រុស្ស៊ី៖ ចំនួនមនុស្សត្រូវបានឃុំខ្លួនក្នុងប្រទេសរុស្ស៊ី ចំពោះការតវ៉ាប្រឆាំងការកែណ្ឌកម្លាំងទ័ពមួយចំនួនរបស់ប្រទេសនេះបានកើនឡើងជិត ២,៥០០នាក់នៅទូទាំងប្រទេស ខណៈក្រុមអ្នកគាំទ្រវិមានក្រឹមឡាំងដ៏លេចធ្លោរបានចាប់ផ្ដើមចោទសួរពីមធ្យោបាយ ដែលសេចក្ដីពង្រាងនេះកំពុងត្រូវបានអនុវត្តន៍។

OVD-Info ជាក្រុមឃ្លាំមើលសិទ្ធិមនុស្សដែលតាមដានការចាប់ខ្លួន ផ្នែកនយោបាយក្នុងប្រទេសរុស្ស៊ីបាននិយាយថា មនុស្ស ២,៣៥៣នាក់ត្រូវបានឃុំខ្លួនគិតត្រឹមថ្ងៃទី២៥ ខែកញ្ញា និងយ៉ាងហោចណាស់ការឃុំខ្លួនថ្មីចំនួន ១៤១នាក់ត្រូវបានកត់ត្រាគិតត្រឹមថ្ងៃទី២៦ ខែកញ្ញា។ ការឃុំខ្លួនដ៏ច្រើនបំផុតក្នុងរយៈពេលតែមួយថ្ងៃនេះបានកើតឡើងកាលពីថ្ងៃទី២១ ខែកញ្ញា នៅពេលការតវ៉ាត្រូវបានផ្ទុះឡើងភ្លាមៗនៅក្នុងទីក្រុងចំនួន៤៣ បន្ទាប់ពីសេចក្ដីពង្រាងនេះត្រូវបានប្រកាស។
ក្រុមសិទ្ធិមនុស្សខាងលើនិយាយថា អាចមានអ្នកត្រូវបានឃុំខ្លួនច្រើនជាងចំនួនត្រូវបានបញ្ចេញដោយនគរបាល ហើយថា វាមានរបាយការណ៍ត្រឹមតែឈ្មោះប៉ុណ្ណោះដែលអាចផ្ទៀងផ្ទាត់បាន។ ការតវ៉ាទូទាំងប្រទេសបានផ្ទុះឡើងប៉ុន្មានម៉ោង បន្ទាប់ពីការប្រកាសរបស់លោកប្រធានាធិបតី Vladimir Putin អំពីការកែណ្ឌកម្លាំងយោធាមួយផ្នែកកាលពីថ្ងៃទី២១ ខែកញ្ញាដែលមានបំណងពង្រឹងកម្លាំងយោធារុស្ស៊ីបន្ថែមទៀត ក្នុងសមរភូមិប្រយុទ្ធនៅប្រទេសអ៊ុយក្រែន៕
អត្ថបទ៖ សុខមាន