កម្ពុជា​ត្រៀមខ្លួន​រួចរាល់ដើម្បី​រៀបចំ​មហាសន្និបាត​ក្រុមប្រឹក្សា​កីឡា​អូឡាំពិក​អាស៊ី​ចុង​សប្ដាហ៍​នេះ

2022/09/27 05:12:00 pm        643

​កីឡា​អូឡាំពិក​អាស៊ី​៖ កិច្ចប្រជុំ​ក្រុមប្រឹក្សា​កីឡា​អូឡាំពិក​អាស៊ី​លើក​ទី​៤ (41st OCA General Assembly) ដែល​កម្ពុជា​ទទួលបាន​សិទ្ធ​ធ្វើ​ម្ចាស់ផ្ទះនឹងត្រូវ​រៀបចំ​ចុង​សប្ដាហ៍​នេះចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០២២ ដោយមាន​ប្រតិភូ​កីឡា និង​ឥស្សរជន​ជាន់ខ្ពស់នៃ​ចលនា​អូឡាំពិក​អាស៊ី និង​ពិភពលោក​ប្រមាណ ៤០០​នាក់​ចូលរួម។​

​បើតាម​ការបញ្ជា​ក់រប​ស់​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) បាន​ឲ្យ​ដឹងថា ពិធី​បើក​មហាសន្និបាត​នេះនឹងធ្វើ​ឡើង​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​សម្ដេច​នឹង​ថ្លែង​នូវ​សន្ទរកថា​គន្លឹះ ដើម្បី​បង្ហាញ​នូវ​សុច្ឆន្ទៈ​ដ៏​ខ្លាំងក្លា​របស់​រាជរដ្ឋាភិបាល ក្នុង​ការកសាង និង​ជំរុញ​ចលនា​កីឡា​ជាតិ ចលនា​កីឡា​អូឡាំពិក ក៏ដូចជា​សន្ទរកថា​គ​ន្លឹះ បង្ហាញជូន​នូវ​សក្ដានុពល​របស់​រាជរ​ដ្ឋា​ភិ​បាល ចំពោះ​នយោបាយ​កីឡា​ជាតិ ជាមួយ​ចលនា​អូឡាំពិក​អន្ដរជាតិ ដើម្បី​កសាង​សង់​ពិភពលោក​មួយ​ដ៏​ល្អប្រសើរ តាម​ពាក្យស្លោក​របស់​អូឡាំពិក “Sports Build Better World” ដែល​បានន័យថា កីឡា​គឺ​បាន​កសាង​ពិភពលោក​មួយ​ឲ្យ​មាន​សុខដុមរមនា​ផងដែរ។

​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​ដដែលបាន​បញ្ជាក់ថា កម្ពុជា​បាន​ត្រៀមខ្លួន​រួចរាល់ដើម្បី​ស្វាគមន៍ និង​រៀបចំ​ព្រឹត្តិការណ៍​ដ៏​មាន​សារៈសំខាន់​នេះ ពោលគឺ​រង់ចាំតែ​ការទទួល​បដិសណ្ឋារកិច្ច​ប្រតិភូ និង​ភ្ញៀវ​ពេល​អញ្ជើញ​មកដល់​ប៉ុណ្ណោះ ពិសេស​ដើម្បី​បង្ហាញ​ពី​សភាពការណ៍​ពិត សន្ដិភាព និង​ការអភិវឌ្ឍ ដល់​បណ្ដា​ប្រទេស​ចលនា​អូឡាំពិក​អន្ដរជាតិ​ទាំងអស់ ដែល​នឹង​មក​ចូលរួម​មហាសន្និបាត​នេះ។​ ​កម្ពុជា​បានចាត់ទុក​មហាសន្និបាត​ក្រុមប្រឹក្សា​កីឡា​អូឡាំពិក​អាស៊ី​នេះ គឺជា​ពេលវេលា​មួយ​ដ៏​កម្រសម្រាប់​កម្ពុជាដែល​ត្រូវបាន​សហគមន៍​អន្ដរជាតិ ក៏ដូចជា​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី មើលឃើញ​ពី​ភាពជាក់លាក់ និង​សក្ដានុពល​ផ្នែក​កីឡា សេដ្ឋកិច្ច ពិសេស​សន្ដិភាព​ពេញលេញ​នៅ​កម្ពុជា និង​ជា​ប្រទេស​គោលដៅ​សុវត្ថិភាព​ក្នុង​បញ្ហា​កូ​វីដ​-១៩ ដែល​នាំ​ឲ្យ OCA សម្រេច​លើកយក​មហាសន្និបាត​ក​ម្រិ​ត​ពិភព​លោក​នេះមក​រៀបចំ​នៅ​កម្ពុជា ដ្បិត​ដំបូង​ឡើងមហាសន្និបាត​នេះត្រូវធ្វើ​នៅ​ចិន តែដោយសារ​ការអាក់ខានដោយ​សារ​បញ្ហា​កូ​វីដ​-១៩។​

​ឯកឧត្តម វ៉ា​ត់ ចំរើន មានប្រសាសន៍ថា ផលចំណេញ​នៃ​ការរៀបចំ​មហាសន្និបាត​នេះ អ្វីដែល​សំខាន់គឺ​កេរ្ដិ៍ឈ្មោះ​របស់​កម្ពុជា និង​ការ​ផ្ដល់នូវ​ការគាំទ្រ​ដល់​កម្ពុជា​ពេញទំហឹង ក្នុង​ការធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ និង​ការធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​អូឡាំពិក​យុវជន​អាស៊ីឆ្នាំ​២០២៩ ដែលជា​ព្រឹត្តិការណ៍​កំណត់ត្រា​ប្រវត្តិសាស្ដ្រ​របស់​កម្ពុជា​។ នេះ​គឺជា​អ្វីដែល​កម្ពុជា​ចង់បាន ហើយ​ចង់​ឲ្យ​ប្រទេស​ទាំងអស់ មើលឃើញ​ពី​សក្ដានុពល​កីឡា​ជាតិ ហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍ និង​ការ​ប្រែ​មុខមាត់​ថ្មីនៃ​ប្រទេស​កម្ពុជា ពិសេស​ទីក្រុង​ភ្នំពេញក្រោម​ម្លប់​សន្ដិភាព សម័យ​តេ​ជោ ហើយ​បណ្ដា​ប្រទេស​ចូលរួម​ទាំងអស់ នឹង​ផ្ដល់នូវ​សភាពការណ៍​ពិត​របស់​កម្ពុជា​ទៅកាន់​ពិភពលោក។​

​ក្រោម​ការគិតគូរ និង​យកចិត្តទុកដាក់​របស់​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ដ្រៃយ៍ CAMSOC ក្រៅពី​ការត្រៀម​លក្ខណៈ​រៀបចំ​មហាសន្និបាត​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី​នេះ ឯកឧត្តម​រដ្ឋមន្ដ្រី ក៏បាន​ដាក់ចេញ​នូវ​វិធានការ​ផ្សេងៗ ដូចជា​ការត្រៀម​រៀបចំ​ពិ​ព័រ​ណ៌​អំពី​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣, ទស្សនា​កម្ពុជាឆ្នាំ​២០២៣, ពិ​ព័រ​ណ៌​ទេសចរណ៍ និង​ការរៀបចំ​កញ្ចប់​ទស្សន​កិច្ច​ទៅតាម​គោលដៅ​ទេសចរណ៍​សំខាន់​ដល់​ប្រតិភូ​កីឡា​ទាំងអស់ ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ទៀតផង។ នេះ​បើតាម​ការបញ្ជាក់​បន្ថែម​របស់​ឯកឧត្តម វ៉ា​ត់ ចំរើន កាលពី​ថ្មីៗ៕

អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        1
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        88
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        421

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់

2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm