អគ្គិភ័យ​ឆេះ​ផ្សារ​ទំនើប​នៅ​កូរ៉េខាងត្បូង​បណ្តាល​ឲ្យ​មនុស្ស ៧​នាក់​ស្លាប់

2022/09/27 07:07:01 pm        330

​​កូរ៉េខាងត្បូង៖ ក្រុមមន្ត្រី​បាន​និយាយថា អគ្គិភ័យ​បាន​ឆាបឆេះ​នៅ​បន្ទប់ក្រោមដី​ផ្សារ​ទំនើប​មួយកន្លែង​ក្នុង​ទីក្រុង Daejeon ប្រទេស​កូរ៉េខាងត្បូង​កាលពី​ថ្ងៃ​ចន្ទ ​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងហោចណាស់ ៧នាក់​ស្លាប់។​ ​លោក Go Seung-cheol មន្ត្រី​ទីស្នាក់ការ​កណ្តាល​ពន្លត់​អគ្គិភ័យទីក្រុង Daejeon បាន​និយាយថា ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​បាន​បន្ត​ស្វែងរក​អ្នក​នៅរស់បន្ទាប់ពី​បាន​ពន្លត់ភ្លើង​។ វា​មិនដឹង​ទាន់​ច្បាស់​នៅឡើយ​នោះទេ​ថា​ តើ​មាន​មនុស្ស​នៅ​បាត់​ខ្លួន​ ឬ​អត់ ខណៈផ្សែង​នៅតែ​មាននៅ​ផ្នែក​ខ្លះ​ក្នុង​អគារ​។​

​អគ្គិភ័យ​បាន​ឆាបឆេះ​នៅពេល​ព្រឹក ហើយ​បាន​រាលដាល​យ៉ាង​លឿន​ពាសពេញ​កន្លែង​ផ្ទុកទំនិញ​ក្នុង​បន្ទប់ក្រោមដី ដោយបាន​ជំរុញ​ឱ្យ​ជម្លៀស​មនុស្ស​ជាង ១១០នាក់រួមទាំង​បុគ្គលិក​ផ្សារ​ទំនើប និង​អតិថិជន​នៅ​សណ្ឋាគារ​ក្បែរ​នោះ​។

​មន្ត្រី​អគ្គិភ័យ​និយាយថា អ្នក​ពន្លត់​អគ្គិភ័យ​ជាង ៥០០នាក់ និង​រថយន្ត ៩០គ្រឿង​ត្រូវបាន​ដាក់ពង្រាយ​ដើម្បី​ពន្លត់ភ្លើង​។ មនុស្ស ៦នាក់​ក្នុងចំណោម​អ្នក​ដែល​ត្រូវបាន​គេ​រកឃើញ​ស្លាប់​គឺជា​បុគ្គលិក​ផ្សារ​ទំនើប ហើយ​ក្រុមមន្ត្រី​នៅ​ព្យាយាមកំណត់​អត្តសញ្ញាណ​ជនរងគ្រោះ​ម្នាក់ទៀត​។ មន្ត្រី​ពន្លត់​អគ្គិភ័យ និង​នគរបាល​កំពុង​ស្រាវជ្រាវ​រក​មូលហេតុ​នៃ​អគ្គិភ័យ​នេះ ប៉ុន្តែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​ដកស្រង់​សេចក្តីរាយការណ៍​ ពី​សាក្សី​ដែល​ឃើញ​ហេតុការណ៍​ថា អគ្គិភ័យ​អាច​បណ្តាលមកពី​ការផ្ទុះ​រថយន្ត​អគ្គិសនី​ដែលឆាបឆេះ​នៅ​ជាន់​ក្រោម​ដី​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        350
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        349
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        340

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm