នំពេញ៖ រយៈពេល ៣ថ្ងៃ នៃថ្ងៃឈប់សម្រាកពិធីបុណ្យភ្ជុំបិណ្ឌ គឺចាប់ពីថ្ងៃទី២៤-២៥-២៦ ខែកញ្ញា ឆ្នាំ២០២២ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកើតឡើងចំនួន ៣៤លើក បានបណ្តាលឲ្យមនុស្សចំនួន ២៧នាក់ស្លាប់បាត់បង់ជីវិត និងរបួសធ្ងន់ស្រាលចំនួន ៥៧នាក់ ដោយក្នុងនោះរបួសធ្ងន់ចំនួន ៣៤នាក់ និងស្រាលចំនួន ២៣នាក់។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់BTVនៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២។
